backup og meta

Griseofulvin (ឱសថ គ្រីសេអូហ្វូលវីន)

ស្វែងយល់ពីការប្រើប្រាស់

១-​ ថ្នាំ Griseofulvin ​ព្យាបាលជំងឺ​​អីខ្លះ​?

Griseofulvin ជា​ថ្នាំ​ប្រឆាំង​ជាមួយពពួក​​មេរោគ​​ផ្សិត​ ​​ជា​អ្នក​​ប្រយុទ្ធ​ជា​មួយ​ជំងឺ​ទាំង​ឡាយ​ណា​បង្កឡើង​ដោយ​ផ្សិត។

ថ្នាំនេះ ក៏ត្រូវ​ប្រើ​ប្រាស់​ ដើម្បី​ព្យាបាល​ការ​បង្ក​រោគ ដូច​ជា Ringworm (ផ្សិត​នៅ​តាម​ម្រាម​ជើង​ មេ​រោគ​ផ្សិត​នៅ​ចន្លោះ​កន្លៀតៗ (Jock Itch) និង​ពពួក​ផ្សិត​នៅ​លើ​ក្បាល​​ ​ក្រចក​ ឬ​នៅ​តាម​ក្រចក​ជើង។

Griseofulvin ត្រូវ​បាន​ប្រើ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​ ​មិន​មាន​រៀប​រាប់​នៅ​ខាង​លើ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​តាម​ក្រដាស​ណែនាំ មិន​ត្រូវ​ប្រើ​វា​តិច​ ឬ​ច្រើន​លើស​កំណត់​​​ទេ។

– មុន​ពេល​អ្នក​យក​ថ្នាំ​មក​វាល់​(ថ្នាំ​ទឹក) អ្នក​ត្រូវ​ក្រឡុក​វា​ឲ្យ​បាន​សព្វ។ យក​សឺរ៉ាំង​ដែល​មាន​ក្នុង​ដប​ថ្នាំ ឬ​ស្លាប​ព្រា​សម្រាប់​វាស់​ថ្នាំ​ យក​មក​វាល់​បរិមាណ​ថ្នាំដែល​ត្រូវ​លេប។ បើ​​មិន​មាន​ឧបករណ៍​ទាំង​នោះ​ទេ​ ត្រូវ​ទៅ​សុំ​ឱសថការី​។

– ដើម្បី​ស្រួល​ញ៉ាំ​ យើង​​អាច​កិន​ថ្នាំ​ Gris-PEG (Griseofulvin) ឲ្យ​ល្អិត​ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​ស្លាប​ព្រា។ ត្រូវ​លេប​ថ្នាំ​ចូល​ម្តង​ទាំង​អស់​ ដោយ​មិន​ចាំ​បាច់​ទំពា​។

– មិន​ត្រូវ​រក្សា​ទុក​ថ្នាំ​លាយ​រួច​ហើយ​ សម្រាប់​លេប​នៅ​ថ្ងៃ​ក្រោយ​ឡើយ។

– ត្រូវ​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា។ ​ប្រហែល​ជា​ត្រូវ​ប្រើ​ ​រហូត​ដល់​ទៅ​ ២-៣ ​សប្តាហ៍ ដល់​អាការៈ​​បាន​ធូរ​ស្រាល។ ប៉ុន្តែយើងត្រូវ​ប្រើ​ថ្នាំ​រហូត​ទៅ​ដល់​រាប់​ខែ​ ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សិត​នៅ​តាម​ក្រចក។

-​ មិន​អាច​យក​ថ្នាំ​ Griseofulvin ទៅ​ព្យាបាល​ពពួក​បាក់​តេរី ឬ​វីរុស​មួយ​ចំនួន​ ដូចជា ផ្តាសាយ​ ឬ​ផ្តាសាយ​ធំ​​បាន​ឡើយ។

ករណី​​​ប្រើ​ថ្នាំ​នេះ​​​រយៈ​ពេល​យូរ​ គួរ​​ទៅ​ជួប​​​គ្រូពេទ្យ​ ហើយ​​​ពិនិត្យ​សុខភាព​ឲ្យ​បាន​ញឹក​ញាប់។

៣- រក្សា​ទុកដោយ​វិធី​ណា?

អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Griseofulvin ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤-ត្រូវដឹងអីខ្លះមុនប្រើ?

មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

– មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ Griseofulvin ឬ​ថ្នាំ​ដទៃ​ផ្សេង

– អ្នក​មាន​​ជំងឺ​ថ្លើម porphyria, lupus ឬ​ធ្លាប់​ពិសារ​ស្រា​ច្រើន​កាល​ពី​មុន

– ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​អ្នក​ចូល​ចិត្តផឹក​គ្រឿង​ស្រវឹង

– កំពុង​មាន​ផ្ទៃពោះ មាន​បំណង​ចង់​យក​កូន ឬ​កំពុង​បំបៅ​ដោះ។ បើ​មាន​ផ្ទៃពោះ​ពេល​កំពុង​ប្រើ​ថ្នាំ Griseofulvin ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

– មិន​ត្រូវ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​យូរ​ពេក អ្នក​ត្រូវ​ពាក់​ខោ​អាវ​ វ៉ែនតា និង​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ព្រោះ​ថ្នាំ​ នេះ អាច​ធ្វើ​ស្បែករង​ផល​​ប៉ះ​ពាល់​ខ្លាំង​ដោយ​សារ​ពន្លឺ​ថ្ងៃ​។

– ប្រាប់​ពី​ថ្នាំ​ទាំង​ឡាយយើង​កំពុង​ប្រើ ជា​ពិសេស​ថ្នាំ​​ប្រឆាំង​កំណក​ឈាម ដូច​ជា ​ថ្នាំ​ Warfarin (Coumadin) ថ្នាំ​គ្រាប់​ពន្យារ​កំណើត Cyclosporine (Neoral, Sandimmune), Phenobarbital (Luminal) និង​ពពួក​ថ្នាំ​វីតាមីន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត X សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ ក្នុង​ករណី​មាន​បញ្ហា​​ប្រតិកម្មឡើង​កន្ទួល ហើម រមាស់ ពិបាក​ដកដង្ហើម ថប់​ទ្រូង ហើម​មាត់ មុខ បបូរ​មាត់ ឬ​អណ្តាត។

បើផល​ប៉ះ​ពាល់​របស់​ថ្នាំបង្ក​អាការៈ​ធ្ងន់​ធ្ងរ​ដូច​ខាង​ក្រោម​ ​ត្រូវ​ប្រញាប់​ទាក់​ទង​​​គ្រូពេទ្យ៖

– ក្តៅ​ខ្លួន​ រងា​ញាក់ ឬ​រោគ​សញ្ញា​ផ្តាសាយ

– ឡើង​កន្ទួល​ពណ៌ស ​ឈឺ​ក្នុង​មាត់​ ឬ​បបូរ​មាត់

– វង្វេង​វង្វាន់​ ពិបាក​ធ្វើ​ការ​ងារ​ប្រចាំ​ថ្ងៃ

– ចង្អោរ​ ឈឺ​ក្រពះ​ រមាស់​ លែង​ឃ្លាន​​ ទឹក​នោម​ពណ៌​ខ្មៅ​ លាម​ក​​ពណ៌​​លឿង​ចាស់​ ឡើង​លឿង​ស្បែក ឬ​ភ្នែក។

– ប្រតិកម្ម​ស្បែក​ ក្តៅ​ខ្លួន​ ឈឺ​ក​ ហើម​មុខ​ ឬ​អណ្តាត​ ផ្សា​ភ្នែក​ ឈឺ​តាម​ស្បែក​ មាន​កន្ទួល​ពណ៌​ក្រហម​ ឬ​ផ្កា​ឈូក​លើ​មុខ​ និង​ដង​ខ្លួន។

មាន​ផល​ប៉ះ​ពាល់​បន្តិច​បន្ទួច​​រួម​មាន៖

– ក្តៅ​ភាយ​ (​ក្តៅ​ ក្រហម​ មាន​អារម្មណ៍​ចាក់​ៗ)

– ក្អួតចង្អោរ ឬ​រាក

– គេង​មិន​លក់

– វង្វេង

– រដូវ​​មិន​ទៀង​

– ស្ពឹក​​ អារម្មណ៍​ចាក់​ៗ​ តាម​ជើង​ និង​ដៃ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

អន្តរអំពើរបស់ថ្នាំដែ

៧- ​អន្តរកម្ម​​ថ្នាំ

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ពេល​ប្រើ​ថ្នាំនេះ​​ជាមួយ​ថ្នាំផ្សេងទៀត អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ច្រើន ​ប៉ុន្តែ​​មាន​ពេល​ខ្លះ​​ប្រើ​ថ្នាំ​ពីរ​មុខ​ចូល​គ្នា ​ជា​ជម្រើស​ល្អ​សម្រាប់​ព្យា​បាល​ជំងឺ​។ បើ​​គ្រូពេទ្យ​ចេញ​ថ្នាំ​ទាំង​ពីរ​មុខ​ជាមួយ​គ្នា ប្រហែល​ជា​បន្ថយ​កម្រិត​ថ្នាំ​ ហើយថ្នាំ​ទាំង​នោះ​ រួមមាន៖ Desogestrel, Dienogest, Drospirenone, Estradiol Cypionate, Estradiol Valerate, Ethinyl Estradiol, Ethynodiol, Diacetate, Etonogestrel, Levonorgestrel, Medroxyprogesterone Acetate, Mestranol, Norelgestromin, Norethindrone, Norgestimate, Norgestrel, Phenobarbital និងថ្នាំ Warfarin។

៨-​អន្តរ​កម្ម​​ជាមួយអាហារ ឬគ្រឿងស្រវឹង

​ថ្នាំ​មួយ​ចំនួន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើពេល​ញ៉ាំ​បាយ ឬ​មិន​អាច​ញ៉ាំ​ជាមួយ​អាហារ​មួយ​ចំនួន ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​​អន្តរ​កម្ម​រវាង​ថ្នាំ​ជាមួយ​អាហារ។ ថ្នាំ​ភាគ​ច្រើន​មាន​អន្តរ​កម្ម​​ជាមួយ​គ្រឿង​ស្រវឹង និង​ថ្នាំ​ជក់។

សារធាតុ​មួយ​ចំនួន​​មិន​អាច​ប្រើ​ជាមួយ​ថ្នាំ Griseofulvin​ បាន​ទេ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​យើងត្រូវ​ប្រើ​ជា​ចាំ​បាច់​ គ្រូពេទ្យ​ប្រហែល​ជា​បន្ថយ​កម្រិត​ថ្នាំ​ឲ្យ​មក​ទាប ឬ​កាត់​បន្ថយ​រយៈ​ពេល​ប្រើ​ប្រាស់ និង​ណែនាំ​អំពី​អាហារ​ គ្រឿង​ស្រវឹង​ និង​បារី ពិសេសសារធាតុ​ ​Ethanol តែម្តង។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​ដទៃ​មួយ​ចំនួន​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ គ្រីសេអូហ្វូលវីន (Griseofulvin) បាន។ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​អ្នក​កំពុង​មាន​បញ្ហា​សុខ​ភាព​ផ្សេង​​ ជា​ពិសេស​៖

– Actinomycosis (ជំងឺ​ម្យ៉ាង​បង្ក​រោគ​ដោយ​បាក់តេរី) ​

– Blastomycosis (Gilchrist’s disease ជា​ជំងឺបង្ក​ឡើង​ដោយ​មេរោគ​ផ្សិត Blastomyces)​

– Candidiasis (ជំងឺ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​ទ្វារមាស)

– Histoplasmosis (Darling’s disease ជំងឺ​​បង្កដោយ​ផ្សិត Histoplasma capsulatum )​

– ​ឆ្លង​រោគ​ដទៃ​ (​ពពួក​បាក់​តេរី)​

– Sporotrichosis (Rose gardener’s disease ជំងឺ​ផ្សិត​ ​បង្កដោយ​ផ្សិត Sporothrix schenckii )​

– Tinea versicolor (Tinea Flava ជំងឺ​ភ្លឺ​ស្បែក​ធំៗ​នៅ​លើ​ខ្នង) ថ្នាំ​ Griseofulvin មិន​មាន​ប្រសិទ្ធ​ភាព​​​ព្យាបាល​ជំងឺ​មួយ​នេះ​ទេ

– ខ្សោយ​ថ្លើម​

– Porphyria (បញ្ហា​បង្ក​ឡើង​ដោយ​អង់ស៊ីម​នៅ​ក្នុង​រាង​កាយ) ថ្នាំ​នេះ​មិន​អាច​ប្រើ​ក្នុង​ជំងឺ​នេះ​បាន​ទេ

– Lupus erythematosus ឬ​ជំងឺ​ស្រដៀង​​ជំងឺ​ Lupus ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ធ្វើ​ឲ្យ​ជំងឺ​​​​​កាន់​តែ​ធ្ងន់​ធ្ងរបាន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

ព្យាបាល​ផ្សិតក្រចក​ដៃ (Onychomycosis – Fingernail) ​លើ​មនុស្ស​ពេញ​វ័យ

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ១០០០មិល្លីក្រាម/​ថ្ងៃ​ ចែក​​​ជា ​២​-៤ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៦៦០-៧៥០​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​២​-៤ ​ដង/​ថ្ងៃ។

ព្យាបាល​ផ្សិត​ក្នុង​ក្រចក​ជើង ​(Onychomycosis – Toenail) លើ​មនុស្ស​ពេញ​វ័យ

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ១០០០មិល្លីក្រាម/​ថ្ងៃ​ ចែក​​​ជា ​២​-៤ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៦៦០-៧៥០​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​២​-៤ ​ដង/​ថ្ងៃ។

ព្យា​បាល​ទឹក​ស៊ី​ជើង (Tinea Pedis)​ លើ​មនុស្ស​ពេញ​វ័យ 

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ១០០០មិល្លីក្រាម/ថ្ងៃ​ ចែក​​​ជា ​២​-៤ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៦៦០-៧៥០​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​២​-៤ ​ដង/​ថ្ងៃ។

ព្យា​បាល​ស្រែង​នៅ​ចង្កា (Tinea Barbae) ​លើ​មនុស្ស​ពេញវ័យ

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ៥០០ មិល្លីក្រាម/ថ្ងៃ​ ចែក​​​ជា ១​-២ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៣៣០-៣៧៥​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​១​-២ ​ដង/​ថ្ងៃ។

ព្យា​បាល​អង្គែ​ក្បាល (Tinea Capitis) ​លើ​មនុស្ស​ពេញវ័យ

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ៥០០ មិល្លីក្រាម/ថ្ងៃ​ ចែក​​​ជា ១​-២ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៣៣០-៣៧៥​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​១​-២ ​ដង/​ថ្ងៃ។

ព្យាបាល​​ Tinea Corporis លើ​មនុស្ស​​ពេញវ័យ

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ៥០០ មិល្លីក្រាម/ថ្ងៃ​ ចែក​​​ជា ១​-២ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៣៣០-៣៧៥​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​១​-២ ​ដង/​ថ្ងៃ។

ព្យាបាល​​ Tinea Cruris លើ​មនុស្ស​​ពេញវ័យ

– ថ្នាំ​គ្រាប់​តូច (Microsize)​៖ លេប​​ ៥០០ មិល្លីក្រាម/ថ្ងៃ​ ចែក​​​ជា ១​-២ ​ដង/​ថ្ងៃ។

​- ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize)៖ លេប​​ ៣៣០-៣៧៥​ មិល្លី​ក្រាម/​ថ្ងៃ​ ចែក​​​ជា ​១​-២ ​ដង/​ថ្ងៃ។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

​ព្យា​បាល​ផ្សិត​លើស្បែក​ (Dermatophytosis)

– ថ្នាំ​គ្រាប់​តូច (Microsize)​ អាយុ​ ១ ​ឆ្នាំឡើង៖ លេប​ ១០​-២០​ មិល្លីក្រាម/​គីឡូ​/​ថ្ងៃ ​មិន​​ត្រូវ​​លេប​លើស​ពី​ ១០០០​ មិល្លីក្រាម/ថ្ងៃ។

-​ ថ្នាំ​គ្រាប់​ល្អិត (Ultramicrosize) ក្មេង​អាយុ ២​ ឆ្នាំចុងក្រោយ៖​ មិន​ទាន់​មាន​កម្រិត​​ថ្នាំ​នៅ​ឡើយ​ទេ។

– ក្មេង​អាយុ​ច្រើន​ជាង​ ២ ឆ្នាំ៖ លេប​ ៥-​១៥​ មិល្លីក្រា/គីឡូ​/​ថ្ងៃ លេប​ ១-២ ​ដង។ មិន​ត្រូវ​ប្រើ​លើស​ពី​ ៧៥០ ​មិល្លីក្រាម/​ថ្ងៃ ​ទេ។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

– ថ្នាំ​ទឹក៖ ១២៥​មិល្លីក្រាម ក្នុង៥មិល្លីលីត្រ​ មាន​ក្នុង​បរិមាណ ១១៨មិល្លីក្រាម  និង​ ១២០មិល្លីក្រាម

– ថ្នាំ​គ្រាប់៖ ១២៥​មិល្លីក្រាម ​ ២៥០​មិល្លីក្រាម ​ និង ៥០០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Griseofulvin http://www.healthline.com/drugs/griseofulvin/oral-tablet#Highlights1. Accessed July 16, 2016.

Griseofulvin for fungal infections http://patient.info/medicine/griseofulvin-for-fungal-infections-fulsovin. Accessed July 16, 2016.

Griseofulvin https://www.drugs.com/cdi/griseofulvin-microsize-oral-suspension.html. Accessed July 16, 2016

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម