ពេលយើងគេង ស្បែកច្បាប់ផ្ដើមជួសជុលកោសិកា និងធ្វើឲ្យស្បែកមើលទៅនៅក្មេង។ ដូចនេះ ការបង្កើតទម្លាប់ថែទាំស្បែកនៅពេលយប់គឺជារឿងសំខាន់បំផុត។ ស្បែកយើងរងការប៉ះពាល់នឹងស្រ្តេសធ្ងន់ធ្ងរ។ ស្រ្តេសផ្លូវកាយ ដែលយើងតែងតែជួបប្រទះជាប្រចាំថ្ងៃ គឺបណ្ដាលមកពីជាតិពុល ធូលីដី ការចំណាយពេលយូរលើអេក្រង់ទូរសព្ទ កុំព្យូទ័រ ក៏ដូចជាការពាក់ម៉ាសជាដើម ហើយប្រសិនបើយើងប្រឈមនឹងស្រ្តេសផ្លូវចិត្តទៀតនោះ ស្បែកច្បាស់ជាមិនស្រស់ថ្លាឡើយ។
យ៉ាងណាមិញ ដើម្បីឲ្យស្បែកមានសុខភាពល្អ ការបង្កើតទម្លាប់ថែទាំស្បែកពេលយប់ គឺជារឿងចាំបាច់ខ្លាំងណាស់ ក្នុងការជួយផ្ដល់ជាតិទឹក និងបំពេញនូវអាហារូបត្ថម្ភដល់ស្បែក ដោយធ្វើការជួសជុល និងធ្វើឲ្យស្បែកត្រលប់មករកភាពវ័យក្មេងម្ដងទៀត។
ប្រសិនបើយើងចង់បានស្បែកដ៏ល្អឥតខ្ចោះ បន្ទាប់ពីភ្ញាក់ពីគេង យើងមិនគួរមើលរំលងចំណុចទាំង៥នេះឡើយ។
១. លាងសម្អាតមុខឲ្យបានត្រឹមត្រូវ
ជំហានដំបូង និងសំខាន់បំផុត គឺលាងសម្អាត និងជម្រះធូលីដី ជាតិពុល ភាពកខ្វក់ និងគ្រឿងតុបតែមុខចេញពីផ្ទៃមុខឲ្យបានល្អ ដោយប្រើទឹកMicellar សំឡីជូតសម្អាតគ្រឿង Makeup ឬគ្រឿងផ្សំនៅក្នុងផ្ទះបាយ ដូចជា ប្រេងដូង ឬក្រែមទឹកដោះគោជាដើម។
យើងក៏អាចប្រើហ្វូមលាងមុខដែលមានជាតិទឹក មានលក់នៅលើទីផ្សារស្រាប់ ដើម្បីលាងសម្អាតទ្វេដង ព្រោះថាវាអាចជួយសម្អាតជាតិខ្លាញ់ និងធូលីដីបានល្អ ហើយមិនធ្វើឲ្យបាត់បង់ជាតិសំណើមធម្មជាតិពីស្បែកឡើយ។
២. ជម្រុះកោសិកាចាស់
ដើម្បីទទួលបានស្បែកភ្លឺថ្លាក្នុងរយៈពេលត្រឹមតែមួយយប់ តិចនិកដ៏សាមញ្ញបំផុត គឺជាការជម្រុះកោសិកាចាស់ៗដែលងាប់ចេញពីស្បែក។ យើងអាចប្រើក្រែមជម្រុះកោសិកាចាស់ៗ ដោយធ្វើការត្រដុសស្រាលៗ និងម៉ាស្សាថ្នមៗនៅលើផ្ទៃមុខ រួចលាងជម្រះចេញ។ នៅពេលភ្ញាក់ពីគេង យើងនឹងមើលឃើញពីភាពខុសប្លែកជាក់ជាមិនខាន។
៣. ផ្ដល់សំណើមដើម្បីបំពេញជាតិទឹក
បន្ទាប់ពីលាងសម្អាតផ្ទៃមុខរួច ជួនកាល ផ្ទៃមុខយើងអាចក្លាយទៅជាស្ងួត។ ដើម្បីចៀសវាងកុំឲ្យមុខកាន់តែស្ងួតថែមទៀត ដោយកត្តាអាកាសធាតុ ឬគ្រឿង Makeup ចាំបាច់យើងត្រូវលាបក្រែមផ្តល់សំណើមនៅក្នុងបរិមាណតិចល្មម។ ធ្វើដូចនេះ ស្បែកមុខយើងនឹងភ្លឺស្រស់ថ្លា ព្រមទាំងមានជាតិទឹកគ្រប់គ្រាន់នៅពេលព្រឹកព្រលឹម។
៤. ប្រើក្រែមជួសជុលស្បែកពេលយប់ និងក្រែមលាបមុខមុនចូលគេង
យើងគួរជ្រើសរើសក្រែមជួសជុលស្បែកពេលយប់ ដែលមានធាតុផ្សំសកម្ម ដូចជាPeptides វីតាមីន ឬRetinol ប្រសិនបើយើងមានអាយុលើសពី៣៥ឆ្នាំ ដើម្បីបញ្ចូលនូវជាតិខូឡាជែនទៅក្នុងស្បែក។ យើងអាចប្រើក្រែមផ្តល់សំណើម រួមជាមួយនឹងក្រែមលាបមុខមុនគេង ដើម្បីទទួលបានស្បែកមុខដ៏ល្អផូរផង់នៅពេលព្រឹកព្រលឹម។ សាកល្បងប្រើក្រែមផ្តល់សំណើមដែលផ្ទុកវីតាមីនE ព្រោះវាមានប្រសិទ្ធភាពក្នុងការជួសជុលស្បែកនៅពេលយើងគេងលក់។
៥. ផ្តល់សំណើមដល់បបូរមាត់
ក្រែមព្យាបាលបបូរមាត់ ឬក៏ក្រែមលាបមាត់មុនគេង គឺជាជម្រើសដ៏ល្អក្នុងការធ្វើឲ្យបបូរមាត់ពេញស្អាត និងមានជាតិទឹក។ យើងក៏អាចធ្វើក្រែមព្យាបាលបបូរមាត់នៅផ្ទះដោយខ្លួនឯង ដោយគ្រាន់តែយកផ្លែស្ត្រប៊ឺរីមកកិនឲ្យម៉ត់ រួចបន្ថែមទឹកឃ្មុំ ឬប្រេងអូលីវ ដោយច្របល់បញ្ចូលគ្នាឲ្យសព្វល្អជាការស្រេច។
[embed-health-tool-due-date]