ស្វែងយល់ពីការប្រើប្រាស់
១- ផ្កាម៉ោងបួនប្រើដើម្បីអ្វី?
ផ្កាម៉ោងបួន ជាប្រភេទរុក្ខជាតិ មានកំពស់ពី ០,៥០-០,៨០ សង់ទីម៉ែត្រ ភាគច្រើនគេដាំលម្អសួន។ គេច្រើនប្រើរុក្ខជាតិទាំងមូល ជាថ្នាំព្យាបាល ជំងឺដុះសាច់បំពង់ក រលាកផ្លូវទឹកនោម រដូវមិនទៀង ក្អកធ្លាក់ឈាម ទឹកនោមផ្អែម ប្រើផ្នែកខាងក្រៅសម្រាប់បិតបូស រលាកដោះ បិតរើម ជាដើម។
២- ផ្កាម៉ោងបួនដំណើរការម៉េច?
មិនទាន់មានការសិក្សាជាក់លាក់ពីរុក្ខជាតិនេះ នៅឡើយទេ ប៉ុន្តែគេដឹងថា ក្នុងផ្កាម៉ោងបួន មានសារធាតុ Alcaloid Trigonellin។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនពេលប្រើ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយផ្កាម៉ោងបួន ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- ផ្កាម៉ោងបួនមានផលរំខានអីខ្លះ?
បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ផ្កាម៉ោងបួន អាចមានប្រតិកម្មជាមួយនឹងថ្នាំ ក៏ដូចជាជំងឺមួយចំនួនយើងកំពុងមាន។ គប្បីពិគ្រោះជាមួយគ្រូពេទ្យ និងអ្នកជំនាញខាងឱសថរុក្ខជាតិ មុនពេលប្រើប្រាស់។
អត្ថបទពាក់ព័ន្ធ៖
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ផ្កាម៉ោងបួន អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
ជាទូទៅ គេប្រើវាដោយដាំទឹកផឹក ដោយប្រើឫស ពី ១៥-២០ ក្រាម ឬ ៦-១៦ ក្រាម ដើមស្រស់បុកបិតខាងក្រៅ ឬដាំឲ្យពុះ យកទឹកលាងរបួសបូស។
៧- ផ្នែកប្រើប្រាស់?
– រុក្ខជាតិទាំងមូល
– ឫស និងផ្កា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]