២– តើត្រូវរង់ចាំដល់ពេលណា?
ប្រព័ន្ធរំលាយអាហាររបស់យើង ប្រហែលជាត្រូវការពេលវេលារហូតដល់៣ម៉ោងដើម្បីដំណើរការក្នុងការរំលាយអាហារបានពេញលេញ។ ដូច្នេះ យើងត្រូវព្យាយាមកុំដេកឲ្យបានយ៉ាងហោចណាស់ពីរម៉ោងបន្ទាប់ពីញ៉ាំអាហាររួច។ បន្ទាប់ពីអាហារក្នុងពោះយើងបានបែកចែកពីក្រពះហើយ វានឹងធ្វើឲ្យយើងគេងលក់បានស្រួលជាងមុន។
៣– អ្វីដែលយើងមិនគួរធ្វើបន្ទាប់ពីញ៉ាំបាយរួច
ជក់បារី
ការសិក្សាបានបង្ហាញថាការជក់បារីបន្ទាប់ពីញ៉ាំអាហាររួច អាចបង្កហានិភ័យខ្ពស់ជាងមុន ១០ ដង ដោយសារបង្កើនហានិភ័យនៃជំងឺមហារីកសួត។
ងូតទឹក
ការងូតទឹកបន្ទាប់ពីញ៉ាំអាហាររួចត្រូវបានគេបង្ហាញថា អាចបណ្តាលឲ្យមានបញ្ហារំលាយអាហារបាន។ នៅពេលយើងងូតទឹកចលនាឈាមត្រូវបានទាញទៅក្នុងខ្លួន ដៃ និងជើង ដោយគ្មានចរនាឈាមរត់ទៅក្រពះសម្រាប់ការរំលាយអាហារឡើយ។ ប្រសិនបើយើងពិតជាចង់ងូតទឹក យើងអាចរង់ចាំឲ្យបានយ៉ាងហោចណាស់ ៤០ នាទីក្រោយអាហារ។
ការបរិភោគផ្លែឈើ
យើងគួរញ៉ាំផ្លែឈើមួយទៅពីរម៉ោងមុនពេលញ៉ាំអាហារ។ ប្រសិនបើយើងញ៉ាំផ្លែឈើភ្លាមៗបន្ទាប់អាហារ នោះអាចធ្វើឲ្យយើងមានអាការៈហើមពោះបាន។
ផឹកតែ
ជាតិអាស៊ីដដែលមាននៅក្នុងតែអាចជួយដល់ការរំលាយអាហារ តែក៏ធ្វើឲ្យពិបាកក្នុងការរំលាយប្រូតេអ៊ីនដែរ។ ផឹកតែបន្ទាប់ពីញ៉ាំអាហាររួចក៏កាត់បន្ថយសមត្ថភាពរាងកាយយើងក្នុងការស្រូបយកជាតិដែកដែរ។