ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Accupril ព្យាបាលជំងឺអីខ្លះ?
Accupril® ជាថ្នាំក្នុងក្រុម ACE Inhibitor (Angiotensin converting enzyme) ។ Accupril® និយមប្រើលើអ្នកជំងឺលើសសម្ពាធឈាម និងខ្សោយបេះដូង ហើយក៏អាចប្រើសម្រាប់ជំងឺផ្សេងៗទៀត ដូចនេះយើងគួរសួរគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវប្រើថ្នាំ Accupril® (quinapril) តាមការណែនាំរបស់គ្រូពេទ្យ និងក្រដាសព័ត៌មានថ្នាំ មិនត្រូវប្រើខុសពីកម្រិតថ្នាំដែលបានកំណត់ទេ និងញ៉ាំទឹកឲ្យបានច្រើនក្នុងអំឡុងពេលប្រើថ្នាំនេះ។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Accupril® អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Accupril® ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនពេលប្រើ Accupril® ត្រូវពិគ្រោះ និងត្រូវប្រាប់គ្រូពេទ្យប្រសិនបើបញ្ហាប្រតិកម្មជាមួយថ្នាំដូចជា រាគ ក្អួត ឬបែកញើសច្រើនខុសពីធម្មតា។ យើងអាចខ្វះជាតិទឹកអំឡុងប្រើ Quinapril ដែលអាចធ្លាក់ចុះសម្ពាធឈាម បម្រែបម្រួលអីយ៉ុង និងអាចធ្វើឲ្យខូចតម្រងនោម។
– បើត្រូវវះកាត់ ប្រាប់គ្រូពេទ្យថាអ្នកកំពុងប្រើ Accupril®។ យើងអាចនឹងតម្រូវឲ្យឈប់ប្រើថ្នាំក្នុងរយៈពេលខ្លី។
– ទើបចាប់ផ្តើមប្រើ Accupril®សម្រាប់ការលើសសម្ពាធឈាម សូមនៅតែបន្តប្រើថ្នាំនេះ ទោះជាយើងមានសម្ពាធឈាមមកធម្មតាក៏ដោយ។ ការលើសសម្ពាធឈាមគ្មានរោគសញ្ញាទេ ត្រូវតែប្រើថ្នាំរក្សាសម្ពាធឈាមពេញមួយជីវិត។
– វាស់សម្ពាធឈាម និងធ្វើតេស្តពិនិត្យឈាមឲ្យបានញឹកញាប់។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
– ហាមប្រើលើស្រ្តីមានផ្ទៃពោះ៖ ត្រូវឈប់ប្រើភ្លាម ហើយត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។ ថ្នាំ Accupril® (Quinapril) អាចធ្វើឲ្យទារកក្នុងផ្ទៃរងផលប៉ះពាល់ ឬអាចស្លាប់ បើប្រើនៅត្រីមាសទី ២ ឬ៣។ សូមប្រើមធ្យោបាយពន្យារកំណើតដែលមានប្រសិទ្ធភាពខណៈប្រើថ្នាំនេះ។
– ពេលបំបៅដោះកូន៖ Accupril® (quinapril) អាចឆ្លងកាត់តាមទឹកដោះម្តាយ ហើយនឹងធ្វើឲ្យគ្រោះថ្នាក់ដល់កូនបាន យើងកំពុងបំបៅដោះកូនត្រូវប្រាប់គ្រូពេទ្យ។
ស្វែងយល់ពីផលរំខាន
៦– ថ្នាំនេះមានផលរំខានអីខ្លះ?
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យបើ ប្រើហើយអ្នកជំងឺមានបញ្ហាប្រតិកម្មដូចជា កន្ទាលត្រអាក ឈឺពោះខ្លាំង ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្តាត បំពង់ក ។
ទាក់ទងទៅគ្រូពេទ្យនៅពេលមានសញ្ញាដូចខាងក្រោម៖
– រវើរវាយពិបាកទ្រាំ
– នោមតិច ឬអត់នោមសោះ
– កើនឡើងប៉ួតាស្យូមខ្ពស់
– ចង់ក្អួត
– ចង្វាក់បេះដូងដើរយឺត ឬខុសធម្មតា
– ខ្សោយ
– មិនអាចធ្វើចលនាបាន
– មិនស្រួលក្នុងខ្លួន
– ក្តៅខ្លួន ញាក់
– ឈឺមាត់ខ្លាំង
– ឈឺបំពង់កពេលលេប
– ឈឺលើស្បែក
– រងា ឬផ្តាសាយ។
ផលរំខានញឹកញាប់ពេលប្រើ Accupril (quinapril)មានដូចជា៖
– ឈឺក្បាល
– ក្អក
– វិលមុខ
– អស់កម្លាំងល្ហិតល្ហៃ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧– អន្តរកម្មថ្នាំ
ថ្នាំយើងកំពុងប្រើមួយចំនួន អាចធ្វើឲ្យប៉ះពាល់ប្រសិទ្ធភាព Accupril® ថ្ឬបង្កើនផលប៉ះពាល់នៃថ្នាំកាន់តែច្រើន។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំដែលអាចមានអន្តរកម្មជាមួយ Accupril® រួមមាន Quinapril, Benazepril, Captopril, Fosinopril, Enalapril, Lisinopril, Moexipril, Perindopril, Ramipril, Trandolapril, Aliskiren (Amturnide, Tekturna, Tekamlo, Valturna)។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
អាហារ និងគ្រឿងស្រវឹងអាចធ្វើឲ្យដំណើរការរបស់ថ្នាំ មានការប្រែប្រួល អាចធ្វើឲ្យមានគ្រោះថ្នាក់ ឬផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីដើម្បីដឹងពីប្រភេទអាហារ និងគ្រឿងស្រវឹងទាំងនោះ មុនប្រើថ្នាំ។
៩- អន្តរកម្មជាមួយសុខភាព
Accupril® (quinapril) អាចមានអន្តរកម្មជាមួយបញ្ហាសុខភាពមួយចំនួនធ្វើឲ្យស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ ឬប្រសិទ្ធភាពថ្នាំធ្លាក់ចុះ។ សំខាន់បំផុត ត្រូវប្រាប់គ្រូពេទ្យគ្រាប់បញ្ហាសុខភាពយើងកំពុងមានបច្ចុប្បន្ន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនប្រើថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
អ្នកខ្សោយបេះដូង៖
-កម្រិតដំបូង៖ ៥ មិល្លីក្រាម ២ដងក្នុងមួយថ្ងៃ
-កម្រិតបន្ទាប់៖ ១០-២០មិល្លីក្រាម ២ដងក្នុងមួយថ្ងៃ។
ជំងឺតម្រងនោមបណ្តាលមកពីជំងឺទឹកនោមផ្អែម៖
-កម្រិតដំបូង៖ ១០មិល្លីក្រាម ចំពោះអ្នកជំងឺអត់ប្រើថ្នាំបញ្ចុះទឹកនោម
-កម្រិតបន្ទាប់៖ ២០-៨០ មិល្លីក្រាម/ថ្ងៃ ចែកជា ១-២ ដង។
អ្នកជំងឺលើសសម្ពាធឈាម៖
-កម្រិតដំបូង៖ ១០មិល្លីក្រាម ចំពោះអ្នកជំងឺមិនប្រើថ្នាំបញ្ចុះទឹកនោម
-កម្រិតបន្ទាប់៖ ២០-៨០ មិល្លីក្រាម/មួយថ្ងៃ ចែកជា ១-២ ដង។
អ្នកមានបញ្ហាបេះដូងថតខាងឆ្វេងផ្នែកខាងក្រោម៖
-កម្រិតដំបូង៖ លេប ១០មិល្លីក្រាម ចំពោះអ្នកជំងឺមិនប្រើថ្នាំបញ្ចុះទឹកនោម។
-កម្រិតបន្ទាប់៖ លេប ២០-៨០ មិល្លីក្រាម/ថ្ងៃ ចែកជា១-២ ដង។
១១- ក្មេងត្រូវប្រើកម្រិតណា?
កម្រិតនៃការប្រើប្រាស់ថ្នាំសម្រាប់កូនក្មេងមិនទាន់មានការណែនាំនោះទេ។ ដូចនេះយើងត្រូវតែដឹងពីសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំឲ្យបានច្បាស់មុនពេលប្រើ ឬពិគ្រោះជាមួយគ្រូពេទ្យ ឱសថការីសម្រាប់ព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
Accupril® មានទម្រង់ជាថ្នាំគ្រាប់ ៥មិល្លីក្រាម ១០មិល្លីក្រាម និង ២០មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចប្រើថ្នាំ សូមប្រើភ្លាម ប៉ុន្តែបើកៀកពេលត្រូវប្រើថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ ប្រើថ្នាំតាមពេលត្រូវប្រើបន្តបានហើយ កុំប្រើថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]