ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Gentamicin ព្យាបាលជំងឺអ្វីខ្លះ?
គេប្រើ Gentamicin ដើម្បីព្យាបាល និងការពារជំងឺបង្កដោយបាក់តេរីបានយ៉ាងច្រើន។ Gentamicin ជាថ្នាំផ្សះស្ថិតក្នុងក្រុម Aminoglycoside។ សកម្មភាពវាគឺទៅទប់កុំឲ្យបាក់តេរីលូតលាស់បាន។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
គ្រូពេទ្យចាក់ថ្នាំ Gentamicin ចូលក្នុងសរសៃឈាម ឬចាក់ក្នុងសាច់ដុំរៀងរាល់ ៨ ម៉ោងម្តង។ កម្រិតថ្នាំខុសគ្នាទៅតាម ស្ថានភាពជំងឺ ទម្ងន់ និងការឆ្លើយតបថ្នាំ។ គ្រូពេទ្យធ្វើតេស្ត ពិនិត្យមើលមុខងារតម្រងនោម និងកម្រិតថ្នាំនៅក្នុងឈាម ដើម្បីដឹងឲ្យបានច្បាស់ថាអ្នកគួរប្រើថ្នាំក្នុងកម្រិតណាមួយ។
បើកំពុងប្រើថ្នាំនេះដោយខ្លួនឯងនៅផ្ទះ ត្រូវសិក្សាការប្រើប្រាស់ពីគ្រូពេទ្យឲ្យបានច្បាស់។ ត្រូវពិនិត្យមើលគុណភាពថ្នាំ មុនពេលប្រើប្រាស់។ បើថ្នាំមានប្តូរពណ៌ ឬកករអ្នកមិនត្រូវប្រើទេ។ ត្រូវសិក្សាអំពីរបៀបរក្សាទុក និងបោះចោលថ្នាំឲ្យបានត្រឹមត្រូវ។
ដើម្បីប្រើថ្នាំផ្សះឲ្យបានល្អ គឺអ្នកត្រូវកំណត់កម្រិតថ្នាំក្នុងឈាមឲ្យបានត្រឹមត្រូវ។ មិនត្រូវប្រើថ្នាំនេះ ញឹកញាប់ពេកទេ។
ទោះជាស្ថានភាពជំងឺបានធូស្រាលហើយក្តី អ្នកត្រូវបន្តប្រើថ្នាំឲ្យបានគ្រប់ចំនួនទៅតាមវេជ្ជបញ្ជា។ ការបញ្ឈប់ប្រើប្រាស់ថ្នាំមុនពេលកំណត់ អាចធ្វើឲ្យបាក់តេរីបន្តលូតលាស់ ដែលបណ្តាលឲ្យជំងឺមិនអាចជាសះស្បើយ។
ត្រូវប្រាប់អំពីអាការៈជំងឺ ទៅកាន់គ្រូពេទ្យ អំឡុងពេលប្រើប្រាស់ថ្នាំ។
៣- រក្សាទុកដោយវិធីណា?
អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤-ត្រូវដឹងពីអ្វីខ្លះមុនប្រើ?
មុនពេលប្រើថ្នាំ Gentamicin ត្រូវ៖
– ប្រាប់គ្រូពេទ្យ ឬឱសថការី បើយើងមានបញ្ហាប្រតិកម្មជាមួយថ្នាំ Amikacin (Amikin),
Gentamicin, Kanamycin (Kantrex), Neomycin, Netilmicin (Netromycin), Streptomycin,
Tobramycin (Nebcin) ឬមានប្រតិកម្មជាមួយថ្នាំដទៃទៀត។
– ប្រាប់គ្រូពេទ្យ ឬឱសថការី ពីថ្នាំទាំងអស់យើងជំងឺកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា ជាពិសេសថ្នាំបញ្ចុះទឹកនោម Cisplatin (Platinol), Amphotericin (Amphotec, Fungizone) ថ្នាំផ្សះៗ និងពពួកថ្នាំវីតាមីន។
– ប្រាប់គ្រូពេទ្យ ឬឱសថការី បើមានជំងឺតម្រងនោម វិលមុខ មិនឮសំឡេង ហ៊ឹងត្រចៀក ខ្សោយសាច់ដុំ ឬជំងឺ Parkinson’s (ជំងឺញ័រលើមនុស្សចាស់)។
– ត្រូវប្រាប់គ្រូពេទ្យ បើកំពុងមានផ្ទៃពោះ មានគម្រោងចង់បានកូន ឬកំពុងបៅដោះកូន។ មានផ្ទៃពោះពេលប្រើថ្នាំ Gentamicin ត្រូវពិភាក្សាជាមួយពេទ្យជាបន្ទាន់។ ថ្នាំ Gentamicin អាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃបាន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
រហូតមកដល់ពេលនេះនៅមិនទាន់មានការសិក្សាណាមួយ ទៅលើស្ត្រីដែលអាចបញ្ជាក់បានអំពីគ្រោះថ្នាក់នៃការប្រើថ្នាំ Gentamicin នៅអំឡុងពេលមានផ្ទៃពោះ ឬពេលបំបៅដោះកូននៅឡើយទេ។ គួរតែពិភាក្សាជាមួយគ្រួពេទ្យជំនាញ ដើម្បីបានដឹងអំពីគុណសម្បតិ្ត ឬផលប៉ះពាល់ផ្សេងៗ មុនប្រើថ្នាំនេះ។ យោងតាមស្ថាប័នចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិត D។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ផលរំខានជាទូទៅរបស់ថ្នាំអាចមាន ក្អួតចង្អោរ ឈឺក្រពះ ឬមិនឃ្លាន។ ការឈឺចាប់ ក្តៅក្រហមនៅត្រង់កន្លែងចាក់ថ្នាំ អាចកើតឡើងជារឿងធម្មតា។ ថ្នាំនេះអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់តម្រងនោម ហើយវាអាចបង្កឲ្យអ្នកជំងឺថ្លង់ជារៀងរហូត និងមិនអាចទប់លំនឹងខ្លួនឯងបាន។ ត្រូវប្រាប់គ្រូពេទ្យក្នុងករណីឮសំឡេងហ៊ឹង ឬសំឡេងញ័រ ក្នុងត្រចៀក លែងឮសំឡេង វិលមុខ និងបញ្ហាថយចុះបរិមាណទឹកនោមជាដើម។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាពថ្នាំប្រភេទនេះ ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
មានថ្នាំមួយចំនួនមិនត្រូវប្រើជាមួយថ្នាំ Gentamicin នោះទេ ដូចជាថ្នាំ Ataluren និង Amifampridine។
ទោះបីជាថ្នាំ Gentamicin មិនគួរប្រើជាមួយថ្នាំមួយចំនួនក៏ពិតមែន ប៉ុន្តែមានករណីខ្លះតម្រូវឲ្យប្រើថ្នាំទាំងពីរមុខនោះជាមួយគ្នា។ ក្នុងករណីនេះគ្រូពេទ្យ អាចបន្ថយកម្រិតថ្នាំឲ្យមកទាប ឬកាត់បន្ថយរយៈពេលប្រើប្រាស់ថ្នាំ។ ថ្នាំទាំងនោះ មានដូចជា Alcuronium, Atracurium, Cidofovir, Cisatracurium, Colistimethate Sodium, Decamethonium, Doxacurium, Ethacrynic Acid, Fazadinium, Furosemide, Gallamine, Hexafluorenium, Lysine, Metocurine, Mivacurium, Pancuronium, Pipecuronium, Rapacuronium, Rocuronium, Succinylcholine, Tacrolimus, Tubocurarine, Vancomycin និង Vecuronium ជាដើម។
ពេលប្រើថ្នាំមួយនេះជាមួយថ្នាំដទៃ អាចបណ្ដាលឲ្យមានផលប៉ះពាល់របស់ថ្នាំកាន់តែច្រើន ប៉ុន្តែមានពេលខ្លះប្រើថ្នាំពីរមុខចូលគ្នា ជាជម្រើសដ៏ល្អសម្រាប់ព្យាបាលជំងឺរបស់អ្នក។ បើគ្រូពេទ្យចេញថ្នាំទាំងពីរមុខជាមួយគ្នា ប្រហែលជាត្រូវបន្ថយកម្រិតថ្នាំឲ្យមកទាប។ ថ្នាំទាំងនោះរួមមាន៖ Indomethacin, Methoxyflurane, Polygeline។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ Gentamicine មានការប្រែប្រួល។ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផ្តល់ផលប៉ះពាល់របស់ថ្នាំកាន់តែធ្ងន់ធ្ងរ។ អ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្នដូចជា៖
– ជំងឺហឺត
– កាល់ស្យូមទាបក្នុងឈាម
– ប៉ូតាស្យូមទាបក្នុងឈាម
– ជំងឺតម្រងនោមធ្ងន់ធ្ងរ
– បញ្ហាសាច់ដុំ
– ខ្សោយសាច់ដុំខ្លាំង
- បើមានបញ្ហាប្រព័ន្ធប្រសាទ ត្រូវប្រើថ្នាំដោយប្រុងប្រយ័ត្ន ព្រោះថ្នាំអាចធ្វើឲ្យជំងឺកាន់តែដុនដាប។
– ប្រតិកម្មអាលែកហ្ស៊ីជាមួយសារធាតុ Sulfite ថ្នាំនេះមានផ្ទុកជាតិ sodium metabisulfite អាចធ្វើឲ្យប្រតិកម្មមួយនេះកើតមានឡើង។
– ម៉ាញ៉េស្យូមទាបក្នុងឈាម។ មុនពេលប្រើថ្នាំ ត្រូវដោះស្រាយបញ្ហាថយចុះម៉ាញ៉េស្យូមមុនសិន។ បើមិនព្យាបាល ថ្នាំនេះអាចមានផលប៉ះពាល់កាន់តែច្រើន។
– មានជំងឺតម្រងនោម ត្រូវប្រើថ្នាំនេះដោយមានការប្រុងប្រយ័ត្ន ព្រោះជំងឺអាចធ្វើឲ្យថ្នាំមិនងាយច្រោះចេញពីក្នុងខ្លួនបាន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលយើងផ្តល់នេះ មិនបានចាត់ទុកជាដំបូន្មានរបស់គ្រូពេទ្យទេ។អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីមុនពេលអ្នកប្រើប្រាស់ថ្នាំ Gentamicin។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
– ព្យាបាលបាក់តេរីក្នុងឈាម៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ១,៥-២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១-១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥-៧ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃរៀងរាល់ ២៤ ម៉ោងម្តង។
– ការពារបាក់តេរីធ្វើឲ្យរលាកបេះដូង៖ ១,៥ មិល្លីក្រាមក្នុងមួយគីឡួ (មិនត្រូវឲ្យលើសពី ១២០មិល្លីក្រាម) ដោយចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំ ចាក់តែម្តងក្នុងរយៈពេល ៣០ នាទីមុនពេលការវះកាត់ចាប់ផ្តើម។
– ព្យាបាលការឆ្លងរោគបាក់តេរី៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ១,៥-២ មិល្លីក្រាមគីឡូ លើកដំបូង បន្ទាប់មកចាក់ ១-១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥-៧ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃរៀងរាល់ ២៤ ម៉ោងម្តង។
– ព្យាបាលការបង្ករោគដោយបាក់តេរី Brucella៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២មិល្លីក្រាមក្នុងមួយគីឡូលើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៧ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃរៀងរាល់ ២៤ ម៉ោងម្តង។
– ព្យាបាលរលាកភ្លើងខាងក្រៅ៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២-២,៥ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧-២ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង។
– ព្យាបាល Cystic Fibrosis៖ ៥-១០ មិល្លីក្រាម/គីឡូ/ថ្ងៃ ចែកវាប្រើ ២-៤ ដង/ថ្ងៃ។
– ព្យាបាល Endometritis៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៥ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង។
– ព្យាបាល Febrile Neutropenia៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង។
– ព្យាបាលការឆ្លងរោគក្នុងពោះ៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥ មិល្លីក្រាម/គីឡូ រៀងរាល់ ១២ម៉ោងម្តង។
– ព្យាបាលរលាកស្រោមខួរក្បាល៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង។
– ព្យាបាលរលាកឆ្អឹង និងសាច់ដុំ៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ១,៥-២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១-១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥-៧ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃរៀងរាល់ ២៤ម៉ោងម្តង។
– ព្យាបាលរលាកក្នុងអាងត្រគៀក៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូលើកដំបូង បន្ទាប់មកចាក់ ១,៥ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥ មិល្លីក្រាម/គីឡូ រៀងរាល់ ១២ ម៉ោងម្តង។
– ព្យាបាលរលាកស្រោមពោះ៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម៊/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥ មិល្លីក្រាម/គីឡូ ចាក់រាល់ ១២ ម៉ោងម្តង។
– ព្យាបាលរោគប៉ែស្ដ (Plague)៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥ មិល្លីក្រាម/គីឡូ រៀងរាល់ ១២ ម៉ោងម្តង។
– ព្យាបាលជំងឺរលាកសួត៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥ មិល្លីក្រាម/គីឡូ រៀងរាល់ ១២ ម៉ោងម្តង។
– ព្យាបាលជំងឺរលាកតម្រងនោម៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥ មិល្លីក្រាម/គីឡូ រៀងរាល់ ១២ ម៉ោងម្តង។
– ព្យាបាលរលាកស្បែក៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ១,៥-២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១-១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥-៧ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃរៀងរាល់ ២៤ ម៉ោងម្តង។
– បង្ការការឆ្លងរោគនៅពេលវះកាត់៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ១,៥-២ មិល្លីក្រាម/គីឡូ (មិនត្រូវប្រើលើសពី ១២០ មិល្លីក្រាម ) សម្រាប់ការចាក់ថ្នាំសណ្តំ។
– ព្យាបាល Tularemia៖ ចាក់ចូលតាមសរសៃ ឬចាក់ក្នុងសាច់ដុំ ១,៥-២ មិល្លីក្រាម/គីឡូ លើកដំបូង បន្ទាប់មកចាក់ ១-១,៧ មិល្លីក្រាម/គីឡូ ចាក់រៀងរាល់ ៨ ម៉ោងម្តង ឬចាក់ ៥-៧ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃរៀងរាល់ ២៤ ម៉ោងម្តង។
១១- ក្មេងត្រូវប្រើកម្រិតណា?
ព្យាបាលការឆ្លងបាក់តេរី៖
– អាយុចាប់ពី ០-៤ សប្តាហ៍ គីឡូពេលកើតតិចជាង ១២០០ ក្រាម៖ ចាក់ ២,៥ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំ រៀងរាល់ ១៨-២៤ ម៉ោង។
– អាយុចាប់ពី ០-១ សប្តាហ៍ គីឡូពេលកើតច្រើនជាង ១២០០ ក្រាម៖ ចាក់ ២,៥ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំ រៀងរាល់ ១២ ម៉ោង។
– អាយុចាប់ពី ១-៤ សប្តាហ៍ គីឡូពេលកើតចន្លោះពី ១២០០-២០០០ ក្រាម៖ ចាក់ ២,៥ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំ រៀងរាល់ ៨-១២ ម៉ោង។
– អាយុចាប់ពី ១-៤ សប្តាហ៍ គីឡូពេលកើតច្រើនជាង ២០០០ ក្រាម៖ ចាក់ ២,៥ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំរៀងរាល់ ៨ ម៉ោង។
– អាយុតិចជាង ១ ខែ៖ ចាក់ ១-២,៥ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំ រៀងរាល់ ៨ម៉ោង។
– ការពារជំងឺរលាកបេះដូង៖ ចាក់ ១,៥ មិល្លីក្រាម/គីឡូ ចាក់តាមសរសៃ ឬចាក់ក្នុងសាច់ដុំ។ ចាក់ ៣០នាទីមុនពេលវះកាត់។
– ការពារឆ្លងរោគពេលវះកាត់៖ ចាក់ ២ មិល្លីក្រាម/គីឡូ ចាក់ចូលក្នុងសរសៃឈាម សម្រាប់ថ្នាំសណ្តំ។
១២- មានទម្រង់បែបណាខ្លះ?
– Gentamicin Sulfate មានទម្រង់ជាថ្នាំចាក់ ក្នុងកម្រិត ០,៩ភាគរយ Sodium Chloride ចាក់ក្នុង VIAFLEX
Plus។
– Gentamicin ៦០មិល្លីក្រាម ក្នុង ៥០មីលីលីត្រ
– Gentamicin ៨០មិល្លីក្រាម ក្នុង ៥០មីលីលីត្រ
– Gentamicin ១០០មិល្លីក្រាម ក្នុង ៥០មីលីលីត្រ
– Gentamicin ១២០មិល្លីក្រាម ក្នុង ១០០មីលីលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]