នៅលើផ្ទៃមុខយើង ពេលមិនផាត់ម្សៅ បបូរមាត់ គឺជាកន្លែងទាក់ទាញទី១ ដែលធ្វើឲ្យមនុស្សជុំវិញខ្លួនចាប់អារម្មណ៍ ព្រោះបបូរមាត់ជាកន្លែងដែលមានពណ៌ក្រហម ឬផ្កាឈូក ខុសពីផ្នែកដទៃនៅលើផ្ទៃមុខ ប្រសិនបើបបូរមាត់មានពណ៌ខ្មៅវិញ មិនលើកមុខ ហើយនឹងធ្វើឲ្យទាក់ទាញខ្លាំងនោះទេ។ តែកុំទាន់ពិបាកចិត្ត! រូបមន្តធម្មជាតិខាងក្រោមនេះ អាចជួយកម្ចាត់ភាពខ្មៅស្រអាប់របស់បបូរមាត់បានយ៉ាងល្អ។
១.ទឺកឃ្មុំ និងក្រូចឆ្មារ
កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជាម៉ូដែលម្នាក់បានចែករំលែកឲ្យដឹងថា ផ្លែឈើដែលមានជាតិ Citrus ដូចជាក្រូចឆ្មារ មានសមត្ថភាពខ្ពស់ក្នុងការធ្វើឲ្យស្បែកភ្លឺថ្លា នៅពេលលាយជាមួយទឹកឃ្មុំ វាមិនត្រឹមតែជួយឲ្យបបូរមាត់លែងស្រអាប់នោះទេ វាក៏ជួយឲ្យបបូរមាត់មានភាពទន់ល្មើយផងដែរ។
វីធីធ្វើ៖ លាយទឹកក្រូចឆ្មារ និងទឹកឃ្មុំមួយស្លាបព្រាស្មើគ្នា លាបវាទៅលើបបូរមាត់ ទុកចោលរយៈ១៥-២០នាទី រួចលាងទឹកចេញជាការស្រេច។ វិធីនេះអាចធ្វើវាជារៀងរាល់ថ្ងៃ ដើម្បីបានលទ្ធផលល្អ។
២.ប្រេងដូង
ប្រេងដូងផ្តល់សំណើមបានល្អ វាមានសមត្ថភាពក្នុងការជួយឲ្យបបូរមាត់ ទន់ និងការពារបបូរមាត់មិនឲ្យស្ងួត ក៏ដូចជា ប្រែខ្មៅស្រអាប់បាន ដែលបញ្ហានេះភាគច្រើនបណ្តាលមកពីការខ្វះជាតិទឹក។
វិធីធ្វើ៖ យកប្រេងដូងសុទ្ធលាបលើបបូរមាត់ ទុកចោលឲ្យស្ងួតជាការស្រេច មិនបាច់លាងទឹក ហើយយើងអាចធ្វើវា ១-២ដង/ថ្ងៃ ជាប្រចាំបាន។
អត្ថបទពាក់ព័ន្ធ៖
- នៅផ្ទះអំឡុងពេល COVID-19 កុំឲ្យទំនេរស្រីៗគួរធ្វើរឿងទាំងនេះ ដើម្បីសម្រស់
- បើចេះតែរមាស់ស្បែកមិនដឹងមូលហេតុ អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ
- នៅផ្ទះយូរ ស្រីៗមិនត្រូវធ្វើរឿងប៉ុន្មាននេះទេ ប្រយ័ត្នបាក់សម្រស់!
៣.ប្រទាលកន្ទុយក្រពើ
រូបមន្តនេះ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី បានណែនាំថា ប្រទាលកន្ទុយក្រពើមានប្រយោជន៍ច្រើន ជួយដល់សម្រស់របស់យើង។ វាអាចជួយផ្តល់សំណើម និងអាចកាត់បន្ថយពណ៌ស្រអាប់ដែលមាននៅលើស្បែកបានយ៉ាងល្អ។
វិធីធ្វើ៖ យកប្រទាលកន្ទុយក្រពើស្រស់មួយចំនិត ម៉ាស្ស៉ាលើបបូរមាត់រយៈពេល៣-៥នាទី រួចលាងទឹកចេញ។ យើងអាចធ្វើវិធីនេះមួយថ្ងៃ ១ដង ជារៀងរាល់ថ្ងៃបាន។
ក្រៅពីរូបមន្តប៉ុន្មានខាងលើនេះ អាចការពារបបូរមាត់មិនឲ្យខ្មៅស្រអាប់បានដោយ៖
– ផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើម
– ប្រើក្រែមព្យាបាលបបូរមាត់ដែលមានSPF៤០ឡើងទៅ
– មិនត្រូវប្រើផលិតផលគ្មានគុណភាពលើបបូរមាត់។
អត្ថបទពាក់ព័ន្ធ៖
- រូបមន្តធម្មជាតិ៣ងាយៗ ជួយធ្វើឲ្យជង្គង់ កែងដៃបាត់ជាំខ្មៅយ៉ាងមានប្រសិទ្ធភាព
- ចង់បានស្បែកភ្លឺស្រស់ស្អាត អនុវត្តតិចនិកទាំង ៥ នេះ
- អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិចក៏មានវិធីជួយបាន
- លែងបារម្ភរឿងកើតអាចម៍រុយលើខ្នងដៃ ក្រោយដឹងវិធីការពារ និងព្យាបាលទាំងនេះ
- ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ
- ស្រីៗកុំឧស្សាហ៍តជេលក្រចកខ្លាំងពេក ប្រយ័ត្នខូចខ្ទេច
[embed-health-tool-bmi]