backup og meta

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព

តែកូវជីជំនួយភ្នែក និងមានប្រយោជន៍ច្រើនដល់សុខភាព

តែកូវជី (Goji berry) មានពណ៌ស្រស់ស្អាត គ្មានជាតិកាហ្វេអ៊ីន និងមានរសជាតិផ្អែមតិចៗ។ យោង​តាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថាក្នុងកូវជី ១០០ ក្រាមមានផ្ទុកកាបូអ៊ីដ្រាត ៧៧,១ ​ក្រាម ស្ករ ៤៥,៦ ក្រាម ប្រូតេអ៊ីន ១៤,៣ ក្រាម ជាតិសរសៃ ១៣ ក្រាម ខ្លាញ់ ០,៣៩ ក្រាម  វីតាមីន A ២៦៨០០ IU វីតាមីន C ៤៨,៤ មីលីក្រាម ជាតិដែក ៦,៨ មិល្លីក្រាម​ កាល់ស្យូម ១៩០ មិល្លីក្រាម។ តែកូវជីមិនត្រឹមតែជំនួយដល់ភ្នែកទេ ថែម​ទាំង​មាន​ប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។

តែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពដូចជា៖

១. ជំនួយភ្នែក៖ កូវជីសម្បូរទៅដោយវីតាមីន A ដែលល្អចំពោះភ្នែក និងកាត់បន្ថយការចុះខ្សោយនៃភ្នែក។

២. ប្រឆាំងភាពចាស់៖ កូវជីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (phytochemicals) ដែលអាចពន្យារភាពចាស់។ ការស្រាវជ្រាវបាបង្ហាញថាសារធាតុនេះជួយការពារអុកស៊ីតកម្ម DNA និងជួយស្តារ DNA ដែល​ខូច។

៣. ជំនួយសុខភាពថ្លើម កូវជីជួយការពារថ្លើមពីការបំផ្លាញរបស់ជាតិពុល  និងកាកសំណល់កោសិកានៅលើ DNA ខ្លាញ់ប្រូតេអ៊ីន និងសមាសធាតុសំខាន់ៗដទៃទៀតនៃកោសិកា។

៤. ជួយសម្រកទម្ងន់៖ កូវជីមានជាតិសរសៃខ្ពស់ដែលអាចធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ តែកូវជី​ក៏ជួយ​ដល់ការ​ដុត​រំលាយអាហារដែលជួយជំរុញដល់ការសម្រកទម្ងន់។

៥. ជំនួយស្បែក៖ បេតាការ៉ូទីនក្នុងកូវជីបន្ថយពន្យារភាពចាស់នៃស្បែក និងបន្ថយការខូចខាតស្បែកពីពន្លឺកាំរស្មីយូវី ស័ក្តិសម​បំផុត​សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម  និងងាយនឹងត្រូវកម្តៅថ្ងៃ។ បេតាខារ៉ូទីន​បង្កើតពន្លឺធម្មជាតិដែលធ្វើឱ្យស្បែករបស់យើងស្រស់ស្អាត និងក្មេងជាងវ័យ។

៦. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ កូវជីផ្ទុកវីតាមីន C ខ្ពស់ដែលជាវីតាមីនជួយបង្កើនប្រព័ន្ធការពាររាងកាយ   ព្រោះវាអាចជួយ​ជំរុញ​ការ​ផលិត​កោសិកាឈាមស។

៧. ធ្វើឱ្យអាម្មណ៍ល្អ៖ សារធាតុសកម្មនៅក្នុងកូវជីមានឥទ្ធិពលលើអ័រម៉ូននៅក្នុងរាងកាយ  ដែលអាចជួយធ្វើឱ្យអារម្មណ៍យើងមានតុល្យភាព   ការពារការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត។

៨. ជំនួយសុខភាពបេះដូង កូវជីមានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុលបានរហូតដល់ ៧០% ហើយ​ក៏ជួយកាត់បន្ថយ​ទ្រីគ្លីសេរីដ​ផង​ដែរ។ តែកូវជីក៏ការពារប្រឆាំងនឹងកូលេស្តេរ៉ុលអាក្រក់ (LDL) ផងដែរ។

៩. ការពារពីជំងឺមហារីក៖ តែកូវជីមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារអុកស៊ីតកម្មរបស់កោសិកា និង​បន្ថយ​ហានិភ័យ​នៃជំងឺមហារីក។ វាក៏ប្រឆាំងរ៉ាឌីកាល់សេរី និងការពារការខូចខាត DNA ដែរ។

 ១០. ជួយការពារជំងឺទឹកនោមផ្អែម៖ ការស្រាវជ្រាវបានបង្ហាញថាតែកូវជីនេះអាចជួយឱ្យរាងកាយគ្រប់គ្រងការបញ្ចេញជាតិគ្លុយកូស និងអាំងស៊ុយលីន។

ផលប៉ះពាល់

តែកូវជីផ្តល់ប្រយោជន៍ដល់សុខភាពច្រើនតែក៏មានផលប៉ះពាល់ដែរ។

  • កូវជីមានផ្ទុកសារធាតុ betaine ដែលជាសារធាតុគីមីដែលអាចបង្កឱ្យរលូតកូន ដូច្នេះ​ស្ត្រី​មាន​​ផ្ទៃពោះមិនគួរញ៉ាំតែនេះទេ។
  • ប្រសិនយើងកំពុងប្រើថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបន្ថយជាតិស្ករ  ចៀសវាង​ញុំាតែកូវជី​ព្រោះកូវជីក៏មានឥទ្ធិពលស្រដៀងគ្នានឹងថ្នាំទាំងនេះដែរ ដែលអាច​បណ្តាល​កម្រិតជាតិស្ករធ្លាក់កាន់តែខ្លាំង។
  • ចៀសវាងញុំាតែកូវជីពេលយប់ព្រោះបណ្តាលឱ្យគេងមិនលក់។
  • ចៀសវាងញុំាកូវជីលើស ២៨ ក្រាម ឬ ២ ស្លាបព្រាបាយក្នុង ១ ថ្ងៃ។
  • ចៀសវាងញុំាតែកូវជី  បើយើងមានបញ្ហាក្រពះពោះវៀន។

វិធីឆុងតែកូវជី

ចាក់ទឹកក្តៅ ១ ពែងចូលក្នុងកែវដែលមានកូវជី (លាងរួច) កន្លះស្លាបព្រាបាយ រួចទុក ៥ នាទី។ យើង​ត្រូវញុំាតែកូវជីទាំងកាកទើបទទួលបានអត្ថប្រយោជន៍ពេញលេញ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Goji berries, dried
https://www.nutritionvalue.org/Goji_berries%2C_dried_nutritional_value.html

6 Surprising Benefits Of Goji Berry Tea
https://www.organicfacts.net/goji-berry-tea.html

Health benefits of Chinese Wolfberry
https://www.healthbenefitstimes.com/chinese-wolfberry/ 

 

 

 

 

កំណែ​ប្រែបច្ចុប្បន្ន

17/08/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រឿងស្រវឹងប៉ះពាល់ថ្លើមបែបណា? ញ៉ាំកម្រិតណាសុវត្ថិភាព?

តាមដាន​សុខភាព​បេះដូង ដោយ​សង្កេត​មើល​ចំណុច​ទាំង​នេះ​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម