ពេលខែត្រជាក់កាន់តែខិតចូលមក យើងម្នាក់ៗត្រៀមទឹកក្ដៅងូត ហើយលាបឡេផ្ដល់សំណើមតាមក្រោយ ព្រោះខ្លាចស្បែកស្ងួត ប៉ុន្តែពេលខ្លះអ្វីដែលយើងកំពុងធ្វើអាចជាកំហុសធ្វើឲ្យស្បែកខូចដោយមិនដឹងខ្លួនក៏ថាបាន។ ហេតុនេះយើងត្រូវចេះថែទាំស្បែក ជាពិសេសគ្នាយើងស្រីៗ ដើម្បីឲ្យស្បែករលោង និងមានសភាពភ្លឺស្អាត។
១.ផ្ដល់សំណើមដល់ស្បែកពីខាងក្នុងមក
ការផឹកទឹកជាផ្នែកសំខាន់មួយក្នុងការការពារស្បែកពីការប្រេះ ឬបែកស្រកា។ ដល់ខែត្រជាក់ យើងគួរផឹកក្ដៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ អាចជួយយើងឲ្យមានអារម្មណ៍ស្រស់ថ្លា និងផ្ដល់សំណើមដល់ស្បែកពីខាងក្នុងចេញមកក្រៅថែមទៀត។ យកល្អ គួរផឹកទឹកឲ្យបាន៧-៨កែវ/ថ្ងៃ ជាប្រចាំ ឲ្យកើតជាទម្លាប់កាន់តែល្អ។
២.ជ្រើសរើសសាប៊ូត្រឹមត្រូវ
សាប៊ូខ្លះអាចធ្វើឲ្យស្បែកបាត់បង់សារធាតុpH ហើយបណ្ដាលឲ្យស្ងួត ឬបែកស្រកា ជាពិសេស នៅក្នុងខែត្រជាក់។ យើងគួរប្រើសាប៊ូដែលមានជាតិស្រទន់នៅលើស្បែក និងមានជាតិប្រេងទើបល្អ ហើយបើអាចគួរបន្ថែមឡេផ្ដល់សំណើមដល់ស្បែកទៀត។
៣.ផ្ដល់សំណើមដល់ស្បែកទាំងយប់/ថ្ងៃ
និយាយទៅ ឡេ និងគ្រីមផ្ដល់សំណើមដល់ស្បែកគួរតែជាប្រើជាប្រចាំ។ វាជួយស្បែកយើងឲ្យមើលទៅមានសុខភាពល្អ ស្អាត និងជួយការពារភាពជ្រីវជ្រួញដែរ ប៉ុន្តែយើងត្រូវប្រាកដថា យើងជ្រើសយកផលិតផលដែលល្អ ស័ក្តិសមនឹងស្បែកយើង ទើបទទួលបានលទ្ធផល និងមិនប៉ះពាល់ស្បែក។
៤.កុំភ្លេចឡេការពារកម្ដៅថ្ងៃ ទោះមេឃស្រទុំៗ
កុំឃើញមេឃខែត្រជាក់ស្រទុំៗ ខ្ជិលលាបឡេការពារកម្ដៅថ្ងៃនោះ ទោះយ៉ាងណាក៏ត្រូវលាបវាដែរ។ ការលាបឡេការពារកម្ដៅថ្ងៃ អាចជួយការពារស្បែក និងផ្ដល់ភាពភ្លឺចែងចាំង ចៀសវាងមើលទៅស្រអាប់។ ឡេការពារកម្ដៅថ្ងៃភាគច្រើនដែលមាន SPF ១៥ ឬលើនេះ សុទ្ធតែអាចការពារស្បែកពីពន្លឺUVB និងUVAបានយ៉ាងល្អ។
៥.ចៀសវាងងូតទឹកក្ដៅញឹកញយ
ដ្បិតងូតទឹកក្ដៅធ្វើឲ្យយើងស្រួលខ្លួន និងបំបាត់ភាពរងាបាន តែបើយើងងាកងូតទឹកក្ដៅៗ ខ្លួននឹងស្រួលហើយ តែស្បែកយើងវិញមិនស្រួលទេ។ ទឹកកាន់តែក្ដៅ ស្បែកយើងកាន់តែស្ងួតទៅតាមនឹងដូចគ្នា។ មួយវិញទៀត ការត្រាំទឹកក្ដៅក៏មិនល្អសម្រាប់ស្បែកដែរ យកល្អ យើងងូតទឹកធម្មតា តែកុំងូតយូរពេក ឬអាចងូតទឹកក្ដៅឧណ្ហៗក៏បាន។
[embed-health-tool-due-date]