ស្វែងយល់ពីការប្រើប្រាស់
១- ក្រូចទ្រើងជួយអ្វីខ្លះដល់រាងកាយ?
ក្រូចទ្រើង ជារុក្ខជាតិប្រភេទវល្លិ៍ ផ្លែរាងដូចពងមាន់ ពេលទុំពណ៌ស្វាយ ឬពណ៌ទឹកក្រូច មានរសជាតិជូរ ផ្អែមតិចៗ។ គេច្រើនបេះ យកផ្លែទុំមកញ៉ាំ ឬធ្វើជាថ្នាំ សម្រាប់ព្យាបាលអាការៈរាកមួល ឈឺចុកពេលមករដូវ ដេកមិនលក់ សរសៃប្រសាទចុះខ្សោយ និងឈឺក្បាល។
២- ក្រូចទ្រើងដំណើរការម៉េច?
គេមិនទាន់ដឹងពីដំណើរការព្យាបាលនៅឡើយទេ ប៉ុន្តែគេដឹងថាក្រូចទ្រើង មានជាតិ អាស៊ីដស៊ីទ្រិក (Acid Citric) និងអាស៊ីដផ្សេងៗទៀតសរុបដល់ទៅ ៩៥ ភាគរយ។
កត្តាគួរប្រុងប្រយ័ត្ន
៣- មុនប្រើគួរដឹងអីខ្លះ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការីឬអ្នកឯកទេសឱសថរុក្ខជាតិ បើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះស្រីៗមានផ្ទៃពោះ ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណាណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំអាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយក្រូចទ្រើង ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេង ដូចជា អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
ស្វែងយល់ពីផលរំខាន
៤- មានផលរំខានអីខ្លះ?
នៅមិនទាន់មានការសិក្សាណាមួយ បញ្ជាក់ថា ក្រូចទ្រើង បង្កជាប៉ះរំខានជាក់លាក់ណាមួយពេលប្រើប្រាស់ជាឱសថបុរាណនៅឡើយទេ។ បើមានការបារម្ភពីផលរំខានណាមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៥- មានអន្តរកម្មជាមួយអីខ្លះ?
ក្រូចទ្រើង អាចមានអន្តរកម្មជាមួយថ្នាំយើងកំពុងប្រើប្រាស់បច្ចុប្បន្ន ឬស្ថានភាពជំងឺយើងកំពុងមាន។ ប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យមុនធ្វើការប្រើប្រាស់។
អត្ថបទពាក់ព័ន្ធ៖
- ផ្លែឪឡឹក (Watermelon)
- ក្រូចឆ្មារ (Lemon)
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៦- កម្រិតប្រើធម្មតាម៉េចដែរ?
កម្រិតប្រើប្រាស់ក្រូចទ្រើង អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។ ជាទូទៅកម្រិតប្រើពី ១៥-៣០ ក្រាម/ថ្ងៃ។
៧- ផ្នែកដែលប្រើប្រាស់?
– ផ្លែទុំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]