ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Sulbutiamine ជួយអីខ្លះដល់រាងកាយ?
ថ្នាំ Sulbutiamine ជាសារធាតុគីមី គេបង្កើតឡើងមានលក្ខណៈស្រដៀងវីតាមីន B១ ប៉ុន្តែខុសពីវីតាមីន B១ ត្រង់រលាយក្នុងខ្លាញ់។ ថ្នាំនេះជួយបង្កើនកម្រិតវីតាមីន B១ នៅក្នុងខួរក្បាល ប្រើវាដើម្បីជួយបំប៉នដល់អ្នកកីឡា។
ថ្នាំនេះក៏អាចប្រើសម្រាប់អ្នកជំងឺចាស់វង្វេង (Alzheimer’s disease) ខ្សោយ អ្នកកីឡា ជំងឺបាក់ទឹកចិត្ត ទឹកនោមផ្អែមប៉ះពាល់ដល់សរសៃប្រសាទ អ្នកជំងឺលិង្គមិនឡើងរឹង អស់កម្លាំង និងមានបញ្ហាពាក់ព័ន្ធការចងចាំ។
២- វាដំណើរការម៉េច?
នៅពុំទាន់មានការសិក្សាច្បាស់លាស់ណាពីអំពើរបស់ថ្នាំបំប៉ននេះនៅឡើយទេ។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានព័ត៌មានបន្ថែម។ ទោះយ៉ាងនេះក្ដី គេអាចដឹងថាថ្នាំនេះ មានប្រសិទ្ធភាពខ្លះទៅលើខួរក្បាលបង្កើនចងចាំ និងបំបាត់អារម្មណ៍ហត់នឿយ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយឱសថ Sulbutiamine ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។
៤- មានសុវត្ថិភាពកម្រិតណា?
ថ្នាំនេះអាចមានសុវត្ថិភាព បើអ្នកញ៉ាំវាក្នុងរយះពេលខ្លី។ អ្នកអាចប្រើប្រាស់ក្នុងកម្រិត ៦០០មិល្លីក្រាម រៀងរាល់ថ្ងៃ រហូតដល់ ៤សប្តាហ៍។ ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់លាស់និយាយពីសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំនេះក្នុងរយះពេលយូរទេ។
៥- គួរប្រុងប្រយ័ត្ន
– ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖ ពុំទាន់មានការសិក្សាច្បាស់ពីផលប៉ះពាល់របស់វានៅឡើយទេ ដូចនេះដើម្បីសុវត្ថិភាពសូមកុំប្រើ។
– មានបញ្ហាផ្លូវចិត្ត៖ ថ្នាំនេះអាចធ្វើឲ្យមានការប៉ះពាល់ដល់ការព្យាបាលបញ្ហាផ្លូវចិត្តដូច ជាអ្នកមានជំងឺ Bipolar ជាដើម។ហេតុនេះមុនពេលមានការសិក្សាច្បាស់ពីថ្នាំនេះ អ្នកជំងឺដែលមានបញ្ហាផ្លូវចិត្តគួរប្រុងប្រយ័ត្នក្នុង ហើយត្រូវបន្តការព្យាបាលជំងឺតាមវេជ្ជបញ្ជាធម្មតា។
ស្វែងយល់ពីផលរំខាន
៦-មានផលរំខានអ្វីខ្លះ?
អ្នកប្រើប្រាស់ថ្នាំនេះមួយចំនួនតូច អះអាងមានចេញនូវរោគសញ្ញាដូចជា ចង់ក្អួត ឈឺក្បាល ហត់ និងគេងមិនលក់។
យ៉ាងណា មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- មានអន្តរកម្មជាមួយអីខ្លះ?
ឱសថ Sulbutiamine អាចមានអន្តរអំពើជាមួយថ្នាំផ្សេងទៀត ដូចនេះ មុនពេលប្រើគួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតថ្នាំលើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩-មានជាទម្រង់អ្វីខ្លះ?
Sulbutiamine មានទម្រង់ជា ថ្នាំគ្រាប់ (ខេបស៊ុល)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]