ស្វែងយល់ពីការប្រើប្រាស់
១- ពោតបារាំង អាចប្រើដើម្បីអ្វី?
ពោតបារាំង ជា តិណជាតិ មានប្រភពពីប្រទេសឥណ្ឌា មានកម្ពស់ពី ១ ទៅ ២ ម៉ែត្រ ច្រើនដាំយកធ្វើអាហារ ប៉ុន្តែគេអាចយករុក្ខជាតិទាំងមូលមកធ្វើជាថ្នាំបាន។ នៅម៉ាឡេស៊ី គេប្រើរុក្ខជាតិទាំងមូលសម្រាប់បំបាត់ការឈឺចាប់នៃជំងឺកាមរោគ និងពិបាកនោម។ នៅឥណ្ឌា ផ្លែមិនទាន់ទុំ គេយកទៅព្យាបាលនោមក្ដៅ និងប្រមេះទឹកបាយ ដោយដាំទឹកផឹក។ នៅថៃ ផ្លែក្រៀមយកទៅដាំទឹកផឹកព្យាបាលប្រព័ន្ធរំលាយអាហារ។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាពីសកម្មភាពព្យាបាលរបស់រុក្ខជាតិប្រភេទនេះនៅឡើយទេ ប៉ុន្តែគេដឹងថាវាមានជាតិរំអិល និង Pectin ជាតិកាល់ស្យូម និងជាតិដែកច្រើន។ ផ្លែស្រស់មានវីតាមីន A ៧៤០ IU (ឯកតាអន្តរជាតិ) វីតាមីន B1 វីតាមីន B 2 វីតាមីន C និង Niacin។ ស្លឹក និងដើមមានជាតិអ៊ីយ៉ូដ។ គ្រាប់មានជាតិប្រេង អាចហូបបាន ពី ១៦% ទៅ ២២ % ពណ៌បៃតង លឿង ក្លិនប្រហើរ មានជាតិ Palmitin និង stearin។ ផ្កាមានជាតិ Flavonol ជាតិ Gossipetin និង Quercetin។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ បើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះពេលកំពុងចង់បានកូន ឬបំបៅដោះ យើងគួរប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– អ្នកធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយពោតបារាំង ឬថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេងទៀត ដូចជា ជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ពោតបារាំង អាចមានអន្តរកម្មជាមួយថ្នាំដែលអ្នកប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺដែលយើងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះគឺមិនអាចជំនួសឲ្យការផ្ដល់អនុសាសន៍ ពីគ្រូពេទ្យបានឡើយ។ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុននឹងប្រើប្រាស់ថ្នាំនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិត និងរបៀបប្រើ មិនមានកម្រិតជាក់លាក់ទេ គេច្រើនហូបវាជាបន្លែ ឬដាំទឹកផឹកធម្មតា។
៧- ផ្នែកដែលប្រើប្រាស់?
– រុក្ខជាតិទាំងមូល។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]