backup og meta

មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 25, 2020

    មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

    ផ្លែ​លើ​សាច់ គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ស្បែក បន្ទាប់ពី​ទទួល​រង​របួស​ដោយ​រលាក មុត និង​ប្រការ​ជាច្រើន​ទៀត។ ព្រោះ​មាន​មនុស្ស​ជាច្រើន ជា​ពិសេស​ស្រី​ៗ​ដែលសម្រាលកូនដោយវះកាត់ ក្រោយមកច្រើនតែបន្សល់ទុក​ស្នាម​នេះ​បាន ធ្វើឲ្យ​ក្ដី​កង្វល់ខ្លាំង ដូខនេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ​បាន​បកស្រាយ និង​ដំណោះស្រាយ​ជូន។

    លោក​បាន​បន្ត​ថា ស្នាម​ផ្លែ​សាច់​នេះ ជា​សរសៃ​សាច់​ក្រិន​តឹង មើល​ទៅ​រលោង​ៗ ហើយ​វិវត្ត​ចេញ​ជា​ផ្លែ​បន្ទាប់​ពី​របួស។ ចំពោះ​មូលហេតុ​នាំឲ្យ​ក្លាយ​ជា​ផ្លែ​បែប​នោះ​វេជ្ជបណ្ឌិត​រូប​នោះ​ថា​មិន​ទាន់​ច្បាស់​ការ​ឡើយ -ឬ ដោយសារ​ចលនការ​មិន​ប្រក្រតី​នៃ​ការ​ជួសជុល​ឡើង​វិញ​ការ​រលាក​​ស្បែក​តាម​ហ្សែន​នីមួយៗ រួច​ហើយ​ក៏​វិវត្ត​ទៅ​ជា​សាច់​ផ្លែ​បែប​នោះ។

    ចំពោះ​អាការៈ​វិញ ពេល​ឡើង​ជា​ផ្លែ​មាន​សភាព​រមាស់​តិច​ៗ​ត្រង់​កន្លែង​សាច់ផ្លែ ឈឺ​ជាង​កន្លែង​ផ្សេង​ពេល​ប៉ះ ឬ​ស្ទាប​ម្តង​ៗ។ រី​ឯ​ការព្យាបាល​វិញ​មាន​ច្រើន​យ៉ាង​យ៉ាង​ដូចជា៖

    ស្នាមផ្លែ

    – លាប Silicon scar ឬ Silicon gel

    – លាប Tranilast បញ្ឈប់​ការ​លូតលាស់ Collagen

    – ចាក់​ថ្នាំ Corticoide ត្រង់​កន្លែង​ផ្លែ ២ ទៅ ៣អាទិត្យ​ចាក់​ម្តង និង​ចាក់ 5Fluorouracil

    – កាត់​ចេញ

    – បាញ់ឡាស៊ែ ឬ​បាញ់​ម្ជុល​អេឡិចត្រូនិក

    វេជ្ជបណ្ឌិត​ថែម​ទាំង​បាន​បញ្ជាក់​ថា ចំពោះ​វិធី​ធម្មជាតិ​ដូចជា​លាប​ទឹក​ឃ្មុំ ប្រទាល​កន្ទុយ​ក្រពើ និង​វិធី​ដទៃ​ទៀត​ក៏​អាច​ប្រើ​បាន​ដែរ គ្រាន់តែ​លទ្ធផល​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ចំណាយ​ពេល​យូរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម