ស្រីៗមួយចំនួនធំមានការប្រែប្រួលស្បែកនៅពេលមានផ្ទៃពោះ ដោយអ្នកខ្លះឡើងមុន ស្បែកស្ងួត កញ្ចឹងក ក្បាលពោះខ្មៅ ហើយបញ្ហាធ្ងន់បំផុតនោះ គឺខ្មៅក្លៀកតែម្ដង។ បញ្ហាទាំងនោះជារឿងធម្មតាសម្រាប់អ្នកមានផ្ទៃពោះ ដែលនោះមកពីការប្រែប្រួលអ័រម៉ូន ហើយស្នាមទាំងនោះអាចបាត់ទៅវិញក្រោយសម្រាលកូនរួច តែខ្លះទៀតក៏មិនបាត់ដែរ ប្រសិនបើយើងមិនមានវិធីកម្ចាត់វានឹងនៅជាប់យូរអង្វែង។ ដូចនេះអាចមកសាកជាមួយរូបមន្តដែលចែករំលែកដោយអ្នកម៉ាក់ ៤ រូបខាងក្រោម៖
១- ចៀសវាងសម្លៀកបំពាក់តឹងៗ
បើតាមអ្នកស្រី ម៉ម សុជាតា ដែលមានកូន ៣ នាក់រួចមកហើយនោះ បានឲ្យដំបូន្មានដល់ស្ត្រីកំពុងពពោះហើយមានបញ្ហាក្លៀកខ្មៅស្រអាប់ខ្លាំងថា បញ្ហានេះគាត់ពេលមានកូនទាំងស្រីទាំងប្រុស ហើយជំហានដំបូង គឺត្រូវប្រយ័ត្នចំពោះសម្លៀកបំពាក់ ដោយអាវត្រូវពាក់ប្រភេទសាច់ទន់ៗ និងរលុងៗ ហើយមិនជក់ញើស ដើម្បីកុំឲ្យជាតិពុលប្រមូលផ្ដុំក្រោមក្លៀក។ មួយវិញទៀតការជ្រើសរើសអាវទ្រនាប់ក៏ដូចគ្នា គឺមិនអាចជាប្រភេទស្បៃដែលអាចកកិតប៉ះពាល់កន្លែងមានស្នាមខ្មៅស្រាប់នោះទេ។ អ្នកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺបានបន្ថែមទៀតថា ពេលងូតទឹកយើងអាចយកសាច់ជូរ ឬក្រូចឆ្មារមកដុសថើៗជាប្រចាំ នោះអាចរលុបបានខ្លះៗ ហើយបន្តធ្វើរហូតដល់ក្រោយឆ្លងទន្លេ។
២- កុំដករោមក្លៀក តែកោរវិញល្អជាង
«បើពេលមានផ្ទៃពោះ ហើយក្លៀកប្រែជាខ្មៅ យើងកុំប្រើវិធីដករោមក្លៀកឲ្យសោះ ព្រោះជា ជម្រើសគ្រោះថ្នាក់ដែលបណ្ដាលឲ្យក្លៀកកាន់តែខ្មៅជាំខ្លាំងថែមទៀត ជម្រើសល្អ គួរតែកោរវិញ»។ នេះជាការចែករំលែករបស់អ្នកនាង តែ ចាន់ហេង ជាម៉ាក់ៗកូន ២ នាក់ ដែលមានស្រុកកំណើតនៅបាត់ដំបង។ ជាងកាត់សម្លៀកបំពាក់រូបនេះបានបន្ថែមទៀតថា ស្បែកក្រោមក្លៀកមានសភាពស្ដើង អ៊ីចឹងហើយការដកអាចបណ្ដាលឲ្យក្លៀកកាន់តែយារ។
អត្ថបទពាក់ព័ន្ធ៖
៣- លាយម្សៅរមៀត ទឹកឃ្មុំ និងយ៉ាអួ
តាមការឲ្យដឹងពីអ្នកនាង កាន សុចិត្រា បានឲ្យដឹងថា រូបមន្តមួយនេះត្រូវបានគេប្រើយ៉ាងមានប្រសិទ្ធភាពបំផុតចំពោះបញ្ហាស្បែកខ្មៅ និងក្រិន ហើយសម្រាប់អ្នកមានបញ្ហាក្លៀកខ្មៅវិញក៏បានផលដូចគ្នា។ បុគ្គលិកធ្វើការនៅធនាគារបានរៀបរាប់ពីវិធីធ្វើ ដោយដាក់ម្សៅរមៀត១ស្លាបព្រាបាយ ទឹកឃ្មុំ១ ស្លាបព្រា និងយ៉ាអួ ១ ស្លាបព្រា កូរឲ្យសព្វ រួចលាងក្លៀកជាមួយទឹកធម្មតា ហើយយកមកមកត្រដុសជុំវិញក្លៀក ២ នាទី បន្ទាប់មកទុកចោល ១០-១៥ នាទីសឹមលាងសម្អាតជាការស្រេច។ ធ្វើ ៣ ដង/សប្ដាហ៍ នោះយើងនឹងរឹតតែឃើញប្រសិទ្ធិភាព។
៤- ក្រូចឆ្មារ និងស្ករស
ម៉ាក់ៗមានទម្ងន់ខ្លះ មានសភាពខ្មៅឡើងជាំ ហើយវិធីនេះមានប្រសិទ្ធិភាពខ្ពស់បំផុត។ នេះជាការផ្ដាំផ្ញើរបស់អ្នកនាង ទេព បុប្ផា ដែលខ្លួនគាត់ជួបបញ្ហាឈឺក្បាល ហើយប្រើផលិតផលអស់ជាច្រើនក៏គ្មានបានការ។ អ្នកលក់ដូរឥវ៉ាន់នៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល បានរៀបរាប់វិធីធ្វើគឺមិនពិបាកទេ គ្រាន់តែយកក្រូចឆ្មារ ២ ផ្លែ រួចជា២ ចំណិត រួចច្របាច់យកទឹកដាក់កូនចាន បន្ទាប់មកយកស្ករស២ ស្លាបព្រាបាយ មកលាយចូលគ្នាឲ្យសព្វ។ បន្ទាប់មកលាងសម្អាតក្លៀកជាមួយទឹកក្ដៅឧណ្ហ៍ៗ និងជូតឲ្យស្ងួត បន្ទាប់មកយកល្បាយដែលលាយរួចមកដុសជុំវិញកន្លែងខ្មៅ ៥ នាទីនិងបន្តទុកចោល ៥-១០ នាទីចាំលាងសម្អាតចេញជាការស្រេច។ បើមានពេលអាចធ្វើ ២ ថ្ងៃម្ដងរហូតទាល់តែបាត់អស់។
អត្ថបទពាក់ព័ន្ធ៖ កូនម៉ឹមដោះ បារម្ភរឿងសុដន់យារធ្លាក់លែងស្អាតដូចមុន ម៉ាក់ៗសាកវិធីនេះបាន
[embed-health-tool-due-date]