backup og meta

អ្នកមានបញ្ហាឈឺសន្លាក់បើញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ

អ្នកមានបញ្ហាឈឺសន្លាក់បើញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ

នែ៎គ្នាយើង! កុំចេះ​តែ​ញ៉ាំ ព្រោះ​អាហារ​ខ្លះ​ញ៉ាំ​ហើយ មិនត្រឹម​តែ​មិន​ជួយ​ឲ្យ​សុខ​ភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​ឈឺ​នេះ​ឈឺ​នោះ មិន​ចេះ​ចប់ ពិសេស​ម៉ាក់​ប៉ា អ៊ំ​យើងៗ ចាស់ៗ​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ ក៏ដូច​ជា​តិចនិក​ខ្លះៗ សម្រាប់​គ្នាយើង ឬ​ម៉ាក់​ប៉ា អ៊ំៗ​ចាស់ៗ មាន​បញ្ហា​ជំងឺ​សន្លាក់​ គួរដឹង​ និង​គួរ​តម។

១- អាហារចៀន បំពង និងកែច្នៃ

ការ​ស្រាវ​ជ្រាវ​ពាក់​ព័ន្ធ​របប​អាហារ និង​បង្ការ​ជំងឺ បាន​បង្ហាញ​ថា បើ​យើង​មាន​បញ្ហា​រលាក​សន្លាក់ ហើយ​ញ៉ាំ​អាហារ​ចៀន​បំពង​ និង​កែ​ច្នៃ​ ដូច​ជា សាច់​ចៀន​ ឬ​សាច់​បង្កក ត្រៀម​ចម្អិន​ជា​ស្រេច កាន់​តែ​តិច ហានិភ័យ​ជួប​បញ្ហា​រលាក​កាន់​តែ​ទាប។ លើស​ពី​នេះ ប្រព័ន្ធ​ការ​ពារ​រាងកាយ​យើង ក៏​អាច​ប្រសើរ​ឡើង​វិញ​ផងដែរ។

ដំណោះ​ស្រាយ៖ កាត់​បន្ថយ​បរិមាណ​ញ៉ាំ​អាហារ​ចៀន បំពង​ និង​កែ​ច្នៃ​ គួរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​​ឲ្យ​បាន​កាន់​តែ​ច្រើន។

២- អាហារមានផ្ទុក AGE

AGE មកពី​ពាក្យ Advanced Glycation End Product (ផលិត​ផល​មានស្ករ និង​ប្រូតេអ៊ីន​ កម្រិត​ខ្ពស់)។ វា​មាន​សារ​ជាតិ​ពុល ផលិត​ឡើង​ពេល​យើង​កម្តៅ​ អាំង ចៀន ឬ​ដាក់​ឲ្យ​ត្រូវ​កម្តៅ ដើម្បី​សម្លាប់​មេរោគ​នៅ​សីតុណ្ហភាព​ខ្ពស់។ ជា​មួយ​វត្ត​មាន AGEs ប្រូតេអ៊ីន​មួយ​ចំនួន​របស់​រាង​កាយ​នឹង​ត្រូវ​​បំផ្លាញ។ ដើម្បី​បំបែក​ AGEs រាង​កាយ​ត្រូវ​ប្រើ​​សារធាតុ​ ស៊ីតូគីន​ (Cytokines) ដែល​អាច​បង្ក​ឲ្យ​បញ្ហា​រលាក​កាន់​តែ​ធ្ងន់​ធ្ងរ។ ហេតុ​នេះ​ហើយ កន្លែង​ណា​ក៏​ដោយ​ក្នុង​រាងកាយ​ ឲ្យ​តែ​មាន AGEs កកើ​ត​ឡើង ជា​ធម្មតា​អាច​វិវត្ត​កើត​ទៅ​ជា​ជំងឺ​រលាក​សន្លាក់ ក៏​ដូច​ជា​ ប្រភេទ​ជំងឺរលាក​ដទៃ​ទៀត​ផងដែរ។

ដំណោះ​ស្រាយ៖ ញ៉ាំអាហារ​ដែល​ចម្អិនជាមួយសីតុណ្ហ​ភាព​ខ្ពស់ ក្នុង​បរិមាណ​កាន់​តែ​តិច ​តាម​អាច​ធ្វើ​ទៅ​បាន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣- ជាតិស្ករ និងស្ករចម្រាញ់

ជាតិ​ស្ករ​កាន់​តែ​ច្រើន បរិមាណ AGEs នឹង​​មាន​នៅ​ក្នុង​ឈាម​កាន់​តែច្រើន​សន្ធឹក​សន្ធាប់​ដូច​គ្នា។ ដូច​បាន​រៀប​រាប់​រួច​ហើយ AGEs នាំ​ឲ្យ​មាន​ការរលាក​ ជំ​ងឺ​រលាក​សន្លាក់​ ឬឈឺ​សន្លាក់​ជាដើម។

ដំណោះ​ស្រាយ៖ កាត់​បន្ថយ​ទៅ​លើ​ស្ករ​គ្រាប់ អាហារ​កែ​ច្នៃ នំដុត​ពី​ម្ស៉ៅ​ស ក៏​ដូច​ជាទឹក​សូដា។

៤- ផលិតផលធ្វើពីទឹកដោះ

ផលិត​ផល​ពី​ទឹក​ដោះ មាន​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីន​ អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដោយ​សារ​រលាក​សន្លាក់។ គណៈ​ក​ម្មា​ធិការ​ក្រុមគ្រូពេទ្យ​​ទទួល​បន្ទុកឱសថ អះអាង​ថា ប្រូតេអ៊ីន អាច​ធ្វើ​ឲ្យ​មាន​បញ្ហាដល់​ជាលិកា​ជុំវិញ​សន្លាក់។ នេះ​​ជា​ហេតុផល​នាំ​ឲ្យ​ម៉ាក់​ប៉ា អ៊ំៗយើង មាន​ជំងឺ​រលាក​សន្លាក់ តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​តាម​វេជ្ជបញ្ជា គ្មាន​ជាតិ​សាច់​សូម្បី​តែបន្តិច។

ដំណោះ​ស្រាយ៖ ប្រើ​ប្រាស់​ប្រូតេអ៊ីន​ពី​ប្រភព​ផ្សេង ដូច​ជា បន្លែ​ គ្រាប់​ធញ្ញ​ជាតិ។ បន្លែពួយឡេង​ ប៊័រ​ចម្រាញ់​ពី​គ្រាប់​ធញ្ញជាតិ តៅ​ហ៊ូ​ សណ្តែក​ សណ្តែក​ឡង់​ទីល និង​គីណាវ (Quinoa) សុទ្ធ​តែ​ជា​ជម្រើស​ល្អ​ទាំង​អស់។

៥- ស្រា និងថ្នាំជក់

យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ស្រាប់ ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​ និង​ផឹក​ស្រា សុទ្ធ​តែ​ប៉ះពាល់​ដល់​សុខ​ភាព​យើង ​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​សន្លាក់។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា គ្នា​យើង​ជក់​បារី​ប្រឈម​បញ្ហា​រលាក​សន្លាក់​កាន់​តែ​ខ្ពស់ ខណៈ​ផឹកស្រា កាន់​តែ​ងាយ​កើត​ជំងឺ​ប្រគ្រីវ។

ដំណោះ​ស្រាយ៖ ឈប់​ជក់​បារី​ និង​ផឹកស្រា។ បង្កើត​ផែន​ការ​របប​អាហារ​ផ្តល់​សុ​ខ​ភាព កម្មវិធី​ហាត់​ប្រាណ​​សម​ស្រប​ និង​ពេល​វេលា​សម្រាក​ត្រឹម​ត្រូវ។

៦- អំបិល និងសារធាតុរក្សាគុណភាពអាហារ

ត្រូវ​ប្រាកដ​ថា យើង​ស្គាល់​ប្រភេទ​អាហារ​ទាំងអស់ ដែល​មាន​ផ្ទុក​ជាតិ​អំបិល​ និង​សារធាតុ​រក្សាគុណ​ភាព​ ព្រោះ​ញ៉ាំ​ជាតិ​អំបិល​ច្រើន បង្កើន​ហានិភ័យ​កើត​មាន​បញ្ហា​រលាក​សន្លាក់។

ដំណោះ​ស្រាយ៖ អាន​ការ​ណែនាំ​ដោយ​ប្រុង​ប្រយ័ត្ន ពេល​ទិញ​អាហារ។ ត្រូវ​ប្រាកដ​ថា​ អាហារ​ទាំងនោះ​មាន​ផ្ទុក​សារធាតុ​រក្សា​ទុក​បាន​យូរ និង​សារ​ធាតុ​ប៉ះពាល់​ផ្សេង​ទៀត​ក្នុង​កម្រិត​ទៀត​បំផុត។ ញ៉ាំ​អាហារ​ត្រៀម​ចម្អិត​រួចស្រេច មិន​មែន​ជា​ជម្រើស​ឆ្លាត​វៃ​ទេ ដោយ​សារ​ក្នុង​អាហារ​ទាំង​នោះ អាច​មាន​ជាតិ​សូដ្យូម​ខ្ពស់។

អត្ថបទគួរអាន៖

៧- ប្រេងពោត

អាហារ​សម្រន់ ចម្អិន​ដោយ​ដុត អាច​មាន​ផ្ទុក​ប្រេង​ពោត​ និង​ប្រេង​ដទៃ​ផ្សេង​ទៀត ក៏​ដូចជា ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៦ (ខ្លាញ់ឆ្អែត) ដែល​សុទ្ធ​សឹងជា​សារធាតុ​បង្ក​ឲ្យ​មាន​បញ្ហា​រលាក​សន្លាក់។

ដំណោះ​ស្រាយ៖ យល់​ល្អ កុំ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៦ ច្រើន​ពេក ងាក​មក​រក​អាស៊ីដ អូមេហ្គា ៣ ជំនួស​វិញ អាច​ជួយ​ឲ្យ​មាន​សុខ​ភាព​ល្អ​ ប្រឆាំង​ការ​រលាក។ ប្រេង​អូលីវ គ្រាប់​រុក្ខ​ជាតិ​ គ្រាប់ Flax Seeds និង​គ្រាប់​ល្ពៅ សុទ្ធ​តែ​មាន​ស្តុក​អាស៊ីដ​អូមេហ្គា ៣ ច្រើន។

៨- តិចនិកបន្ថែម

ផែនការ​តម​អាហារ មិន​មាន​ប្រសិទ្ធ​ភាព​លើ​គ្នាយើង​មាន​ជំងឺ​សន្លាក់​ទាំងអស់​នោះ​ទេ។ ពេល​ខ្លះ​អាចមាន​ប្រសិទ្ធ​ភាព​សម្រាប់​យើង ប៉ុន្តែ​គ្មាន​ប្រសិទ្ធ​ភាព​សម្រាប់​អ្នក​ផ្សេង​ទៀត។ សាក​ល្បង និង​វាយតម្លៃ តើផែន​ការ​នេះសក្តិ​សម​សម្រាប់យើង​ឬ​យ៉ាង​ណា។ ជា​ទូទៅ គ្នា​យើង ឬម៉ាក់​ប៉ា អ៊ំៗ មានជំងឺ​រលាក​សន្លាក់ គួរ​តែ​រក្សា​ទម្ងន់​រាង​កាយឲ្យ​បាន​ល្អ ដោយ​អនុវត្ត​តាម​ផែន​ការ​ញ៉ាំ​អាហារ​មាន​តុល្យ​ភាព។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Foods to Avoid If You Have Arthritis http://www.arthritis.org/living-with-arthritis/arthritis-diet/foods-to-avoid-limit/

Arthritis Types, https://www.cdc.gov/arthritis/basics/types.html#:~:text=Arthritis%20means%20inflammation%20or%20swelling,include%20joint%20pain%20and%20stiffness.

8 Inflammation-Causing Foods to Avoid When You Have Arthritis, https://www.allergyinstitute.org/blog/8-inflammation-causing-foods-to-avoid-when-you-have-arthritis

ARTHRITIS: WHICH FOOD TO AVOID, https://www.narayanahealth.org/blog/arthritis-which-food-to-avoid/

កំណែ​ប្រែបច្ចុប្បន្ន

22/09/2022

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រោគសញ្ញាជំងឺ​​រលាក​សន្លាក់​ដោយ​ការ​ឆ្លង​រោគ

រោគ​សញ្ញា​ទាំង​ ៦ ​បញ្ជាក់ថាយើងមាន​ជំងឺ​រលាក​សន្លាក់​ និង​ឈឺ​សន្លាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Sep 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម