backup og meta

ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន

ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន

ឆ្លង​ឆ្នាំ​ចប់ តែ​កម្មវិធី​ជួប​ជុំ​​គ្រួសារ​​​​​​​នៅ​មាន​ច្រើន ទាំង​បុណ្យ​ ជប់លៀង ​ឬ​ការ​​ជា​ដើម ដែល​​ក្នុង​កម្មវិធី​ទាំង​នោះ​​អាច​មាន​​ការ​ញ៉ាំ​ភេសជ្ជៈ​ គ្រឿងស្រវឹង​​ខ្លះ ឬ​​​ពេល​ខ្លះ​អាច​កំដរ​កម្មវិធី​ដល់​យប់​ៗ​ជ្រៅ​ ទៀត​ផង។ ទាំងនេះ​ជា​ហេតុ​នាំ​ឱ្យ​​ស្បែក​​ស្រអាប់​ មិន​ស្រស់​​ថ្លា​ ពិសេស​ស្បែក​មុខ​ដែល​ជា​ផ្នែក​​សំខាន់​នៃ​សម្រស់​។ តែ​ទោះ​ជា​យ៉ាង​ណា គ្នាយើង​អាចអស់បារម្ភ កឺថាមាន​វិធី​មួយ​ចំនួន​ដែល​អាច​ស្តារ​ស្ថាន​ការ​នោះ​ឡើង​វិញ​បាន ដែល​បានការ​ណែ​​នាំ​ដោយ​ក្រុម​គ្រូ​ពេទ្យ​​​ពី​សហរដ្ឋអាមេ៉រិក។

១. ញ៉ាំ​ទឹក​​ឱ្យ​គ្រប់​គ្រាន់​

ជាតិ​អាល់​កុល​ធ្វើ​ឱ្យ​ រាង​កាយ​យើងបាត់​បង់​ជាតិ​ទឹក ហើយ​នេះ​ជា​ហេតុ​សំខាន់​​បង្ក​ឱ្យ​ស្បែក​ជួប​បញ្ហា​​​​ មិន​ស្រស់​ថ្លា បែរជា​ស្រអាប់​​។ លោក​វេជ្ជបណ្ឌិត Noah Rosen ជា​នាយក​​វិទ្យាស្ថាន​សុខភាព​ Northwell បាន​ណែ​នាំ​វិធី​សាមញ្ញ​ គឺ​ការ​ញ៉ាំ​ទឹក មុន​ពេល ឬ​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​​​​ញ៉ាំ​គ្រឿង​ស្រវឹង​ ដើម្បី​បង្ការ​កុំ​ស្បែក​ឆាប់​ខ្សោះ​ជាតិ​ទឹក​ ឬ​ស្រអាប់​ជាំ ដោយ​ការ​​ញ៉ាំ​ជាតិ​អាល់​កុល (សុរា)។

២. ញ៉ាំ​​បន្លែ​ ផ្លែ​ឈើ​​សំបូរ​ជាតិ​វីតាមីន C និង​E

ដោយ​សារ​តែ​​អាល់​កុល មាន​សមាសធាតុ​​មួយ​ចំ​នួន​​បង្ក​ឱ្យ​រាង​កាយ​រលាក ឬ​ហើម ដូច​នេះ​ការ​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ ដែល​មាន​​វីតាមីន​ C ឬ​វីតាមីន E សុទ្ធ​សឹង​ជា​សមាស​ធាតុ​ប្រឆាំង​អុក​ស៊ីដកម្ម ហើយ​​កត្តា​ទាំង​នេះ ជួយ​ដោះ​ស្រាយ​បញ្ហា​អាការៈ​​ហើម​​​​​​​ទាំង​នោះ​បាន។ លោក​វេជ្ជបណ្ឌិត​ Adam Sutton បាន​ណែ​នាំ​ដូច​នេះ ហើយ​លោក​បាន​បន្ថែម​ថា ពពួក​វីតាមីន​ទាំង​នោះ សម្បូរ​​ក្នុង​បន្លែ​បៃ​តង ផ្លែ​ឈើ​ស្រស់​ៗ​មួយ​ចំនួន​ដូច​ជា ផ្លែ​ស្រ្តប៊ឺរី​ ផ្លែ​ប៊ើរ​ជា​ដើម ។ល។

៣. ចៀស​វាង​​ភេសជ្ជៈ​ជាតិ​ស្ករ​បន្ថែម

​​​​​​​​​​បន្ថែម​ភេសជ្ជៈ​ជាតិ​ស្ករ​ថែម ធ្វើ​ឱ្យ​អាការៈ​ហើម រលាក​កាន់​​តែ​ខ្លាំង​​ ពេល​ញ៉ាំ​ជាតិ​អាល់កុល​ ហើយ​អាច​​បណ្តាល​ឱ្យ​មាន​បញ្ហា​​រោល​កើត​មុន​លើ​ផ្ទៃ​មុខ​ទៀត​ផង នេះ​បើ​តាម​​លោក​វេជ្ជបណ្ឌិត Brian Ginsberg អ្នក​ឯកទេស​ខាង​​​វេជ្ជសាស្រ្ត​ស្បែក​បាន​លើក​ឡើង។

៤. គេង​ឱ្យ​បាន​គ្រប់​គ្រាន់

គេង​ឱ្យ​បាន​លក់​ស្កប់​ស្កល់​ ជា​វិធី​ព្យាបាល​ជា​ធម្មជាតិ​ ដែល​ជួយ​ឲ្យ​យើង​អាច​ស្តារ​ឡើង​វិញ​នូវ​​បញ្ហា​ស្បែក​ស្រអាប់​​បាន។ បន្ថែម​ពី​នោះ គួរ​លុប​លាង​​មុខ នឹង​លាប​ឡេ​ផ្តល់​សំណើម​ខ្លះ ដើម្បី​ឱ្យ​ស្បែក​បាន​ស្រស់​ថ្លា​ឡើង​វិញ។

អត្ថបទពាក់ព័ន្ធ៖

៥. ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម

ការ​ញ៉ាំ​សុរា ឬ​ភេសជ្ជៈ​ដែលមានជាតិ​អាល់​កុល​ផ្សេង​ៗ ក្នុង​កម្មវិធី​ជួប​ជុំ​អាច​ជា​រឿង​ចៀស​មិន​បាន តែ​​ការ​ញ៉ាំ​ក្នុង​កម្រិត​មួយ​​ដែល​អ្នក​អាច​ដឹង​ដោយ​ខ្លួន​​ឯង​ថា​ល្មម​គ្រប់​គ្រាន់ មិន​ច្រើន​ពេក ជា​វិធី​សាស្រ្ត​មួយ​​ផង​ដែរ​ ដែល​ការពារ​​ទាំង​សម្រស់​ស្បែក​យើង​​​ឱ្យ​នៅ​ស្អាត មិន​ជួប​បញ្ហា និង​​បាន​ទាំង​​រីក​រាយ​ក្នុង​ឱកាស​ជួប​ជុំ​ផង​៕ ​​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health-news/how-to-avoid-a-hangover-complexion

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម