រឿងបញ្ហាមុខកើតមុន គ្មានអ្នកណាម្នាក់ចង់ទេ ពិសេសស្រីៗគ្នាយើង។ គួរឲ្យស្អប់ជាងនេះ ក្រោយព្យាបាលមុន មានស្នាមតិចតួចមធ្យមទេ ងំថែមទាំងក្រហមទៀត ទៅណាទៅណី មានអារម្មណ៍ខ្មាសគេណាស់ មិនអ៊ីចឹង? ឈប់ព្រួយទៅ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងតិចនិកខ្លះៗជួយកាត់បន្ថយស្នាមក្រហមលើផ្ទៃមុខ ត្រឹមតែមួយយប់ប៉ុណ្ណោះ។
១- កញ្ចប់តែ
តែ ជាប្រភពសម្បូរសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ មានផ្ទុកជាតិតានីន ដែលជាសារធាតុម៉្យាង ជួយកាត់បន្ថយការរលាក។ របៀបព្យាបាល យើងត្រូវយកកញ្ចប់តែ ត្រាំក្នុងទឹកក្ដៅអ៊ុនៗមួយសន្ទុះ បន្ទាប់មកលើកវា ពូតទឹកចេញ ទុកថង់តែសើមឲ្យត្រជាក់សិន សឹមដាក់វានៅលើស្នាមក្រហមលើផ្ទៃមុខ។
២- ដុំទឹកកកតូចៗ
ដុំទឹកកកតូចៗ អាចជួយបន្ថយលំហូរឈាមទៅកន្លែងដែលរលាក។ វិធីធ្វើងាយបំផុត ដោយគ្រាន់តែយកក្រណាត់ស្អាតមួយ រុំដុំទឹកទឹកកកតូចៗ ដាក់វាថ្នមៗលើស្នាមមុនជាការស្រេច។
៣- ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើស្រស់ៗ មានប្រសិទ្ធិភាពពិសេស ប្រឆាំងការរលាក ក៏ដូចជាបាក់តេរីផ្សេងៗ។វាអាចបំបាត់ស្នាមក្រហម និងហើមបានឆាប់រហ័ស។
៤- អាស្ពីរីន
ថ្នាំអាស្ពីរីន ផ្ទុកទៅដោយអាស៊ីដសាលីសីលិក ជាសារជាតិមួយ ត្រូវបានប្រើប្រាស់ក្នុងផលិតផលព្យាបាលមុនជាច្រើនដោយសារតែវាព្យាបាលការរលាក។ ត្រូវកិនបំបែកថ្នាំអាស្ពីរីន ឲ្យម៉ត់ទៅជាម្សៅ រួចបន្ថែមទឹកបន្តិច។ លាបវាលើកន្លែងមានស្នាមក្រហមមុនពេលចូលគេង។ ភ្ញាក់ឡើងនឹងបាត់អស់ស្នាមក្រហមលើផ្ទៃមុខ។
៥- ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញច្រើនមានផ្ទុកម្សៅសូដា សារធាតុទ្រីក្លូសាន និងអ៊ីដ្រូហ្សែនPeroxideហើយសារធាតុទាំងអស់នេះ អាចបំបាត់ស្នាមក្រហមលើផ្ទៃមុខ។ថ្នាំដុសធ្មេញល្អជាងជែលមួយចំនួន តែយ៉ាងណាក៏ថ្នាំដុសធ្មេញខ្លះអាចងាយរងគ្រោះដល់ស្បែក។ ដូច្នោះអ្នកគួរប្រុងប្រយ័ត្ននៅពេលប្រើ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]