backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Soybean Oil (ប្រេងសណ្ដែកសៀង)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 12, 2019

Soybean Oil (ប្រេងសណ្ដែកសៀង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ប្រេង​សណ្ដែក​សៀងប្រើ​ដើម្បី​អ្វី?

ប្រេង​សណ្ដែក​សៀង ផលិត​ឡើង​ពី​គ្រាប់​សណ្ដែក​សៀង ដែល​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ជា​ធញ្ញជាតិ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​កាក​សរសៃ ល្អ​ខ្លាំង​ចំពោះ​សុខភាព​រាង​កាយ។

ជាតិ​ស្តេរ៉ូល​ចេញ (Plant Sterols) ​ចម្រាញ់​ពីប្រេង​សណ្ដែក​សៀង ជា​សារធាតុ​គីមី​មួយ ត្រូវ​គេ​ប្រើ​ដើម្បីបន្ថយ​ជាតិ​កូលេស្តេរ៉ូល​សរុប​ និង​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់ LDL (Low-density lipoproteein)។ ប្រេង​សណ្ដែក​សៀង ផលិត​ជា​ពិសេស ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺពុក​ឆ្អឹង (Osteoarthritis)។

មនុស្ស​មួយ​ចំនួន​ លាបប្រេងសណ្ដែក​សៀង​ដោយ​ផ្ទាល់​នៅ​លើ​ស្បែក​ ដើម្បី​បណ្ដេញ​មូស ​និង​សត្វ​ល្អិត​ផ្សេងៗ​ទៀត។ ប្រេង​សណ្ដែក​សៀង ក៏​អាច​ប្រើ​ជា​អាហារ​បំប៉ន​ជីវជាតិ​ ដែល​ចាក់​ចូល​តាម​សរសៃ​ ដើម្បី​ចិញ្ចឹម​អ្នកមាន​ជំងឺបាន​ផង​ដែរ។

២- ប្រេង​សណ្តែក​សៀង​មាន​សកម្មភាព​ម៉េច​ខ្លះ?

មិន​មាន​ការ​សិក្សា​គ្រប់​គ្រាន់ ​ពី​ដំណើរ​ការ​ឱសថ​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ​ប្រេង​សណ្ដែក​មាន​សកម្មភាព​បន្ថយ​កម្រិត​កូលេស្តេរ៉ូល ដោយ​បន្ថយ​ការ​ស្រូប​ជាតិ​កូលេស្តេរ៉ូលក្នុង​ពោះ​វៀន។ ​ផលិតផល​​​ប្រេង​សណ្ដែក​ចម្រាញ់ជា​ពិសេស ហៅ​ថា​វីធី Unsaponifiables (វិធី​បំប្លែង​សារធាតុ​ខ្លាញ់​ ​ដែលមិន​អាចបំប្លែងទៅ​ជា​សាប៊ូ​បាន ​ពេល​លាយ​ជាមួយ​សូដ្យូម​អ៊ីដ្រុកស៊ីដ ឬ​ប៉ូតាស្យូម​អ៊ីដ្រុក​ស៊ីដ) ​មាន​គុណ​ប្រយោជន៍​ចំពោះរលាក​សន្លាក់​ឆ្អឹង។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួនឯង និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។

– ​មាន​ប្រតិកម្ម​ជាមួយប្រេង​សណ្តែក​សៀង ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ។

– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ។

– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ ចាំថា គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា ហើយ​សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​ សម្រាប់​ព័ត៌មាន​បន្ថែម។

៤- ប្រេង​សណ្ដែក​សៀង​មាន​សុវត្ថិភាព​កម្រិត​ណា?

ប្រេង​សណ្ដែក​សៀង មាន​សុវត្ថិភាព​ចំពោះ​មនុស្ស​ពេញ​វ័យ នៅ​ពេល​ញ៉ាំវា​ក្នុង​កម្រិត​ធម្មតា ​មាន​ក្នុង​ចំណី​អាហារ និង​នៅ​ពេល​លាប​នៅ​លើ​ស្បែក ​សម្រាប់​បណ្ដេញ​សត្វ​ល្អិត ​ក្នុង​កម្រិតបាន​ណែនាំ។ ក្នុង​ការ​សិក្សា​មួយ​ចំនួន រក​ឃើញ​ថា ប្រេង​សណ្ដែក​សៀង ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ប្រើ​ជា​ថ្នាំពេទ្យ  និង​​សុវត្ថិភាព សម្រាប់​ប្រើ​ប្រាស់​រហូត​ដល់ ៦​ខែ។

៥- គួរ​ប្រុង​ប្រយ័ត្ន

– ចំពោះ​ស្រី​ពពោះ​ និង​បំបៅ​ដោះ​កូន៖ ប្រេង​សណ្ដែក​សៀង​ គឺ​មាន​សុវត្ថិភាព​ ពេល​​ប្រើ​ក្នុង​កម្រិត​ធម្មតា ឬ​ជា​អាហារ។ ប៉ុន្តែ​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​​ច្រើន​ជាង​ចំណី​អាហារ ​​អំឡុង​ពេល​ពពោះ ​និង​បំបៅ​ដោះ​កូន នៅ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ទេ។

ស្វែង​យល់​ពី​ផលរំខាន

៦- ​ប្រេង​សណ្ដែក​សៀងមាន​ផល​រំខាន​អ្វី​ខ្លះ?

ប្រេង​សណ្តែង​សៀង​ អាច​បង្ក​ជា​ផល​រំខាន​ផ្សេងៗ​ក្នុងករណី​៖

– អាលែកហ្ស៊ី​ជាមួយ​សណ្ដែក​ដី ​ឬ​សណ្ដែក​សៀង៖ ពេល​យើង​​មាន​អាលែកហ្ស៊ី​ជាមួយ​សណ្ដែក​ដី សណ្ដែក​សៀង និង​រុក្ខជាតិ​ផ្សេង​ទៀត ដែល​ស្ថិត​ពពួក​រុក្ខជាតិ Fabaceae/Leguminosea ​អាច​នឹង​មាន​ម​អាលែក​ហ្ស៊ី​ជាមួយ​ប្រេង​សណ្ដែក​សៀង​ដូចគ្នា។

មិន​មែន​គ្រប់​គ្នា ​សុទ្ធ​តែ​មាន​ផល​រំខាន​ទាំង​នេះ​ទេ ប្រហែល​អាច​មាន​ផល​រំខាន​ផ្សេង​ទៀត​ ដូច​នេះ​បើ​មាន​ចម្ងល់​ទាក់ទង​នឹង​ផល​រំខាន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ គ្រូ​ឱសថ​រុក្ខជាតិ ​ឬ​ឱសថការី។

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ​ប្រេង​សណ្ដែក​សៀង​មានម​អន្តរកម្ម​ជាមួយ​អ្វី​ខ្លះ?

ប្រេង​សណ្ដែក​សៀង​ អាច​មាន​ប្រតិកម្ម​អន្តរកម្ម​ជាមួយ​ថ្នាំ​ពេទ្យ ឬ​ស្ថានភាពជំងឺយើង​កំពុង​មាន​។ សូម​ពិគ្រោះ​ជាមួយ​គ្រូឱសថ​បុរាណ ឬ​គ្រូពេទ្យ ​មុន​ប្រើ​ប្រាស់ជា​ថ្នាំបុរាណ។

អត្ថបទ​ពាក់​ព័ន្ធ៖

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨– កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិត​ប្រើ​ជា​ទូទៅ ដែលត្រូវ​បាន​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ មាន​ដូច​ជា៖

– ញ៉ាំតាម​មាត់៖ នៅ​ក្នុង​ទម្រង់​ជា​ប៊ឺ​រុក្ខជាតិ (Margarine) កម្រិត​ត្រូវ​ញ៉ាំ​ មួយ​ស្លាបព្រា​បាយ ឬ ១៤ ក្រាម។

ចំពោះ​ករណី​ព្យាបាល ​ជំងឺ​រលាក​សន្លាក់ឆ្អឹង (Osteoarthritis) ប្រើ​ប្រេង​សណ្ដែក​សៀង ៣០០ ​មិល្លីក្រាម រៀង​រាល់​ថ្ងៃ ​ដោយ​អម​ជាមួយ​ប្រេង​ផ្លែប៊ើរ (Avocado oil)។

– លាប​លើ​ស្បែក៖ ដើម្បី​ការពារ​កុំ​ឲ្យ​មូស​ខាំ ត្រូវ​ប្រើ​ផលិត​ផល​មាន​ជាតិ​ប្រេង​សណ្ដែក​សៀង ២% ។ ជា​ការ​ណែនាំ​លើ​ផលិតផល​ប្រភេទ​នេះ គួរ​លាប​រៀង​រាល់ ​២ ម៉ោង​ម្ដង។

កម្រិត​ប្រើ​ប្រាស់​ឱសថ​រុក្ខជាតិ​នេះអាច​ អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៩- ប្រេង​សណ្ដែក​សៀងមាន​ទម្រង់​អ្វី​ខ្លះ?

ប្រេង​សណ្ដែក​សៀង ​អាចមាន​ទម្រង់​ដូចជា​៖

– គ្រាប់​ថ្នាំ​ប្រេង​សណ្ដែក​សៀង (ខាប់ស៊ុល) កម្រិត ៦០០ ​មិល្លីក្រាម។

– ថ្នាំគ្រាប់​ប្រេង​សណ្ដែក​លាយ​ជាមួយ​វីតាមីន E កម្រិត ៤០០ IU។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 12, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម