ស្វែងយល់ពីការប្រើប្រាស់
១- ផ្ការឈូករ័ត្ន អាចប្រើដើម្បីអ្វី?
ជាប្រភេទតិណជាតិ រស់បានរយៈពេល១ឆ្នាំ មានកំពស់ពី១ ទៅ ៣ម៉ែត្រ មានផ្កាធំ (អង្កត់ផ្ចិត ពី ៧ទៅ ៧០សង់ទីម៉ែត្រ ដើមដុះត្រង់មានរោមរឹង។ ភាគច្រើនគេដាំរុក្ខជាតិនេះលំអសួន ឬ ដាំជាចម្ការ ហើយគេក៏អាចប្រើវាធ្វើជាថ្នាំបានផងដែរដោយប្រើតាមផ្នែកនិមួយៗរបស់រុក្ខជាតិ៖
-ផ្កាប្រើព្យាបាលជំងឺលើសឈាម ឈឺក្បាល វិលមុខ ហ៊ឹងត្រចៀក ឈឺធ្មេញ ឈឺថ្លើម ឈឺពោះ ចុកពោះពេលមានរដូវ។
-ឫសនិងបណ្ដូលដើម ប្រើព្យាបាលផ្លូវនោម មានគ្រួស រលាកផ្លូវដង្ហើម ក្អកមាន់ ធ្លាក់ស។
-គ្រាប់ ព្យាបាលអាការធុញអាហារ ហត់នឿយក្នុងខ្លួន ឈឺក្បាល រាគមួលឈាម
-ស្លឹក ព្យាបាលគ្រុនចាញ់ ប្រើខាងក្រៅព្យាបាលរលាកទឹកក្ដៅ។
២- វាដំណើរការម៉េច?
មិនទាន់មានការសិក្សាជាក់លាក់ស្ដីពីសកម្មភាពព្យាបាលរបស់រុក្ខជាតិនេះនៅឡើយទេ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
-ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
-អ្នកកំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
-អ្នកធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីជាមួយនឹងផ្ការឈូករ័ត្ន ឬថ្នាំពេទ្យឬឱសថរុក្ខជាតិផ្សេងៗទៀត
-អ្នកមានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
-អ្នកធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
បើបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបូរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ផ្ការឈូករ័ត្ន អាចមានអន្តរកម្មជាមួយថ្នាំដែលប្រើបច្ចុប្បន្ន ឬស្ថានភាពជំងឺ ដែលអ្នកមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនប្រើប្រាស់។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះគឺមិនអាចជំនួសអោយការផ្ដល់អនុសាសន៍ ពីគ្រូពេទ្យបានឡើយ។ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុននឹងប្រើប្រាស់ថ្នាំនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតដូសក្នុងការប្រើប្រាស់ផ្ការឈូករ័ត្ន អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលtប្រើប្រាស់អាស្រ័យលើអាយុសុខភាពនិងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន ប៉ុន្តែជាទូទៅ កម្រិតប្រើរបស់វាគឺ៖
-ផ្កាប្រើពី ៣០-៩០ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ
-ឫស បណ្ដូលដើម ១៥-៣០ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ
ចំណាំ៖ ចំពោះការព្យាបាលជំងឺលើសឈាម ត្រូវប្រើផ្កា ៦០ក្រាម ជាមួយសក់ពោត៣០ក្រាម ដាំទឹកផឹក ពេលណាផឹកអាចថែមស្ករ។
៧- ផ្នែកដែលប្រើប្រាស់?
-ស្លឹក ផ្កា រុក្ខជាតិទាំងមូល។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]