បកស្បែក ឬចាក់ថ្នាំស្បែកឲ្យស ជាវិធីមួយដើម្បីជួយឲ្យស្បែកភ្លឺថ្លាលឿន ប៉ុន្តែបងប្អូនមានដឹងទេថា ក្នុងថ្នាំឬឡេទាំងអស់នោះមានផ្ទុកសារធាតុគីមីអ្វីខ្លះ? ហើយសុខភាពយើងនឹងប៉ះពាល់កម្រិតណាបើប្រើ?
បកស្បែក ឬចាក់ថ្នាំស្បែកឲ្យស ជាវិធីមួយដើម្បីជួយឲ្យស្បែកភ្លឺថ្លាលឿន ប៉ុន្តែបងប្អូនមានដឹងទេថា ក្នុងថ្នាំឬឡេទាំងអស់នោះមានផ្ទុកសារធាតុគីមីអ្វីខ្លះ? ហើយសុខភាពយើងនឹងប៉ះពាល់កម្រិតណាបើប្រើ?

ការពេញនិយមបកស្បែកឲ្យស និងប្រើផលិតឲ្យស្បែកសខុសពីសម្បុរធម្មជាតិកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ព្រោះតែចង់ស្អាត ដោយមិនគិតដល់បញ្ហាប៉ះពាល់ដល់សុខភាពនោះទេ។ នេះបើតាមការឲ្យពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសជំងឺទូទៅ។
លោកបន្តថា ការនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកសនោះអាចបណ្ដាលឲ្យកើតជំងឺសើស្បែក និងជំងឺមហារីកស្បែក។ ក្នុងករណីដែលយើងបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ហើយមិនបានថែទាំស្បែកឲ្យបានត្រឹមត្រូវទេនោះ ស្បែករបស់យើងងាយរងការរលាកពីពន្លឺព្រះអាទិត្យ ព្រោះស្បែកនោះខ្សោយជាងស្បែកធម្មត។ ម៉្យាងវិញទៀត ពន្លឺព្រះអាទិត្យមានកាំរស្មី UV ដែលនាំឲ្យកើតជំងឺមហារីកស្បែកបាន។ លើសពីនេះ ការបកស្បែកមួយចំនួន មិនដឹងថា ធ្វើតាមបច្ចេកទេសមកពីណាឲ្យប្រាកដ ពោលគឺចេះតែធ្វើតាមការនឹកឃើញ និងត្រាប់តៗគ្នា។
វេជ្ជបណ្ឌិត ដដែលបន្តថា ចំពោះថ្នាំធ្វើឲ្យស្បែកសវិញ មានច្រើនប្រភេទ ហើយបច្ចុប្បន្ន មានឡេលាយ ថ្នាំបកស្បែក ឬចាក់ថ្នាំឲ្យស្បែកសក្នុងរយៈពេលខ្លីនោះដែលបានដាក់លក់នៅតាមទីផ្សារភាគច្រើន មានលាយសារធាតុមួយចំនួនគេមិនបានប្រាប់យើងឲ្យដឹង ដែលក្នុងនោះអាចមានលាយសារធាតុដូចជា បារត អាស៊ីដខ្សោយ ថ្នាំប្រឆាំងការរលាក និងសារធាតុគីមីកាត់មួយចំនួនទៀតដែលនាំឲ្យកើតជំងឺសើស្បែក និងមហារីកស្បែក ព្រោះថាសារធាតុទាំងនោះ បណ្ដាលឲ្យស្បែកបាត់បង់ភាពការពារ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានបន្ថែមថា រាល់អ្នកដែលនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស អាចប្រឈមជាមួយនឹងជំងឺសើស្បែក ជាពិសេសគឺជំងឺមហារីកស្បែក ច្រើនជាងមនុស្សដែលអត់បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស។ ចំពោះអ្នកដែលមានបំណងចង់ធ្វើឲ្យស្បែកសមិនថាវិធីណាក៏ដោយដែលកែប្រែស្ថានភាពពណ៌សម្បុរស្បែកខុសពីធម្មជាតិ គួរទៅប្រឹក្សា និងពិគ្រោះជាមួយពេទ្យជំនាញ ឬអ្នកឯកទេសច្បាស់លាស់ឲ្យបានត្រឹមត្រូវមុនសម្រេចចិត្តធ្វើ។ គួរកុំសម្រេចចិត្តទាំងប្រថុយប្រថាន។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
10/01/2022
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ