ការប្រើប្រាស់
១- តើល្ងប្រើដើម្បីអ្វី?
ល្ង ជាពពួកគ្រាប់ធញ្ញជាតិ មានប្រូតេអ៊ីនខ្ពស់ ត្រូវគេនិយមប្រើប្រាស់ជាអាហារសុខភាព ដើម្បីក្លិនឈ្ងុយក្នុងម្ហូប ខណៈក្នុងវិស័យវេជ្ជសាស្ត្រ គេប្រើល្ង ក្នុងគោលបំណងព្យាបាលបញ្ហាសុខភាពដូចជា៖
សម្រាប់មនុស្សពេញវ័យ
– បញ្ហាពោះវៀនធំ និងពោះវៀនតូច
– ជំងឺសរសៃឈាមបេះដូង
– ឡើងខ្ពស់កម្រិតខ្លាញ់កូឡេស្តេរ៉ូល
– ឡើងសម្ពាធឈាម
– ចំពោះបញ្ហាមិនស្រួលច្រមុះ អាចប្រើ ប្រេងល្ង ឬស្ព្រាយបាញ់ ច្រមុះ ៣ ដង/ថ្ងៃ រយៈពេល ១៤-២០ ថ្ងៃ។
សម្រាប់ក្មេង
– ព្យាបាលក្អក
– ប្រើជំនួយការអភិវឌ្ឍន៍របស់ទារក នឹងការថែទាំទារកទើបនឹងកើត។
ល្ង អាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើក្នុងករណីផ្សេងទៀត ដូចនេះសូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថរុក្ខជាតិ ដើម្បីទទួលបានព័ត៌មានបន្ថែម។
២- ល្ងរដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ ពីសកម្មភាពថ្នាំបំប៉នផលិតពីរុក្ខជាតិនេះនៅឡើយទេ។ សូមពិគ្រោះជាមួយគ្រូឱសថបុរាណ ឬឱសថការី ដើម្បីទទួលបានព័ត៌មានបន្ថែម។
ទោះយ៉ាងនេះក្ដី គេដឹងថា ល្ង អាចភ្ញោចប្រព័ន្ធភាពស៊ាំ និងបង្កើនសកម្មភាពជាសះរបួសស្បែកលឿនជាងមុន។ ល្ងអាចនឹងធ្វើឲ្យរាងកាយ បន្ថយការស្រូបជាតិស្ករពីចំណីអាហារ ដែលសកម្មភាពនេះ អាចជួយការពារយើងពីជំងឺទឹកនោមផ្អែមបាន។ ល្ង អាចកម្ចាត់មេរោគបង្កជាជំងឺឆ្លង ខណៈក្នុងគ្រាប់ធញ្ញជាតិប្រភេទនេះ មានសារផ្ទុកជាតិកាល់ស្យូម អាចជួយព្យាបាលជំងឺឆ្អឹងទន់ (Rickets)។ ល្ង ក៏មានសារធាតុប្រឆាំងការរលាក និងមានប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មផងដែរ។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនពេលប្រើប្រាស់ល្ង?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឱសថការី ឬអ្នកឯកទេសឱសថរុក្ខជាតិ ប្រសិនបើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះព្រោះនៅពេលដែលអ្នកកំពុងចង់បានកូន ឬបំបៅដោះគួរតែប្រើថ្នាំតែមួយមុខណា ដែលណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗរួមទាំងថ្នាំដែលអាចជាវបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីជាមួយល្ង ឬថ្នាំពេទ្យឬឱសថរុក្ខជាតិផ្សេងៗទៀត
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
– ធ្លាប់មានប្រតិកម្មអាល្លែក្ស៊ីប្រភេទផ្សេងទៀតដូចជាជាមួយ អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤- ល្ងមានសុវត្ថិភាពកម្រិតណា?
ល្ង គឺមានសុវត្ថិភាព បើញ៉ាំក្នុងកម្រិតចំណីអាហារធម្មតា។ ល្ង ក៏អាចមានសុវត្ថិភាព ពេលបង្ហូរចូលក្រពះ តាមរយៈច្រមុះ ឬនៅពេលប្រើជាថ្នាំបាញ់ច្រមុះក្នុងរយៈពេលខ្លី។ ថ្នាំបាញ់ច្រមុះពិសេសមួយ (Nozoil) មានជាតិប្រេងល្ង អាចប្រើដោយមានសុវត្ថិភាពរហូតដល់ទៅ ២០ ថ្ងៃ។
មិនមានព័ត៌មានគ្រប់គ្រាន់អាចដឹងថា ល្ងអាចមានសុវត្ថិភាព ពេលប្រើជាថ្នាំប្រើព្យាបាលជំងឺផ្សេងៗទៀត ឬយ៉ាងណានៅឡើយទេ។
៥- គួរប្រុសប្រយ័ត្ន
– ស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន៖ ល្ង អាចមានសុវត្ថិភាពបើញ៉ាំក្នុងកម្រិតជាចំណីអាហារ។ មិនមានព័ត៌មានគ្រប់គ្រាន់អាចដឹងថា បើងញ៉ាំក្នុងកម្រិតជាថ្នាំ មានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ឬអត់នៅឡើយទេ។ ដើម្បីសុវត្ថិភាព សូមចៀសវាងប្រើក្នុងកម្រិតជាថ្នាំ។
– ចំពោះក្មេង៖ ល្ង មានសុវត្ថិភាពពេលញ៉ាំក្នុងកម្រិតជាចំណីអាហារ មានសុវត្ថិភាពពេលញ៉ាំក្នុងកម្រិតត្រឹមត្រូវ រយៈពេលខ្លី។ កម្រិតប្រេងល្ងត្រឹម ៥មិល្លីលីត្រ អាចប្រើបានដោយសុវត្ថិភាព ចំពោះក្មេងមុនពេលគេង រហូតដល់ទៅ ៣ ថ្ងៃ។
– ជំងឺទឹកនោមផ្អែម៖ ល្ ងអាចនឹងធ្វើឲ្យប៉ះពាល់កម្រិតជាតិស្ករនៅក្នុងឈាម។ ក្នុងទ្រឹស្ដី ល្ង អាចនឹងប៉ះពាល់ដល់ការគ្រប់គ្រងជាតិស្ករចំពោះអ្នកជំងឺទឹកនោមផ្អែម។
– សម្ពាធឈាមទាប៖ ល្ង អាចធ្វើឲ្យសម្ពាធឈាមចុះទាប ដោយក្នុងទ្រឹស្ដី ងអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះទាបខ្លាំងចំពោះអ្នកជំងឺសម្ពាធឈាមទាប។
– វះកាត់៖ ល្ង អាចធ្វើឲ្យប៉ះពាល់ដល់កម្រិតជាតិស្ករនៅក្នុងឈាម។ ក្នុងទ្រឹស្ដី ល្ង អាចនឹងរំខានដល់ការគ្រប់គ្រងជាតិស្ករ អំឡុងពេល និងបន្ទាប់ពីវះកាត់។ បើមានផែនការវះកាត់ ត្រូវឈប់ប្រើប្រាស់ល្ងជាថ្នាំយ៉ាងហោចក៏ ២សប្ដាហ៍ មុនពេលវះកាត់។
ស្វែងយល់ពីផលរំខាន
៦- ល្ងអាចមានផលរំខានអ្វីខ្លះ?
ល្ង អាចបង្កឲ្យមានផលរំខានដូចជា៖
– ធ្លាក់ចុះកម្រិតជាតិស្ករក្នុងឈាម
– បង្កើនគ្រោះថ្នាក់នៃការហូរឈាម
– ធ្លាក់ចុះសម្ពាធឈាម
– ងងុយគេង។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
អត្ថបទពាក់ព័ន្ធ៖
- ផ្កាឈូករ័ត្
- ប្រេងកញ្ឆា
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- តើល្ងអាចមានអន្តរកម្មជាមួយអ្វីខ្លះ?
ល្ង អាចមានអន្តរកម្មជាមួយថ្នាំពេទ្យ ឬស្ថានភាពជំងឺយើងកំពុងមាន។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ ខណៈថ្នាំដែលគេដឹងថា មានអន្តរកម្មជាមួយល្ង មានដូចជា៖
– ថ្នាំពេទ្យ ឬរុក្ខជាតិ អាហារបំប៉ន ដែលអាចបង្កើនគ្រោះថ្នាក់ហូរឈាម ដូចជា Ginkgo biloba ថ្នាំ Aspirin ថ្នាំប្រឆាំងកំណកឈាម (Anticoagulants -blood thinners) ដូចជា ថ្នាំ Warfarin (Coumadin®) ឬ ថ្នាំ Heparin ថ្នាំប្រឆាំងប្លាកែត (Antiplatelet drugs) មានថ្នាំ Clopidogrel (Plavix®) និងថ្នាំប្រឆាំងរលាកមិនមែនជាពពួកស្តេរ៉ូអ៊ីត (Nonsteroidal anti-inflammatory drugs) ដូចជា ថ្នាំ Ibuprofen (Motrin®, Advil®) ឬ ថ្នាំ Naproxen (Naprosyn®, Aleve®)។
– ថ្នាំពេទ្យឬរុក្ខជាតិ ឬថ្នាំបំប៉នដែលប៉ះពាល់កម្រិតជាតិស្ករក្នុងឈាម។
– ថ្នាំពេទ្យ ឬរុក្ខជាតិ ថ្នាំបំប៉ន ដែលធ្វើឲ្យងងុយគេង រួមមាន ពពួកថ្នាំ Benzodiazepines ដូចជា ថ្នាំ Lorazepam (Ativan®) ឬថ្នាំ Diazepam (Valium®) ពពួកថ្នាំ Barbiturates ដូចជា Phenobarbital ពពួកថ្នាំ Narcotics ដូចជា ថ្នាំ Codeine ពពួកថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តមួយចំនួន និងជាតិអាល់កុល។
– ថ្នាំ ពេទ្យកំពុងប្រើប្រាស់សម្រាប់ប្រព័ន្ធអង់ហ្ស៊ីម ថ្លើម ស៊ីតូក្រូម P450 ( liver’s cytochrome P450 enzyme system)។
– ថ្នាំផ្សេងៗ៖ ថ្នាំ Acetaminophen (Tylenol®) ជាតិ Alcohol ថ្នាំ Anabolic steroids ពពួកថ្នាំ Angiotensin II-converting enzyme (ACE) Anhibitors ពពួកថ្នាំ Angiotensin-converting enzyme receptor blockers (ARBs) ពពួកថ្នាំប្រឆាំងអាស៊ីដក្រពះ (antacids) សារធាតុប្រឆាំងមុនមុខ (Antiacne agents) សារធាតុប្រឆាំងជំងឺថប់បារម្ភ (Antianxiety agents) ពពួកថ្នាំផ្សះ (Antibiotics) ពពួកថ្នាំប្រឆាំងជំងឺមហារីក (Anticancer drugs) សារធាតុប្រឆាំងផ្សិត (Antifungal agents) សារធាតុប្រឆាំងរលាក (Anti-inflammatory agents) ថ្នាំប្រឆាំងដំបៅ (Antiulcer drugs, សារធាតុពង្រីកសរសៃឈាម (Blood vessel dilating agents) ថ្នាំបញ្ចុះខ្លាញ់កូលេស្តេរ៉ូល (Cholesterol-lowering drugs) ថ្នាំ Cisplatin ថ្នាំប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ថ្នាំធ្វើឲ្យប៉ះពាល់ថ្លើម ថ្នាំក្អួត ថ្នាំមានអ័រម៉ូន អឺស្ត្រូហ្សែន (estrogens) ថ្នាំជួយឲ្យមានកូន (Fertility drugs) ថ្នាំ Fentamicin ថ្នាំ Ibuprofen ថ្នាំបន្ទន់លាមក (Laxatives) សារធាតុធ្វើឲ្យប៉ះពាល់ប្រព័ន្ធប្រសាទ (Neurologic agents) ថ្នាំបំបាត់ការឈឺចាប់ (Painkillers) ថ្នាំ Tamoxifen សារធាតុបញ្ចុះsទម្ងន់ (Weight loss agents) និងសារធាតុធ្វើឲ្យរបួសឆាប់ជា (Wound-healing agents)។
កម្រិតប្រើ
ព័ត៌មានដែលផ្ដល់នេះ គឺមិនអាចជំនួសអោយការផ្ដល់អនុសាសន៍ ពីគ្រូពេទ្យបានឡើយ។ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី មុននឹងប្រើប្រាស់ថ្នាំនេះ។
៨- កម្រិតល្ងប្រើទូទៅ
កម្រិតណែនាំឲ្យប្រើចំពោះមនុស្សធំ អាយុពី១៨ឆ្នាំឡើង
– ចំពោះបញ្ហាពោះវៀនតូច និងពោះវៀនធំ៖ ប្រេងល្ង កម្រិត ១៥០មិល្លីលីត្រ ត្រូវឲ្យតាមបំពង់បង្ហូរតាមច្រមុះចូលទៅក្នុងក្រពះ។
– ចំពោះជំងឺសរសៃឈាមបេះដូង៖ ល្ង កម្រិត ២៥ក្រាម រៀងរាល់ថ្ងៃ រយៈពេល ៥ សប្ដាហ៍។
– ចំពោះករណីកម្រិតកូលេស្តេរ៉ូលខ្ពស់៖ ផឹក ប្រេងល្ង កម្រិត ៤,៥ក្រាម រៀងរាល់ថ្ងៃ រយៈពេល ២ ខែ។
– ចំពោះករណីឡើងសម្ពាធឈាម ៖ លេបល្ង កម្រិត ៦៥មិល្លីក្រាម រៀងរាល់ថ្ងៃ រយៈពេល ៤ សប្ដាហ៍។
– ចំពោះករណីមិនស្រួលច្រមុះ៖ ប្រើប្រេងល្ងប្រភេទបាញ់តាមច្រមុះ ៣ ដង/ថ្ងៃ រយៈពេល ១៤-២០ ថ្ងៃ។
កម្រិតណែនាំចំពោះកុមារ អាយុតិចជាង១៨ឆ្នាំ
– ចំពោះករណីក្អក៖ ញ៉ាំប្រេងល្ង កម្រិត ៥មិល្លីលីត្រ នៅពេលគេង រយៈពេល ៣ យប់ជាប់គ្នា។
– ចំពោះការអភិវឌ្ឍន៍រាងកាយទារក និងការថែទាំទារកទើបនឹងកើត៖ ម៉ាស្សាដោយលាបប្រេងល្ង ២០មិល្លីលីត្រ អំឡុងពេល ៤ សប្តាហ៍។
អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតដែលtប្រើប្រាស់អាស្រ័យលើអាយុសុខភាពនិងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិមិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេហេតុនេះសូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៩- ល្ងក្នុងទម្រង់ជាឱសថ
– ប្រេងល្ង
-សារធាតុរាវចម្រាញ់ពីល្ង ១២០មិលីលីត្រ
– គ្រាប់ថ្នាំល្ងមានសម្បក (ខេបស៊ុល) ៦០មិល្លីក្រាម
– ប្រេងល្ង សម្រាប់បាញ់ច្រមុះ (NozoilT)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]