backup og meta

តិចនិក​ថែទាំ​ស្បែក​មុខ​ងាយៗ​ នៅ​ពេល​ត្រូវ​ពាក់​ម៉ាស​​ច្រើន​ម៉ោង​​​​​​

តិចនិក​ថែទាំ​ស្បែក​មុខ​ងាយៗ​ នៅ​ពេល​ត្រូវ​ពាក់​ម៉ាស​​ច្រើន​ម៉ោង​​​​​​

នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺរាតត្បាត​កូវីដ​១៩​​នេះ​ ​ការ​ពាក់​ម៉ាស​ការពារ​គឺ​ជា​រឿង​ដែល​​ចៀស​មិន​រួច​​ឡើយ​។ យ៉ាងណាមិញ​ ​សុខភាព​ និង​សម្រស់​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា។​ ​ហេតុដូច្នេះ​ហើយ​​ ស្រីៗ​យើង​គួរ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ថែទាំ​ស្បែក​មុខ​​មួយ​ចំនួន​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​សភាពការណ៍​បច្ចុប្បន្ន​។​

ការ​ពាក់​ម៉ាស​ប្រចាំ​ថ្ងៃ​ ​​ពិត​ជា​មិន​មែន​ជា​រឿង​ងាយស្រួល​សម្រាប់​ស្បែក​មុខ​ដ៏​ស្រស់​ផូរផង់​របស់​យើង​ឡើយ​។ ជាពិសេស​ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​ច្រើន​ម៉ោង​ ស្បែក​របស់​យើង​នឹង​ងាយ​ប្រតិកម្ម រោល ព្រមទាំង​​ឡើង​មុន​​ថែម​ទៀត​ផង​។

ដូចនេះ​​ ដើម្បី​ការពារ​​ស្បែក​​មុខ​ពី​បញ្ហា​ផ្សេង​ៗ ​ក៏​ដូចជា​​ថែ​ទាំ​ផ្ទៃ​មុខ​​ឲ្យ​​នៅ​តែ​មាន​សភាព​ស្រស់ថ្លា​ ទន់​ម៉ត់​រលោង​​​​​ ​​​​​​​​​ស្រីៗ​យើង​គួរ​ចាប់​ផ្ដើម​អនុវត្ត​តិចនិក​ងាយ​ៗ​ខាងក្រោម​នេះ​។

. ទុក​ឲ្យ​ស្បែក​ដក​ដង្ហើម​ខ្លះ

នៅ​ពេល​ដែល​យើង​​ការពារ​ខ្លួន​ដោយ​ប្រើ​ម៉ាស​ និង​របាំង​មុខ​ ​ស្បែក​យើង​ពិត​ជា​ពិបាក​ដក​ដង្ហើម​ណាស់​​​។ ដូច្នេះ​​ហើយ​ យើង​ត្រូវ​ទុក​ឲ្យ​ស្បែក​នៅ​ទំនេរ​ខ្លះ​ ដោយ​ព្យាយាម​កាត់​បន្ថយ​​ការ​​ប្រើប្រាស់​គ្រឿង​សម្អាត​ផ្សេងៗ​ ​ដើម្បី​ចៀសវាង​ការ​ស្ទះ​រន្ធ​រោម​ ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​កើត​​មុន​នៅ​លើ​ផ្ទៃ​មុខ​។​

ថែស្បែកមុខ

. ប្រើ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ពាក់​ម៉ាស​ច្រើន​ម៉ោង​ អាច​ធ្វើ​ឲ្យ​ស្បែក​​មុខ​របស់​យើង​រោល​ ឬ​ក្រហាយ​ ​និង​​ធ្វើ​ឲ្យ​មាន​ការ​រមាស់ ឬ​​មាន​ស្នាម​ក្រហម​​ជាដើម​។ ហេតុ​នេះ​ ការ​លាង​សម្អាត​មុខ​ជាមួយ​នឹង​ហ្វូម​ដែល​គ្មាន​សារធាតុ​កាត់​ គឺ​ជា​រឿង​សំខាន់​បំផុត​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​លាង​សម្អាត​ស្បែក​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ជួយ​​រក្សា​កម្រិត​ជាតិ​ទឹក​​ក្នុង​ស្បែក​​ ដែល​មិន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​​ផង​ដែរ​​។​

. លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ស្រីៗ​យើង​មិន​គួរ​មើល​រំលង​ការ​លាប​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ឡើយ​​ ​បើ​ទោះ​​បី​ជា​​ត្រូវ​នៅ​តែ​ផ្ទះ​ក៏​ដោយ​។ ​ចូរ​ជ្រើសរើស​ប្រភេទ​ឡេ​ដែល​អាច​ការពារ​យើង​​ពី​កាំរស្មី UVA UVB កាំរស្មី​អ៊ីនហ្វ្រារ៉េដ​ ក៏​ដូចជា​ធន់​នឹង​ទឹក​ ​ព្រម​ទាំង​ញើស​​បាន​ល្អ​។ ​ប្រសិនបើ​យើង​ធ្វេស​ប្រហែស​ កាំ​រស្មី​ទាំងនោះ​នឹង​ចូល​ទៅ​បំផ្លាញ​ដល់​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​មុខ​​របស់​យើង​ឆាប់​ចាស់​ជាង​វ័យ​​ និង​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​​ថែម​ទៀត​ផង​​។

. ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​ នៅ​រៀង​រាល់​៤ម៉ោង​ម្តង​

បើ​ទោះ​ជា​យើង​រវល់​ខ្លាំង​​នឹង​ការងារ​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​ជាប់​ជា​ប្រចាំ​​យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​ឆ្លៀតពេល​ យ៉ាង​តិច​ណាស់​ឲ្យ​បាន​១៥​នាទី​ ដើម្បី​សម្រាក​​ទាំង​​រាងកាយ​ ក៏​ដូចជា​ស្បែក​មុខ​របស់​​យើង​​។ ​ការ​ទុក​ឲ្យ​ស្បែក​​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ពី​ខាងក្រៅ​ គឺ​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ស្បែក​របស់​យើង​​ឲ្យ​ចៀស​ឆ្ងាយ​ពី​បញ្ហា​ស្បែក​នានា​​។ ចូរ​ដោះ​ម៉ាស​នៅ​កន្លែង​ដែល​​មាន​សុវត្ថិភាព​ និង​​លាង​ដៃ​ឲ្យ​បាន​​ស្អាត​ជាមុន​សិន​មុន​នឹង​​​ដោះ​ម៉ាស​​​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.aad.org/public/everyday-care/skin-care-secrets/face/prevent-face-mask-skin-problems

https://www.femina.in/beauty/skin/dealing-with-sensitive-skin-under-face-mask-172574.html

​​​​

កំណែ​ប្រែបច្ចុប្បន្ន

10/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ចែកគ្នាដឹង! ខ្វះជាតិដែកធ្វើឲ្យប៉ះពាល់សុខភាព និងសម្រស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម