ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Telmisatan ប្រើព្យាបាលអ្វីខ្លះ?
Telmisatan ជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺលើសឈាម ជួយកាត់បន្ថយសម្ពាធឈាមជួយ ការពារករណីដាច់សរសៃឈាមខួរក្បាល (Strokes) គាំងបេះដូង និងបញ្ហាតម្រងនោម។ Telmisatan ស្ថិតនៅក្នុងក្រុមថ្នាំ Angiotensin receptor blockers (ARBs) មានប្រសិទ្ធភាពបន្ធូរសរសៃឈាម ជួយឈាមហូរបានល្អ។
ថ្នាំនេះមិនបានរាប់បញ្ចូលក្នុងក្រុមថ្នាំសម្រាប់ព្យាបាលជាផ្លូវការទេ ប៉ុន្តែគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើបាន មានន័យថា លក្ខខណ្ឌប្រើប្រាស់ថ្នាំប្រភេទនេះ មានតែគ្រូពេទ្យដែលពិនិត្យ ព្យាបាលជំងឺយើងប៉ុណ្ណោះ អាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះបាន។
ក្រៅពីនេះ ថ្នាំ Telmisatan ត្រូវគេប្រើព្យាបាលជំងឺខ្សោយបេះដូង និងជួយការពារតម្រងនោមបញ្ចៀសការខូចខាតដោយសារជំងឺទឹកនោមផ្អែម។
២- គេប្រើថ្នានេះយ៉ាងម៉េច?
បើអាច សូមអានខិត្តប័ណ្ណណែនាំសម្រាប់អ្នកជំងឺពីឱសថស្ថាន មុនចាប់ផ្ដើមលេបថ្នាំនេះ។ ករណីមានសំណួរទាក់ទងថ្នាំនេះ ត្រូវសួរវេជ្ជបណ្ឌិត ឬឱសថការី។
លេបថ្នាំស្របតាមការណែនាំពីវេជ្ជបណ្ឌិត ហើយជាទូទៅលេបម្ដងក្នុងមួយថ្ងៃ ជាមួយអាហារ ឬពោះទទេក៏បាន។
កម្រិតប្រើថ្នាំអាស្រ័យលើស្ថានភាពជំងឺ និងការឆ្លើយតបក្រោយព្យាបាល។
សូមប្រើថ្នាំនេះឲ្យបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធិភាពព្យាបាលខ្ពស់ ហើយដើម្បីជួយឲ្យយើងចាំលេបរួច ឬមិនទាន់ គួរលេបថ្នាំនៅម៉ោងតែមួយរៀងរាល់ថ្ងៃ។ សំខាន់បំផុតត្រូវបន្តប្រើថ្នាំនេះឲ្យទៀងទាត់ ទោះបីមានអារម្មណ៍ស្ថានភាពជំងឺប្រសើរហើយក្តី។ មនុស្សភាគច្រើនមានសម្ពាធឈាមខ្ពស់មិនមានបង្ហាញអាការៈឈឺចាប់ទេ។ ដើម្បីព្យាបាលជំងឺឡើងសម្ពាធឈាម អាចត្រូវការពេលដល់ ៤សប្ដាហ៍ ទើបទទួលបានអត្ថប្រយោជន៍ពេញលេញពីការព្យាបាលដោយថ្នាំនេះ។
ប្រាប់វេជ្ជបណ្ឌិត បើស្ថានភាពសុខភាពមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរ ពិសេសសម្ពាធឈាមឡើងកាន់តែខ្ពស់។
៣- គួររក្សាទុករបៀបណា?
ថ្នាំ Telmisatan អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូរទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Telmisatan ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាព គួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
មុនសម្រេចចិត្តប្រើថ្នាំនេះ សូមថ្លឹងថ្លែងពីហានិភ័យ និងគុណប្រយោជន៍ជាមុនសិន។ សួរគ្រូពេទ្យឲ្យបានច្បាស់ ហើយចំណុចមួយចំនួនរៀបរាប់ខាងក្រោមនេះ គួរតែពិចារណាមុនសម្រេចចិត្តប្រើប្រាស់៖
-អាលែកហ្ស៊ី៖ សូមប្រាប់ទៅវេជ្ជបណ្ឌិត បើធ្លាប់មានអការៈមិនស្រួល ឬអាលែកហ្ស៊ីជាមួយថ្នាំនេះ ឬថ្នាំដទៃទៀត។ បើយើងមានប្រតិកម្មដទៃទៀត ដូចជា ចំណីអាហារ ថ្នាំពណ៌ សារធាតុផ្អាប់ ឬសត្វមួយចំនួន គួរប្រាប់គ្រូពេទ្យដូចគ្នា។ ចំពោះប្រភេទថ្នាំមិនត្រូវការវេជ្ជបញ្ជា សូមអានព័ត៌មានលើសំបកថ្នាំ ឬខាងក្នុងប្រអប់ពីសារធាតុផ្សំ ដោយប្រុងប្រយ័ត្ន។
-ចំពោះក្មេងៗ៖ មិនទាន់មានការសិក្សាសមស្របណាមួយនៅឡើយទេ ទាក់ទងកត្តាអាយុ និងប្រសិទ្ធភាពរបស់ថ្នាំ Telmisartan លើអ្នកជំងឺក្មេងៗ។ សុវត្ថិភាព និងប្រសិទ្ធិភាព សុទ្ធតែមិនទាន់ដឹងច្បាស់នៅឡើយ។
-ចំពោះមនុស្សចាស់៖ ក៏មិនទាន់មានការសិក្សាសមស្របថ្មីណាមួយ បង្ហាញអំពីបញ្ហាពិតប្រាកដទាក់ទង ការប្រើថ្នាំនេះលើមនុស្សចាស់ដូចគ្នា មានន័យថាប្រើថ្នាំ Telmisarttan ចំពោះមនុស្សចាស់នៅមានដែនកំណត់។
៥- មានសុវត្ថិភាពចំពោះស្រ្តីកំពុងពពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវស្វែងរកជំនួយបន្ទាន់ពីគ្រូពេទ្យ ក្នុងករណីប្រទះអាការៈប្រតិកម្មចំនួន ដូចជា កន្ទាលត្រអាក ពិបាកដកដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត ឬបំពង់ក។
ករណីកម្រថ្នាំ Telmisatan អាចបណ្ដាលឲ្យបែកជាលិកាសាច់ដុំសន្ធាន (Skeletal muscle) ជាហេតុវិវត្តទៅរកជំងឺខ្សោយតម្រងនោម។ ហេតុនេះ ទាក់ទងវេជ្ជបណ្ឌិតភ្លាម បើមានអកាៈឈឺចាប់សាច់ដុំ ទន់សាច់ដុំ ខ្សោយកំលាំង ពិសេសបើមានគ្រុន ចង្អោរ ក្អួត និងទឹកនោមប្រែជាពណ៌ក្រមៅ។ នៅមានអាការៈច្រើនទៀតទាមទារជំនួយបន្ទាន់ពីគ្រូពេទ្យដូចជា៖
– មានអារម្មណ៍ចង់សន្លប់
– ឈឺចាប់ ឬពិបាកនៅពេលនោម
– ឈឺទ្រូង
– ហើមដៃ ឬជើង
– ហត់ ពេលពេលធ្វើការស្រាលៗ
– កម្រិតប៉ូតាស្យូមកើនខ្ពស់ (ចង្វាក់បេះដូងយឺត ជីពចរខ្សោយ សាច់ដុំចុះខ្សោយ មានអារម្មណ៍ ចុងដៃ ចុងជើង ដូចមានម្ជុលចាក់ៗ។
ដោយឡែកផលរំខានជាទូទៅមិនសូវធ្ងន់ធ្ងររួមមាន៖
– តឹងច្រមុះ ឈឺច្រមុះ ក្អក
– ឈឺខ្នង
– ឈឺពោះ រាក
– ឈឺក្បាល វិលមុខ
– មានអារម្មណ៍អស់កម្លាំង
– កម្លាំងចុះខ្សោយ
– រមាស់លើស្បែក
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
ថ្នាំ Telmisatan អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ នាំឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ ឬបង្កើនគ្រោះថ្នាក់ ផលរំខានទៅដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
ថ្នាំនេះមិនត្រូវបានណែនាំប្រើជាមួយថ្នាំមួយចំនួនដូចខាងក្រោមពិសេសថ្នាំ Aliskiren (ថ្នាំព្យាបាលលើសឈាម)។ គ្រូពេទ្យអាចសម្រេចមិនព្យាបាលដោយថ្នាំនេះ ឬផ្លាស់ប្ដូរថ្នាំថ្មីសម្រាប់យើង។ ករណីខ្លះ ទោះជាថ្នាំមួយចំនួនមិនត្រូវបានណែនាំឲ្យប្រើរួមគ្នាជាមួយថ្នាំ Telmisatan ក៏ពិតមែន ប៉ុន្តែនៅតែអាចប្រើបាន បើសិនជាគ្រូពេទ្យចេញវេជ្ជបញ្ជាដោយផ្ទាល់ ហើយថ្នាំទាំងនោះមាន ដូចជាថ្នាំ Benazepril, Captopril, Enalapril, Enalaprilat, Fosinopril, Lisinopril, Moexipril, Perindopril Erbumine, Quinapril, Ramipril, Topotecan, Trandolapril, Trimethoprim។
ប្រើថ្នាំ Telmisatan ជាមួយថ្នាំរៀបរាប់ខាងក្រោមនេះ អាចបង្កើនហានិភ័យ ផលរំខានមួយចំនួន ប៉ុន្តែប្រើថ្នាំទាំងនេះ អាចមានប្រសិទ្ធិភាពកាន់តែខ្ពស់ព្យាបាលជំងឺយើង។ បើថ្នាំទាំងនេះត្រូវបានចេញវេជ្ជបញ្ជាជាមួយគ្នា វេជ្ជបណ្ឌិតអាចនឹងកែសម្រួលកម្រិតថ្នាំ ឬចំនួនពេលត្រូវប្រើ។ ហើយថ្នាំទាំងនោះមាន ដូចជាថ្នាំ Aceclofenac, Acemetacin, Amtolmetin Guacil, Aspirin, Bromfenac, Bufexamac, Celecoxib, Choline Salicylate, Clonixin, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Digoxin, Dipyrone, Etodolac, EtofEnamate, Etoricoxib, Felbinac, Fenoprofen, Fepradinol, Feprazone, Floctafenine, Flufenamic, Acid, Flurbiprofen, Ibuprofen, Ibuprofen Lysine, Indomethacin, Ketoprofen, Ketorolac, Lithium, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Morniflumate, Nabumetone, Naproxen, Nepafenac, Niflumic Acid, Nimesulide, Oxaprozin, Oxyphenbutazone, Parecoxib, Phenylbutazone, Piketoprofen, Piroxicam, Pranoprofen, Proglumetacin, Propyphenazone, Proquazone, Rofecoxib, Salicylic Acid, Salsalate, Sodium Salicylate, Sulindac, Tenoxicam, Tiaprofenic Acid, Tolfenamic Acid, Tolmetin, Valdecoxib,
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
ថ្នាំ Telmisatan អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើយហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Telmisatan អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវប្រាប់វេជ្ជបណ្ឌិត និងឱសថការីបានដឹងពីស្ថានភាពសុខភាពទាំងអស់របស់យើបច្ចុប្បន្ន ពិសេសបើយើងមានជំងឺ៖
– ខ្សោយបេះដូងធ្ងន់ធ្ងរ នាំឲ្យមានបញ្ហាដល់តម្រងនោម។
– ជំងឺទឹកនោមផ្អែម កំពុងប្រើថ្នាំ Aliskiren (Tektuma ®) ហេតុនេះមិនគួរប្រើថ្នាំនេះឡើយ។
– អតុល្យភាព អេឡិចត្រូលីត ពិសេសកើនកម្រិតប៉ូតាស្យូមខ្ពស់ក្នុងឈាម ឬសូដ្យូមចុះទាប។
– អតុល្យភាព សារធាតុរាវ (បណ្ដាលមកពីបាត់បង់ជាតិទឹកច្រើន ដោយសារក្អួត ឬរាគ)។
– ជំងឺលើតម្រងនោម ត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះអាចបណ្ដាលឲ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ។
– ជំងឺថ្លើម ដូចនេះត្រូវប្រើដោយប្រុងប្រយ័ត្ន ព្រោះផលប៉ះពាល់អាចកើនឡើង ដោយសារការបញ្ចេញសារធាតុស្តុកក្នុងថ្នាំនេះចេញពីរាងកាយមានសភាយឺតយ៉ាវ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើកម្រិតណា?
កម្រិតទូទៅលើមនុស្សពេញវ័យមានជំងឺលើសសម្ពាធឈាម (Hypertension)
– កម្រិតប្រើដំបូង៖ ៤០មិល្លីក្រាម លេបមួយថ្ងៃម្តង ជាមួយអាហារ ឬពោះទទេ កំណត់តាមបរិមាណចាក់តាមសរសៃ (Intravascular)។
– កម្រិតប្រើបន្ថែម៖ ២០-៨០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
កម្រិតទូទៅលើមនុស្សពេញវ័យបន្ថយហានិភ័យសរសៃឈាមបេះដូង (Cardiovascular Risk Reduction)
– កាត់បន្ថយហានិភ័យសរសៃឈាមបេះដូង (Cardiovascular Risk Reduction) ចំពោះអ្នកជំងឺមិនអាចប្រើថ្នាំ ACE inhibitors៖ ៤០ មិល្លីក្រាម លេបមួយថ្ងៃម្តង ជាមួយអាហារ ឬពោះទទេ។
នៅមិនទាន់ដឹងទេថា កម្រិតប្រើតិចជាង ៨០មិល្លីក្រាម អាចមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យជំងឺអត្រាស្លាប់ និងអត្រាមរណៈភាពដោយសារជំងឺបេះដូងបាន ឬយ៉ាងណាទេ។
ពេលចាប់ផ្ដើមប្រើថ្នាំ Telmisartan ដើម្បីកាត់បន្ថយហានិភ័យសរសៃឈាមបេះដូង ត្រូវត្រួតពិនិត្យសម្ពាធឈាមឲ្យបានទៀងទាត់ កែតម្រូវកម្រិតថ្នាំអាចនឹងចាំបាច់ដើម្បីជួយសម្ពាធឈាមកាន់តែថយចុះ។
១១- កូនក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានការណែនាំកម្រិតសម្រាប់កុមារនៅឡើយទេ ព្រោះអាចមិនមានសុវត្ថិភាពសម្រាប់ក្មេងៗ។ ហេតុនេះសំខាន់បំផុតត្រូវដឹងពីសុវត្ថិភាពថ្នាំមុនប្រើ តាមរយៈពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
១២- ទម្រង់ថ្នាំដូចបែបណាខ្លះ?
Telmisatan នៅលើទីផ្សារមានទម្រង់ និងកម្រិតប្រើ ជាថ្នាំគ្រាប់សម្រាប់លេបមាន ២០មិល្លីក្រាម ៤០មិល្លីក្រាម និង ៨០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរស័ព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
សញ្ញាប្រើថ្នាំលើសកម្រិតរួមមាន៖
– វិលមុខខ្លាំង
– សន្លប់
– ចង្វាក់បេះដូងខុសប្រក្រតីអាចយឺតឬលឿន។
១៤- ករណីភ្លេចលេបថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនា។ HelloHealth Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]