backup og meta

ចាប់អារម្មណ៍អត់! ដៃឧស្សាហ៍បាញ់​អាល់កុលអាច​មានបញ្ហា២នេះ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ប៊ុន សុជាតិ · ជំងឺក្រពេញបញ្ចេញក្នុង · មជ្ឈមណ្ឌលឯកទេសជំងឺទឹកនោមផ្អែម


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 10, 2022

    ចាប់អារម្មណ៍អត់! ដៃឧស្សាហ៍បាញ់​អាល់កុលអាច​មានបញ្ហា២នេះ

    ​តាំង​ពី​ជំងឺ​កូវីដ-១៩ រាតត្បាត​មក យើង​ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស និង​លាង​ដៃ​ជាមួយ​ជែល ឬ​អាល់កុល​ជាប់​ជានិច្ច ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ ប៉ុន្តែការបាញ់អាល់កុល​ញឹក​ញាប់​ពេក បង្កផលប៉ះពាល់​មួយចំនួនដូចជា បណ្ដាល​ឲ្យ​ស្ងួត​ដៃ ឬ​​​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ​ក៏មាន។ ចុះអាចម៍រុយកើតឡើងរបៀបម៉េច? គួរការពាររបៀបណាដែរ?

    ផលប៉ះពាល់​រ​បស់អាល់កុល

    ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ចេញ​ស្នាម​អុជ​ៗ​ខ្មៅ​លើ​ប្រអប់​ដៃ មូល​ហេតុ​សង្ស័យ​ខ្ពស់​ជាង​គេ ​គឺ​មក​ពី​លាង​អាល់កុល ឬ​ជែល​ដែល​មាន​ជាតិ​មេតាណុល ហើយ(​​ប្រអប់​ដៃ​យើង)​ត្រូវ​ពន្លឺ​ថ្ងៃ។ កាល​ណា​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ ទោះ​វា​មិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាច​ជាប់​នៅ​លើ​ស្បែក​យើង​យូរ និង​ពិបាក​កម្ចាត់​ទៅ​វិញ។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ឬ​អាច​ប្រើ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក ដែល​មិន​មាន​ជាតិ​កាត់ និងមិនមាន​​ជាតិ​បារត។ ម៉្យាង​វិញ​ទៀត យើង​គួរ​ការពារ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ដាច់​ខាត និង​ផ្អាក​ការ​ប្រើ​អាល់កុល​ដោយ​ប្រើ​សាប៊ូ​លាង​ដៃ​ជំនួស​វិញ (ឬ ប្រើ​អាល់កុល ឬ​ជែល តែ​ត្រូវ​ប្រាកដ​ថា​គ្មាន​ជាតិ​មេតាណុល)។

    វិធី​ការពារ​

    ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃពីការបាញ់អាល់កុល ឬជែលដែលមានសារជាតិមេតាណុល លោកគ្រូពេទ្យបានណែនាំថា៖

  • ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ៖ ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។
  • ពាក់​ស្រោម​ដៃ​ជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​​ខាង​ក្រៅ។
  • ជៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្ដេសផ្ដាស​ទេ ពេល​មេឃ​ក្ដៅ​ហែង ប៉ុន្តែប្រសិនបើចេញ​គួររកអីបិតបាំងការបារកម្ដៅថ្ងៃ ឬ​រើសម៉ោងពេល អាចព្រឹកឬល្ងាចអស់ពន្លឺថ្ងៃ(ក្ដៅ)។
  • បើគិតត្រួសៗ គ្នា​យើង​បាញ់អាល់កុលលាងសម្អាតដៃប្រហែលប៉ុន្មានដងដែរក្នុងមួយថ្ងៃៗ? ហើយមានចាប់អារម្មណ៍អត់ថា ដៃ​ចង់ឡើងអាចម៍រុយ ជាពិសេសស្រី?

    ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត ប៊ុន សុជាតិ

    ជំងឺក្រពេញបញ្ចេញក្នុង · មជ្ឈមណ្ឌលឯកទេសជំងឺទឹកនោមផ្អែម


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម