ការប្រើប្រាស់
១- តើល្ហុងប្រើសម្រាប់អ្វីខ្លះ?
ល្ហុង អាចប្រើដើម្បីការពារ និងព្យាបាលបញ្ហាប្រព័ន្ធបំពង់ក្រពះ និងពោះវៀន ការបង្ករោគដោយពពួកប៉ារ៉ាស៊ីតក្នុងពោះវៀន និងអាចធ្វើជាថ្នាំងុយគេង និងបញ្ចុះនោម។
ក្រៅពីនេះ ល្ហុងអាចប្រើដើម្បីព្យាបាល បញ្ហាឈឺសរសៃប្រសាទ (Neuralgia) និងជំងឺ Elephantoid growth ដែលជាជំងឺ សំដៅលើការហើមធំនៅកន្លែងណាមួយលើរាងកាយ បញ្ហានេះ ជាបញ្ហាកម្រកើតមួយនៃបញ្ហាប្រព័ន្ធទឹករងៃ បង្កដោយដង្កូវប៉ារ៉ាស៊ីត។
ល្ហុង អាចនឹងណែនាំឲ្យប្រើក្នុងករណីផ្សេងទៀត សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងព័ត៌មានបន្ថែម។
២- ល្ហុងដំណើរការម៉េច?
ល្ហុង មានសារធាតុគីមីពីរសំខាន់ហៅថា ប៉ាប៉ាអ៊ីន (Papain) និងកាប៉ាអ៊ីន (Carpain) ដោយសារធាតុទាំងពីរ គឺមាននាទីដូចជា៖
– ប៉ាប៉ាអ៊ីន (Papain)៖ មានសកម្មភាព ដូចញញួរដំសាច់ឲ្យទន់ (Meat tenderizer) គឺជួយបំបែកប្រូតេអ៊ីន កាបូអ៊ីដ្រាត និងខ្លាញ់។ ទោះយ៉ាងនេះក្ដី សារធាតុនេះ នឹងផ្លាស់ប្ដូររូបរាងដោយសារតែអាស៊ីដក្រពះ ដូចនេះនៅតែមានសំណួរថាតើ នឹងមានប្រសិទ្ធិភាពទេ បើប្រើវាជាថ្នាំលេប។
– កាប៉ាអ៊ីន (Carpain)៖ អាចនឹងមានសកម្មភាពសម្លាប់ប៉ារ៉ាស៊ីតមួយចំនួន តែអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទដូចគ្នា។
ហេតុនេះ សូមពិគ្រោះជាមួយគ្រូពេទ្យ និងគ្រូឱសថរុក្ខជាតិ ដើម្បីទទួលបានព័ត៌មានបន្ថែម។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនពេលប្រើល្ហុងជាថ្នាំបុរាណ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិប្រសិនបើ៖
– ស្រ្តីមានគភ៌ឬបំបៅដោះព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះអ្នកគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីជាមួយនឹងល្ហុង ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬ សត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ល្ហុងមានសុវត្ថិភាពកម្រិតណា?
– ចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន៖ ល្ហុង អាចមិនមានសុវត្ថិភាពឡើយ បើលេបវាក្នុងកម្រិតជាថ្នាំនៅអំឡុងពេលពពោះ។ មិនត្រូវញ៉ាំល្ហុងក្នុងកម្រិតជាថ្នាំឡើយ ព្រោះមានភស្ដុតាងខ្លះបង្ហាញថា សារធាតុ ប៉ាប៉ាអ៊ីន មិនទាន់បំបែក អាចនឹងពុលទៅដល់ទារកក្នុងផ្ទៃ ឬបង្កឲ្យទារកខូចទ្រង់ទ្រាយពីកំណើត (Birth defect)។
មកទល់នឹងពេលនេះ ក៏មិនមានព័ត៌មានគ្រប់គ្រាន់ ពីសុវត្ថិភាពការប្រើប្រាស់ល្ហុងជាថ្នាំ នៅអំឡុងពេលបំបៅដោះកូនដូចគ្នា។ យកល្អ សូមចៀសវាងញ៉ាំល្ហុងក្នុងកម្រិតខ្ពស់ ជាងកម្រិតអាហារធម្មតា។
– វះកាត់៖ ត្រូវឈប់ប្រើល្ហុងជាថ្នាំព្យាបាលរយៈពេល ២ សប្ដាហ៍មុនពេលវះកាត់ ព្រោះល្ហុង អាចធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។ ក្នុងទ្រឹស្ដី ទម្រង់ជាថ្នាំរបស់ល្ហុង អាចប៉ះពាល់ដល់កម្រិតជាតិស្ករ ទាំងអំឡុងពេលវះកាត់ និងក្រោយវះកាត់។
ស្វែងយល់ពីផលរំខាន
៥- ល្ហុងមានផលរំខានអ្វីខ្លះ?
ល្ហុង អាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរចំពោះគ្នាយើងមានប្រតិកម្មនឹងវា។ ជាតិឡាក់ទិកក្នុងល្ហុង អាចបង្កការរលាកធ្ងន់ធ្ងរ និងធ្វើឲ្យមានពងបែកលើស្បែក។
ទឹកល្ហុង និងគ្រាប់ល្ហុង អាចធ្វើឲ្យមានផលប៉ះពាល់មួយចំនួនពេលលេប។ ទោះយ៉ាងនេះក្ដី ការប្រើស្លឹកល្ហុងក្នុងកម្រិតខ្ពស់ អាចធ្វើឲ្យរលាកក្រពះ។
យ៉ាងណា មិនមែនគ្រប់គ្នា សុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀត មិនបានរៀបរាប់ខាងលើ ដូចនេះបើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
អត្ថបទពាក់ព័ន្ធ៖
- ផ្លែខ្នុរ
- គូលែន
ស្វែងយល់ពីអន្តរកម្មថ្នាំ
៦- ល្ហុងអាចមានអន្តរកម្មនឹងអ្វីខ្លះ?
ល្ហុង អាចមានអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺដែលអ្នកកំពុងមាននៅពេលបច្ចុប្បន្ន។ សូមពិគ្រោះជាមួយគ្រូពេទ្យឬគ្រូឱសថបូរាណ មុននឹងប្រើ។ ស្ថានភាពជំងឺ និងថ្នាំទាំងនោះ អាចមានប្រតិកម្មជាមួយល្ហុងមានដូចជា៖
– ថ្នាំ Warfarin (Coumadin)៖ Warfarin (Coumadin) ប្រើដើម្បីឲ្យឈាមក្រកក ល្ហុង អាចនឹងបង្កើនប្រសិទ្ធិភាពថ្នាំនេះ និងបង្កើនឱកាសឲ្យមានការហូរឈាម និងមានរបួសស្នាម។ ត្រូវប្រាកដថា យើងបានពិនិត្យឈាមទៀងទាត់ ព្រោះកម្រិតថ្នាំ អាចនឹងត្រូវផ្លាស់ប្ដូរ។
– ជំងឺទឹកនោមផ្អែម៖ ល្ហុង ឡើងមេ (Fermented) អាចធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។ គ្នាយើងមាន ជំងឺទឹកនោមផ្អែម និងកំពុងញ៉ាំថ្នាំបញ្ចុះជាតិស្ករ ត្រូវប្រុងប្រយ័ត្ន ទៅនឹងកម្រិតជាតិស្ករក្នុងឈាម ហើយបើចាំបាច់ គ្រូពេទ្យអាចនឹងកែតម្រូវកម្រិតថ្នាំទៀតផង។
– មានជាតិស្ករក្នុងឈាមទាប៖ ល្ហុង ឡើងមេ អាចធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។ ញ៉ាំ ល្ហុងរបៀបនេះ អាចនឹងធ្វើឲ្យចុះជាតិស្ករកាន់តែទាប ចំពោះគ្នាយើងមានបញ្ហានេះ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានដែលផ្ដល់នេះ មិនអាចជំនួសអនុសាសន៍គ្រូពេទ្យបានទេ។ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុននឹងប្រើប្រាស់ថ្នាំនេះ។
៧- កម្រិតប្រើប្រាស់យ៉ាងម៉េចខ្លះ?
កម្រិតដូសក្នុងការប្រើប្រាស់ល្ហុង អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។កម្រិតដែលប្រើប្រាស់អាស្រ័យលើអាយុសុខភាពនិងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៨- ល្ហុងមានទម្រង់ជាថ្នាំម៉េចខ្លះ?
– គ្រាប់ថ្នាំមានសម្បក (ខេបស៊ុល)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]