ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Captopril ព្យាបាលអីខ្លះ?
Captopril ជាថ្នាំប្រើសម្រាប់ព្យាបាលការលើសសម្ពាធឈាម។ Captopril ស្ថិតនៅក្នុងក្រុមថ្នាំ ACE inhibitors សម្រាប់ព្យាបាលសរសៃឈាមបេះដូង មានប្រសិទ្ធភាព រារាំងអង់ស៊ីម Angiotensin Converting នាំឲ្យចុះទាបនៅចំនួន Agiotensin II (អ័រម៉ូនបង្កឲ្យត្បៀតសរសៃឈាម (Vasoconstriction) និងបង្កើនសម្ពាធឈាម)។
ការបញ្ចុះសម្ពាធឈាម ដើម្បីជួយកាត់បន្ថយហានិភ័យ និងការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង និងបញ្ហាតម្រងនោម។ គ្រូពេទ្យ តែងតែប្រើព្យាបាលអ្នកជំងឺខ្សោយបេះដូង កាត់បន្ថយអត្រាស្លាប់ដោយសារគាំងបេះដូង។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
ត្រូវលេប Captopril ដោយពោះទទេ (យ៉ាងហោចណាស់ ១ ម៉ោងមុនបាយ) ជាទូទៅ ២-៣ ដងក្នុងមួយថ្ងៃ តាមការណែនាំគ្រូពេទ្យ។
ចំពោះកម្រិតប្រើ អាស្រ័យទៅលើស្ថានភាពសុខភាពយើង និងប្រសិទ្ធភាពក្រោយការព្យាបាល។
សូមប្រើថ្នាំនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពព្យាបាលខ្ពស់ ហើយដើម្បីជួយឲ្យយើងចាំថាលេបរួច ឬមិនទាន់ គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សំខាន់បំផុតត្រូវបន្តប្រើថ្នាំនេះឲ្យទៀងទាត់ ទោះបីមានអារម្មណ៍ស្ថានភាពជំងឺប្រសើរហើយក្តី។ មនុស្សភាគច្រើនមានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។
ព្យាបាលករណីឡើងសម្ពាធឈាមខ្ពស់ ត្រូវចំណាយពេល ២សប្តាហ៍ ទើបអាចទទួលបានប្រសិទ្ធភាពពេញលេញពីថ្នាំនេះ។ ព្យាបាលខ្សោយបេះដូង ត្រូវចំណាយពេលច្រើនសប្តាហ៍ អាចដល់រាប់ខែ ទើបទទួលបានប្រសិទ្ធភាពព្យាបាលពេញលេញ។
ប្រាប់ទៅវេជ្ជបណ្ឌិត បើស្ថានភាពសុខភាពមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមកាន់ឡើងខ្ពស់។
៣- រក្សាទុកដោយវិធីណា?
Captopril អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Captopril ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអីខ្លះមុនប្រើ?
អ្នកមិនត្រូវប្រើ Captopril ទេប្រសិនបើយើងមានប្រតិកម្មជាមួយថ្នាំនេះ។ មុនពេលប្រើ Captopril សូមប្រាប់វេជ្ជបណ្ឌិត បើយើងមានប្រតិកម្មជាមួយថ្នាំណាមួយ ឬក៏មានបញ្ហាផ្សេងទៀតដូចជា៖
– ជំងឺលើតម្រងនោម
– បញ្ហាក្នុងការស្ដាប់។
បើមានបញ្ហាណាមួយដូចនេះ អាចនឹងត្រូវកែតម្រូវកម្រិតថ្នាំ ឬត្រូវធ្វើតេស្តពិសេសមួយ ដើម្បីដឹងថា យើងអាចប្រើ Captopril ដោយសុវត្ថិភាព ឬយ៉ាងណា។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ីនៅឡើយទេ។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ប្រញាប់ស្វែងរកការសង្គ្រោះបន្ទាន់ បើមានអាការៈប្រតិកម្មដូចខាងក្រោមនេះ៖
– កន្ទាលត្រអាក
– ឈឺពោះខ្លាំងធ្ងន់ធ្ងរ
– ពិបាកដកដង្ហើម
– ហើមមុខ បបូរមាត់ឬ អណ្ដាត។
ទាក់ទងវេជ្ជបណ្ឌិតភ្លាម ពេលប្រទះផលរំខានធ្ងន់ធ្ងរដូចជា៖
– មានអារម្មណ៍ស្រាលក្បាល ឬសន្លប់
– នោមច្រើន ឬតិចជាងធម្មតា ឬគ្មាននោមសោះ
– គ្រុនក្ដៅ រងា ឈឺរាងកាយ មានសញ្ញាផ្ដាសាយ
– បេះដូងលោតខ្លាំង ញាប់ និងយឺតខុសប្រក្រតី
– ឈឺទ្រូង
– ហើម ឡើងទម្ងន់លឿន
– ស្បែកស្លេក ឬដកដង្ហើមខ្លីៗ ចង្វាក់បេះដូងញាប់ ពិបាកប្រមូលអារម្មណ៍
– ងាយមានស្នាម ហូរឈាមខុសធម្មតា (ច្រមុះ មាត់ ទ្វារមាស ឬ រន្ធគូទ) មានចំនុចក្រហម ឬស្វាយនៅក្រោមស្បែក។
ផលរំខានតិចតួចរួមមាន៖
– ក្អក
– បាត់រសជាតិ មិនឃ្លានអាហារ
– វិលមុន ងងុយគេង ឈឺក្បាល
– បញ្ហាគេង (គេងមិនលក់)
– ស្ងួតមាត់ ឈឺក្នុងមាត់ ឬបបូរមាត់
– ក្អួត រាក ទល់លាមក
– រមាស់ស្បែកតិចៗ ឬចេញរមាស់លើស្បែក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
Captopril អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀត យើងកំពុងប្រើប្រាស់ ជាហេតុនាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ទោះបីជាថ្នាំខ្លះមិនត្រូវប្រើរួមក៏ដោយ ករណីខ្លះគឺតម្រូវឲ្យប្រើថ្នាំទាំងពីរមួយគ្នា ទោះបីពេទ្យដឹងច្បាស់នឹងមានអន្តរកម្មថ្នាំកើតឡើងក្តី។ ករណីនេះវេជ្ជបណ្ឌិត អាចនឹងផ្លាស់ប្ដូរកម្រិតថ្នាំ ឬក៏មានករណីប្រុងប្រយ័ត្នផ្សេងទៀតជាចាំបាច់។ ប្រាប់ទៅអ្នកបច្ចេកទេសសុខាភិបាល គ្រប់ថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា។
ថ្នាំនេះជាមួយ ថ្នាំរៀបរាប់ខាងក្រោម មិនត្រូវបានណែនាំឲ្យប្រើទេ។ វេជ្ជបណ្ឌិត អាចសម្រេចមិនព្យាបាល ដោយថ្នាំនេះ ឬផ្លាស់ប្ដូរថ្នាំផ្សេងសម្រាប់យើង។
– Aliskiren
– Colchicine
នៅមានថ្នាំជាច្រើនទៀត មិនមានការណែនាំឲ្យប្រើជាមួយថ្នាំបញ្ចុះសម្ពាធឈាម Captopril នោះឡើយ ប៉ុន្តែថ្នាំទាំងនេះត្រូវចេញវេជ្ជបញ្ជាឲ្យប្រើរួមគ្នា នោះគ្រូពេទ្យអាចនឹងកែសម្រួលកម្រិតថ្នាំ ឬក៏ចំនួនពេលដែលត្រូវប្រើ។
ថ្នាំអាចមានអន្តរកម្មជាមួយថ Captopril មានដូចជា៖ Afatinib, Allopurinol, Alteplase, Recombinant, Amiloride, Azathioprine, Azilsartan, Bosutinib, Candesartan Cilexetil, Canrenoate, Dabigatran Etexilate, Doxorubicin, Doxorubicin Hydrochloride Liposome, Eplerenone, Eprosartan, Everolimus, Interferon Alfa-2a, Irbesartan, Morphine, Morphine Sulfate Liposome, Nilotinib, Olmesartan Medoxomil, Pixantrone, Pomalidomide, Potassium, Romidepsin, Spironolactone, Telmisartan, Topotecan, Trabectedin, Triamterene, Trimethoprim, Valsartan, Vincristine និងថ្នាំ Vincristine Sulfate Liposome។
ការប្រើថ្នាំ Captopril ជាមួយថ្នាំខាងក្រោមនេះ អាចនឹងកើនឡើងផលរំខានមួយចំនួន ប៉ុន្តែការប្រើថ្នាំពីរប្រភេទរួមគ្នា អាចធ្វើឲ្យការព្យាបាលមានប្រសិទ្ធិភាពល្អជាងមុន។ ប៉ុន្តែថ្នាំទាំងនេះត្រូវចេញវេជ្ជបញ្ជាឲ្យប្រើរួមគ្នា នោះគ្រូពេទ្យអាចនឹងកែសម្រួលកម្រិតថ្នាំ ឬក៏ចំនួនពេលដែលត្រូវប្រើ ខណៈថ្នាំទាំងនោះមានដូចជា៖ Aceclofenac, Acemetacin, Amtolmetin Guacil, Aspirin, Azosemide, Bemetizide, Bendroflumethiazide, Benzthiazide, Bromfenac, Bufexamac, Bumetanide, Bupivacaine, Bupivacaine Liposome, Buthiazide, Capsaicin, Celecoxib, Chlorothiazide, Chlorpromazine, Chlorthalidone, Choline Salicylate, Clonixin, Clopamide, Cyclopenthiazide, Cyclothiazide, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Digoxin, Dipyrone, Ethacrynic Acid, Etodolac, Etofenamate, Etoricoxib. Felbinac. Fenoprofen, Fepradinol, Feprazone, Floctafenine, Flufenamic Acid, Flurbiprofen, Furosemide, Gold Sodium Thiomalate, Hydrochlorothiazide, Hydroflumethiazide, Ibuprofen, Ibuprofen Lysine, Icatibant, Indapamide, Indomethacin, Ketoprofen, Ketorolac, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Methyclothiazide, Metolazone, Morniflumate, Nabumetone, Naproxen, Nepafenac, Nesiritide, Niflumic Acid, Nimesulide, Oxaprozin, Oxyphenbutazone, Parecoxib, Phenylbutazone, Piketoprofen, Piretanide, Piroxicam, Polythiazide, Pranoprofen, Proglumetacin, Propyphenazone, Proquazone, Quinethazone, Rofecoxib, Salicylic Acid, Salsalate, Sodium Salicylate, Sulindac, Tenoxicam, Tiaprofenic Acid, Tolfenamic Acid, Tolmetin, Torsemide, Trichlormethiazide, Valdecoxib
និងថ្នាំ Xipamide ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Captopril អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
Captopril អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពបច្ចុប្បន្ន ពិសេសបើធ្លាប់មានប្រវត្តិប្រតិកម្ម ឬមានជំងឺមួយចំនួនដូចជា៖
– ធ្លាប់កើតជំងឺអាលែកហ្ស៊ី Angioedema ពីមុន ដូចជា ហើមមុខ បបូរមាត់ អណ្ដាត បំពង់ក ដៃឬជើង ព្រោះអាចកើនហានិភ័យ កើតឡើងវិញជាថ្មី។
– Collagen Vascular Disease (ជំងឺប្រព័ន្ធភាពស៊ាំម៉្យាង) រួមជាមួយជំងឺតម្រងនោម អាចមានហានិភ័យពាក់ព័ន្ធបញ្ហាឈាម។
– Scleroderma (ជំងឺប្រព័ន្ធភាពស៊ាំម៉្យាង)។
– Systemic lupus erythematosus (SLE) បង្កើនហានិភ័យនៃបញ្ហាឈាម។
– អេឡិចត្រូលីតមិនគ្រប់គ្រាន់ (កំហាប់សូដ្យូមទាបក្នុងឈាម)។
– ជាតិទឹកមិនគ្រប់គ្រាន់ (បណ្ដាលមកពីខ្វះជាតិទឹក ក្អួត ឬរាក)
– បញ្ហាបេះដូង និងសរសៃឈាម ដូចជាជំងឺ Aortic Stenosis ។
– ជំងឺថ្លើម ត្រូវប្រុងប្រយ័ត្នខ្ពស់ អាចធ្វើឲ្យស្ថានភាពថ្លើមកាន់តែធ្ងន់ធ្ងរ។
– បញ្ហាតម្រងនោម រួមបញ្ចូលទាំងអ្នកជំងឺលាងឈាម ត្រូវប្រើដោយប្រុងប្រយ័ត្ន ។ ឥទ្ធិពល ថ្នាំអាចកើនឡើង ព្រោះករណីបញ្ចេញចោលយឺតយ៉ាវរបស់រាងកាយ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ២៥មិល្លីក្រាម លេប ២-៣ ដង/ថ្ងៃ មុនបាយមួយម៉ោង។
– កម្រិតប្រើបន្ថែម៖ ២៥-១៥០ មិល្លីក្រាម លេប ២-៣ ដង/ថ្ងៃ មុនបាយមួយម៉ោង។
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺខ្សោយបេះដូងពីកំណើត (Congestive heart failure)
– កម្រិតប្រើដំបូង៖ ២៥មិល្លីក្រាម លេប ៣ ដង/ថ្ងៃ ឬ ៦,២៥-១២,៥ មិល្លីក្រាម លេប ៣ ដង/ថ្ងៃ ប្រសិនបើសម្ពាធឈាមធ្លាក់ចុះខ្លាំង។
– កម្រិតប្រើបន្ថែម៖ បន្ទាប់ពីឈានដល់កម្រិត ៥០មិល្លីក្រាម លេប ៣ ដង/ថ្ងៃ ការបង្កើនកម្រិតថ្នាំគួរតែពន្យារ បើអាច រង់ចាំយ៉ាងហោចណាស់ ២សប្តាហ៍ ដើម្បីកំណត់ពីការឆ្លើយតប និងប្រសិទ្ធភាពត្រឹមត្រូវកើតឡើង។ ការសិក្សាទៅលើអ្នកជំងឺភាគច្រើនបង្ហាញថា ធ្វើឲ្យប្រសើរឡើងនៃការព្យាបាល ស្ថិតនៅចន្លោះពី ៥០-១០០ មិល្លីក្រាម ៣ ដង/ថ្ងៃ។
Captopril ជាទូទៅគួរតែប្រើផ្សំជាមួយនឹងពពួកថ្នាំបញ្ចុះទឹកនោម (Diuretic) និងថ្នាំបេះដូង Digitalis។
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យមានជំងឺ Left ventricular dysfunction (ខូចថតបេះដូងខាងឆ្វេង ផ្នែកខាងក្រោម)
– កម្រិតប្រើដំបូង៖ ៦,៥ មិល្លីក្រាម លេប ១ដង បន្ទាប់មក ១២,៥ មិល្លីក្រាម លេប ៣ ដង/ថ្ងៃ។
– បង្កើនកម្រិតថ្នាំ៖ កម្រិតថ្នាំត្រូវបង្កើនដល់ ២៥មិល្លីក្រាម លេប ៣ ដង/ថ្ងៃ រយៈពេល ២-៣ ថ្ងៃបន្ទាប់។
– កម្រិតប្រើបន្ថែម៖ បង្កើនដល់កម្រិតគោលដៅ ៥០មិល្លីក្រាម លេប ៣ ដង/ថ្ងៃ រហូត២-៣ សប្ដាហ៍ដោយសារការស៊ាំរបស់ថ្នាំ។
ការព្យាបាលអាចនឹងចាប់ផ្ដើមដំបូងមុនពេលបីថ្ងៃ ដោយសារការរលាកសាច់ដុំបេះដូង Captopril អាចប្រើក្នុងការព្យាបាលបន្តទៅលើអ្នកជំងឺ Postmyocardial Infarction therapies ផងដែរ។
កម្រិតប្រើទូទៅទៅលើមនុស្សពេញវ័យខូតតម្រងនោមដោយជំងឺទឹកនោមផ្អែម (Diabetic Nephropathy)
កម្រិតណែនាំសម្រាប់ការព្យាបាលរយៈពេលវែង គឺ ២៥មិល្លីក្រាម លេប ៣ ដង/ថ្ងៃ។
កម្រិតប្រើទូទៅសម្រាប់មនុស្សពេញវ័យសម្ពាធឈាមឡើងខ្ពស់ត្រូវសង្គ្រោះបន្ទាន់ (Hypertension Emergency)
ពេលឡើងសម្ពាធឈាមខ្លាំង ថ្នាំនេះតម្រូវឲ្យប្រើ និងបន្តព្យាបាលពពួកថ្នាំបញ្ចុះទឹកនោម ប៉ុន្តែបញ្ឈប់ការព្យាបាលដោយថ្នាំបច្ចុប្បន្ន ដោយចាប់ផ្ដើមពីកម្រិត ២៥មិល្លីក្រាម ២-៣ ដង/ថ្ងៃ និងស្ថិតក្រោមការតាមដានយ៉ាងដិតដល់ពីគ្រូពេទ្យ។ បង្កើនកម្រិតព្យាបាលរៀងរាល់ ២៤ម៉ោង ឬតិចជាងនេះ រហូតដល់ស្ថានភាពជំងឺប្រសើរឡើង ឬតម្រូវប្រើរហូតដល់កម្រិតថ្នាំអតិបរមា។
កម្រិតប្រើទូទៅលើមនុស្សពេញវ័យសម្រាប់ ជំងឺ Cystinuria (ប្រភេទជំងឺកម្រិតកំហាប់ Cysteine ក្នុងទឹកនោម)
– កម្រិតប្រើដំបូង៖ ២៥មិល្លីក្រាម លេប ២-៣ ដង/ថ្ងៃ មួយម៉ោងមុនពេលបាយ។ កម្រិតថ្នាំដំបូងអាចនឹងកែតម្រូវរៀងរាល់ ១-២ សប្ដាហ៍ ដើម្បីកាត់បន្ថយកម្រិត Cystinuria។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានការកំណត់កម្រិតប្រើសម្រាប់ក្មេងៗនៅឡើយទេ។ អាចមិនមានសុវត្ថិភាព ហេតុនេះសំខាន់បំផុតត្រូវដឹងអំពីសុវត្ថិភាពរបស់ថ្នាំមុននឹងប្រើ។ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំ Captopril លើទីផ្សារមានទម្រង់ និងកម្រិតព្យាបាលដូចខាងក្រោម៖
– ទម្រង់ថ្នាំគ្រាប់សម្រាប់លេប៖ ៦,២៥មិល្លីក្រាម ១២,៥មិល្លីក្រាម ២៥មិល្លីក្រាម ៥០មិល្លីក្រាម និង ១០០ មិល្លីក្រាម។
– ទម្រង់ថ្នាំទឹកសម្រាប់ផឹក៖ ១ មិល្លីក្រាម/មិល្លីលីត្រ។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនា។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]