backup og meta

Betamethasone (ឱសថ Betamethasone)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Betamethasone ព្យាបាលជំងឺអីខ្លះ?

Betamethasone គី​ជា​ពពួក​កតទីកូអ៊ីត។ វា​មាន​នាទី​​ឆ្លើយ​តប​​ ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ​ផ្លាស់​ប្តូរ​ និង​ធ្វើ​ឲ្យ​ការ​រលាក​ថយ​ចុះ។

Betamethasone ប្រើ​ជាទូទៅ​ដើម្បី​ព្យាបាល​មុខងារ​ក្រពេញ​លើ​តម្រងនោម​ និង​ការ​រលាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា ជំងឺ​ហឺត​ធ្ងន់ធ្ងរ​ អាលែកហ្ស៊ី ​ធ្ងន់ធ្ងរ ជំងឺ​រលាក​សន្លាក់ រលាក​ពោះវៀន ​បញ្ហា​គ្រាប់​ឈាម ជំងឺ lupus ជំងឺ multiple sclerosis និង​ បញ្ហា​ភ្នែក និង​ស្បែក​ផ្សេងៗ។ វា​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​ប្រភេទ​មហារីក​ដូចជា​ មហារីក​គ្រាប់​ឈាម​ស​ជា​ដើម។ គ្រូពេទ្យ​ក៏​អាច​ប្រើ​វា​ដើម្បី​ព្យាបាល​ស្ថាន​ភាព​ផ្សេង​ៗទៀត​ដែរ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

សូម​វាស់​កម្រិត​ថ្នាំ Betamethasone ប្រភេទ​ទឹក​ដោយ​ពែង​ ឬ​ស្លាបព្រា​សម្រាប់​វាស់​កម្រិត​ថ្នាំ​ដែ​ភ្ជាប់​មក​ជាមួយ​ថ្នាំ ហើយ​ចៀស​វាង​ការ​ប្រើ​ស្លាបព្រា​បាយ​ធម្មតា។ ប្រសិន​បើ​មិន​ឃើញ​មាន​ប្រដាប់​សម្រាប់​វាស់​កម្រិត​ថ្នាំ​ភ្ជាប់​ជាមួយ​ថ្នាំ​ទេ សូម​សួរ​រក​វា​ពី​ឱសថការី។

លេប​ថ្នាំ​នេះ​អោយ​ត្រឹម​ត្រូវ​ដូច​អ្វី​ដែល​គ្រូ​ពេទ្យ​បាន​ណែនាំ។ មិន​ត្រូវ​លេប​ថ្នាំ​នេះ​ក្នុង​កម្រិត​ច្រើន​ពេក ឬ​យូរ​ពេក លើស​ពី​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ។

ពេល​ខ្លះ​គ្រូ​ពេទ្យ​អាច​នឹង​ដូរ​កម្រិត​ថ្នាំ​ ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ប្រសិទ្ធ​ភាព​ព្យាបាល​ខ្ពស់។

កម្រិត​ថ្នាំ​អាច​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ប្រសិន​ បើ​អ្នក​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដូច​ជា ឈឺ​ធ្ងន់ ក្ដៅ​ខ្លួន ​ឬ​មាន​ការ​បង្ក​រោគ ឬ​ត្រូវ​វះកាត់ ឬ​ត្រូវ​សង្គ្រោះ​បន្ទាន់។ សូម​ប្រាប់​ទៅ​គ្រូពេទ្យ​រាល់​បញ្ហា​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អ្នក។

ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យប្រែ​ប្រួល​លទ្ធផល​តេស្ត​វេជ្ជសាស្រ្ត​ ដូច​នេះ​ត្រូវ​តែ​ប្រាប់​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​ប្រើ​កំពុង​ប្រើ​ថ្នាំ​នេះ។

មិន​ត្រូវ​ឈប់​ប្រើ​ថ្នាំ​នេះ​ភ្លាម​ៗ​ទេ ព្រោះ​វា​នឹង​អាច​ធ្វើ​អោយ​អ្នក​មាន​រោគ​សញ្ញា​ផល​រំខាន​ដែល​មិន​ល្អ។​ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ជៀស​វាល​ផល​រំខាន​ទាំង​នោះ​ពេល​បញ្ឈប់​ប្រើ​ថ្នាំ។​

៣- រក្សា​ទុកដោយ​វិធី​ណា?

Betamethasone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Betamethasone ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

អ្នក​មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ បើ​អាលែកហ្ស៊ី​ជាមួយ​ថ្នាំ​នេះ ឬ​​ឆ្លង​រោគ​ផ្សិត​នៅ​កន្លែង​ណា​មួយ​នៅ​លើ​រាងកាយ។

ថ្នាំ​ស្តេរ៉ូអ៊ីតនេះ ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ចុះ​ខ្សោយ ងាយ​ឲ្យ​អ្នក​ឆ្លង​ជំងឺ។ ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​ជំងឺ​ដែល​អ្នក​កំពុង​តែ​មាន​កាន់​តែ​ធ្ងន់ធ្ងរ ឬអាច​ធ្វើ​ជំងឺអ្នក​ធ្លាប់​ឈឺ​ពី​មុន​រើ​ឡ់ើង​វិញ​ម្ដង​ទៀត។ ដូច​នេះ​មុន​នឹង​ប្រើ​ថ្នាំ​នេះ​សូម​ប្រាប់​គ្រូពេទ្យ​រាល់​ជំងឺ​ដែល​អ្នក​ធ្លាប់​មាន​កំឡុង​ពេល ​២-៣សប្ដាហ៍​មុន។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​មានផ្ទៃពោះ ​និង​បំបៅ​ដោះ​កូនទេ?

មិន​មាន​ការ​សិក្សា​គ្រប់គ្រាន់​នៅឡើយ​ទេ​ពី​ស្ដី​ពី​ហានិភ័យ​នៃ​ការ​ប្រើ​ថ្នាំ​នេះ​កំលុង​ពេល​មាន​ផ្ទៃពោះ​ឬ​ពេល​បំបៅ​ដោះ​កូន​ទេ។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ថ្លឹងថ្លែង​ពី​គុណប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ឱសថ​នេះ។ យោង​តាម​រដ្ឋបាលចំណី​អាហារ និងឱដសថ សហរដ្ឋអាមេរិក (FDA) ឱសថ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​គ្រោះថ្នាក់​កម្រិត​ C ​លើ​​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​នៃ​កម្រិត​គ្រោះថ្នាក់​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDAមាន​ដូច​ខាង​ក្រោម៖

– A=គ្មាន​គ្រោះថ្នាក់

– B=គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C=អាច​មាន​គ្រោះថ្នាក់​ខ្លះ

– D=មាន​ភស្តុតាង​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X=ហាម​ប្រើ

– N= មិន​មាន​ព័ត៌មាន។

កំពុងបំបៅ​ដោះ៖ Betamethasone អាច​ចូល​ក្នុង​ទឹក​ដោះ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​បាន ដូច​នេះ​គួរ​ប្រាប់​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​មុន​ពេល​ប្រើ។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

សូម​ទៅ​មន្ទីរពេទ្យ​ដើម្បី​រក​ការ​សង្គ្រោះ​បន្ទាន់​ភ្លាម ប្រសិន​បើ​ក្រោយ​ពេល​ប្រើ​ ​មាន​ប្រតិកម្ម ហើយ​ចេញ​នូវ​សញ្ញា​ដូចជា​ ចេញ​កន្ទាលត្រអាក​ ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរមាត់​ អណ្ដាត​ និង​បំពង់ក។

បើ​អ្នក​មាន​ផល​រំខាន​ធ្ងន់ធ្ងរ​ដូច​ខាង​ក្រោម ឆាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់៖

-មាន​បញ្ហាការមើល

-ឡើង​ហើម

-ឡើង​គីឡូ​ខ្លាំង

-ហត់

-មាន​ការ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ

-អាកប្បកិរិយា និង​ការ​គិត​ខុស​ធម្មតា

-ប្រកាច់

-មាន​ឈាម​ក្នុង​លាមក

-ក្អក​ចេញ​ឈាម

-រលាក​លំពែង (ឈឺ​ក្រពះ​ខាង​លើខ្លាំង​ ហើយ​អាច​រាល​ទៅ​ខ្នង ក្អួត និង​បេះដូង​លោត​ញាប់)

-ប៉ូតាស្យូម​ចុះ​ទាប (វង្វេង​វង្វាន់ ចង្វាក់​បេះដូង​មិន​ស្មើ​គ្នា ស្រេក​ទឹក​ខ្លាំង បត់​ជើង​ញឹក ចុក​ជើង សាច់​ដុំ​ចុះ​ខ្សោយ)

-សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង (ឈឺ​ក្បាល​ធ្ងន់ធ្ងរ ស្រវាំង​ភ្នែក ហ៊ឹង​ត្រចៀក ថប់​អារម្មណ៍ វង្វេង ឈឺ​ទ្រូង ដក​ដង្ហើម​ខ្លី ចង្វាក់​បេះ​ដូង​មិន​ស្មើ​គ្នា ប្រកាច់)។

ផល​រំខាន​ដែល​មិន​សូវ​ធ្ងន់ធ្ងរ​រួមមាន៖

-គេង​មិន​លក់

-អារម្មណ៍​ផ្លាស់ប្តូរ

-មុន ស្បែកស្ងួត​ ស្បែកស្តើង ​មាន​ស្នាម​ជាំ​ ឬ​ប្រែពណ៌​ស្បែក​

-របួសក្រ​សះ​ជា

-បែក​ញើស​ខ្លាំង

-ឈឺក្បាល វិលមុខ

-ក្អួត​ចង្អោរ

-ឈឺ​ក្រពះ

-ហើម​ពោះ

-រាង​កាយ​ដូរ​ទម្រង់ ឬ​ទីតាំង​ខ្លាញ់​មាន​ការ​ផ្លាស់​ប្តូរ (ជាពិសេស​ដៃ ​ជើង​ មុខ​ ក ដោះ​និង​ចង្កេះ)​ វា​អាច​

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​​ឱសថ​

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាពថ្នាំប្រភេទ​នេះ ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ថ្នាំ​មួយ​ចំនួន​អាច​មាន​ប្រតិកម្ម​ជាមួយថ្នាំនេះ​មាន​ដូច​ជា៖

– Aspirin (លេប​រាល់​ថ្ងៃ ឬ​ប្រើ​ប្រាស់ក្នុង​កម្រិត​ខ្ពស់)

– A ​diuretic (ថ្នាំ​បញ្ចុះ​ទឹក​នោម)

– ថ្នាំ​ធ្វើ​កុំ​ឲ្យ​មាន​កំណក​ឈាម​ដូចជា​warfarin (Coumadin)

– Cyclosporine (Gengraf, Neoral, Sandimmune)

– Ketoconazole (Nizoral)

– Insulin ឬ​ថ្នាំ​គ្រាប់​ទឹកនោម​ផ្អែម​

– Rifampin (Rifadin, Rifater, Rifamate, Rimactane)

– ថ្នាំ​ប្រកាច់​ដូចជា phenytoin (Dilantin) ឬphenobarbital (Luminal, Solfoton)

៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

ថ្នាំ​នេះ​អាច​មាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន​ដូច​ជា៖

-ជំងឺ​ថ្លើម​ (ដូចជា​ជំងឺ​ក្រិន​ថ្លើម)​

-ជំងឺ​តម្រងនោម​

-ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​

-ជំងឺ​ទឹកនោមផ្អែម​

-ប្រវត្តិ​ជំងឺ​គ្រុនចាញ់​

-ជំងឺ​របេង​

-ជំងឺ​ពុកឆ្អឹង (Osteoporosis)

-បញ្ហា​សាច់​ដុំដូចជា​ជំងឺ​សាច់​ដុំ​ចុះ​ខ្សោយ

-ជំងឺ​ដក់ទឹក​ក្នុង​ភ្នែក ឬ​ជំងឺ​ភ្នែក​ឡើង​បាយ

-​ការ​ឆ្លង​មេរោគ​ រើម (Herpes) នៅ​លើ​ភ្នែក​

-ដំបៅ​ក្រពះ​ឬ​រលាក​ពោះវៀន​

-ជំងឺបាក់ទឹកចិត្ត​ ឬ​ជំងឺ​ផ្លូវចិត្ត​

-ជំងឺ​ខ្សោយ​បេះដូង​

-ជំងឺ​លើស​សម្ពាធ​ឈាម។

បើ​​​មាន​បញ្ហា​ទាំង​នេះ អ្នក​ជំងឺ​អាច​​​ដូរ​កម្រិត​ថ្នាំ​ ឬ​ត្រូវ​ធ្វើ​តេស្ត​ផ្សេងៗ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ ​អាច​ប្រើ​ថ្នាំ​នេះ​បាន​មែន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ដែល​ផ្ដល់​នេះ​ គឺមិន​មែន​ជំនួស​ការណែនាំ​របស់​គ្រូពេទ្យ​នោះ​ទេ។ត្រូវ តែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី មុន​នឹង​ប្រើប្រាស់​ថ្នាំ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​ថ្នាំ​​កម្រិត​ណា?

សម្រាប់​ព្យាបាល​បញ្ហា​ស្បែក

– ថ្នាំ​ប្រភេទ Acetate​ ជាមួយ​ phosphate៖​ ០,២ មិល្លីលិត្រ​/សង់ទីម៉ែត្រការេ ចាក់​តាម​សាច់ដុំ។

– កម្រិត​ប្រើ​ប្រាស់​ខ្ពស់​បំផុត៖ ១ មិល្លីលីត្រ​/​សប្តាហ៍។

សម្រាប់​ព្យាបាល bursitis (រលាក​សាច់ដុំ​ Bursa)

ថ្នាំ​ប្រភេទ Acetate ជាមួយ phosphate​ (ប្រើ​ប្រាស់​​ចន្លោះ​ពី​​ ៣-៧ ​ថ្ងៃ)៖

​- ក្រោម​សាច់​ក្រិន៖ ០,២៥-០,៥មិល្លីលីត្រ

– ក្រោម​ដុំ​ឆ្អឹង​លាន​៖ ០,៥​មិល្លីលីត្រ

– នៅ​ពី​លើ hallux rigidus ឬ digiti quinti varus៖ ០,៥ ​មិល្លីលីត្រ។

សម្រាប់​ព្យាបាលការរលាក​សន្លាក់ (Gouty arthritis )

– ថ្នាំ​ប្រភេទ Acetate ជាមួយ phosphate៖​ ០,៥ – ១​មិល្លីលិត្រ ចាក់នៅ​ជើង​ដែល​ឈឺ​​ ចន្លោះ​ពី ៣-​៧​ ថ្ងៃ។

សម្រាប់​ព្យាបាល​ការ​រលាក​ឆ្អឹង (Osteoarthritis)

ថ្នាំ​ប្រភេទ Acetate​ ជាមួយ​ Phosphate៖

– សន្លាក់​ធំខ្លាំង៖ ១-២​ មិល្លីលីត្រ ​

– សន្លាក់​ធំ៖ ១មិល្លីលីត្រ ​

– សន្លាក់​មធ្យម៖ ០,៥-១ មិល្លីលីត្រ ​

– សន្លាក់​តូច៖ ​០,២៥-​០,៥​ មិល្លីលីត្រ។

សម្រាប់​ប្រឆាំង​ការ​រលាក

– ថ្នាំ​គ្រាប់ ឬ​ទឹក​ស៊ីរ៉ូ៖ ០,៦​ ទៅ​ ៧,២ ​មិល្លីក្រាម​/ថ្ងៃ

– Sodium​ phosphate៖ ៩ មិល្លីក្រាម/​ថ្ងៃ តាម​សរសៃ​ឈាម

– ថ្នាំ​ប្រភេទ Acetate ​ជាមួយ​ Phosphate​ ចាក់​សាច់ដុំ៖ ០,៦-៩ មិល្លីក្រាម​/​ថ្ងៃ រៀង​រាល់​ ១២-២៤​ ម៉ោង​ម្តង។

១១- ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

សម្រាប់​ប្រឆាំង​ការ​រលាក

– ចាក់​សាច់ដុំ៖​ ០,០១៧៥​-០,១២៥ ​មិល្លីក្រាម/គីឡូ​/​ថ្ងៃ រៀង​រាល់​ ៦-១២​ ម៉ោង​ម្តង

– តាម​មាត់៖ ០,០១៧៥-០,២៥ មិល្លីក្រាម/គីឡូ/​ថ្ងៃ រៀង​រាល់ ​៦-៨​ ម៉ោង។

១២-​ មាន​ទម្រង់​បែប​ណា​ខ្លះ?

ទម្រង់​ និង​កម្រិត​បរិមាណ​ថ្នាំ Betamethasone មាន​ដូច​ខាង​ក្រោម៖

ថ្នាំ​ទឹក​សម្រាប់​ចាក់

– ៣០មិល្លីក្រាម​ ក្នុង ​៥​មិល្លីលីត្រ ​(៦មិល្លីក្រាម​ ក្នុង​ ១​មិល្លីលីត្រ)

– ៥ មិល្លីលីត្ រ​​សម្រាប់​ចាក់​ច្រើន​ដង (Multiple dose vial)។

១៣- ករណី​បន្ទាន់​​ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤– ករណី​ភ្លេចប្រើ​ថ្នាំ

បើ​ភ្លេច​ប្រើ​ថ្នាំ សូម​ប្រើ​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​ប្រ់ើថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Betamethasone Sodium Phosphate and Betamethasone Acetate. https://www.drugs.com/pro/betamethasone-sodium-phosphate-and-betamethasone-acetate.html. Accessed November 4, 2016

Betamethasone. https://www.drugs.com/cdi/betamethasone.html. Accessed November 4, 2016

Betamethasone. http://www.everydayhealth.com/drugs/betamethasone. Accessed November 4, 2016

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម