ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Hypostamine ព្យាបាលអីខ្លះ?
Hypostamine ប្រើប្រាស់ដើម្បីព្យាបាលជំងឺអាលែកហ្ស៊ីច្រមុះ និងជំងឺកន្ទាលត្រអាក (Urticaria)។ ថ្នាំនេះក៏ប្រើសម្រាប់ព្យាបាលជំងឺផ្សេងទៀត ដូចនេះសូមសាកសួរគ្រូពេទ្យ ឬឱសថការីដើម្បីដឹងព័ត៌មានបន្ថែម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
អានការណែនាំនៅលើក្រដាសក្នុងប្រអប់ថ្នាំ និងមិនត្រូវប្រើថ្នាំនេះលើសកម្រិត ឬរយៈយូរពេកលើសពីការណែនាំ។ មិនត្រូវយកថ្នាំមកកិន ទំពា បំបែកទេ យើងត្រូវលេបវាចូលទាំងមូលជាមួយទឹក។ សួរគ្រូពេទ្យដើម្បីដឹងឲ្យកាន់តែច្បាស់អំពីរបៀបប្រើប្រាស់ថ្នាំ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Hypostamine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Hypostamine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងកំពុងស្ថិតក្នុងករណីដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន។ យើងអាចប្រើថ្នាំនេះបាននៅពេលមានការណែនាំពីគ្រូពេទ្យប៉ុណ្ណោះ
– កំពុងប្រើថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំបូរាណ ឬថ្នាំបំប៉នសុខភាពជាដើម
– មានប្រតិកម្មជាមួយគ្រឿងផ្សំរបស់ Hypostamine ឬជាមួយថ្នាំផ្សេងទៀត
– មានជំងឺ ឬបញ្ហាអ្វីផ្សេងទៀតនៅក្នុងខ្លួន។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំ Hypostamine ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូនឡើយ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ ក្នុងករណីមានសញ្ញាប្រតិកម្ម ដូចជា កណ្តាស់ ហៀរសំបោរ ឬតឹងច្រមុះ ថប់ពិបាកដកដង្ហើម ហើមកន្ទួលលើមុខ បបូរមាត់ អណ្តាត ឬបំពង់ក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
Hypostamine អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Hypostamine អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំនេះអាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
លេប ២-៦ គ្រាប់/ថ្ងៃ។ កម្រិតថ្នាំអាចខុសគ្នាទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានកម្រិតប្រើសម្រាប់កុមារនៅឡើយទេ អាចនឹងមិនមានសុវត្ថិភាពសម្រាប់កូនយើង។ សូមពិភាក្សាជាមួយនឹងគ្រូពេទ្យ ឬឱសថការីដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
ជាប្រភេទថ្នាំគ្រាប់ លេខ ១០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]