បច្ចុប្បន្ននេះ យើងសង្កេតឃើញថា យុវវ័យសម័យនេះភាគច្រើននិយមចូលចិត្តការសប្បាយ ហើយតែងតែឃើញមានសេពគ្រឿងស្រវឹងជាញឹកញាប់។ ការផឹកស្រាច្រើន អាចប៉ះពាល់ដល់សុខភាព រហូតប៉ះពាល់ដល់អាយុជីវិតក៏មាន។
បច្ចុប្បន្ននេះ យើងសង្កេតឃើញថា យុវវ័យសម័យនេះភាគច្រើននិយមចូលចិត្តការសប្បាយ ហើយតែងតែឃើញមានសេពគ្រឿងស្រវឹងជាញឹកញាប់។ ការផឹកស្រាច្រើន អាចប៉ះពាល់ដល់សុខភាព រហូតប៉ះពាល់ដល់អាយុជីវិតក៏មាន។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា កាលណាផឹកស្រាច្រើនទាំងវ័យក្មេង អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពដូចជា៖
– ប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ
– ធ្វើឲ្យខ្សោយប្រាជ្ញា ស្មារតី
– បណ្តាលឲ្យខ្វះជាតិស្ករ
– ប៉ះពាល់ក្រពះពោះវៀន
– ពុលថ្លើម ក្រិនថ្លើម
– អាចប្រកាច់ ឬសន្លប់បាត់ស្មារតី ជាដើម។
បន្ថែមពីលើនេះទៀត លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅថា នៅពេលដែលផឹកស្រាច្រើនទាំងវ័យក្មេង ក្រៅពីប៉ះពាល់ដល់សុខភាព អាចប៉ះពាល់ដល់សេដ្ឋកិច្ច ឬអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។ ដូចនេះ ប្រសិនបើមានទម្លាប់ផឹកស្រាច្រើនដើម្បីសប្បាយ គួរកាត់បន្ថយ ឬបើអាចគួរឈប់ផឹកស្រាតែម្តង ដើម្បីសុខភាពខ្លួនយើង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕