ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺនេះច្រើនកើតលើមនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងកើតលើបុរសច្រើនជាងស្រ្តី។ តើអាការៈជំងឺប៉ាគីនសិនមានអ្វីខ្លះ?
ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺនេះច្រើនកើតលើមនុស្សវ័យចំណាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងកើតលើបុរសច្រើនជាងស្រ្តី។ តើអាការៈជំងឺប៉ាគីនសិនមានអ្វីខ្លះ?

អាការជំងឺប៉ាគីនសិនមានភាពខុសគ្នាពីមនុស្សវ័យចំណាស់ម្នាក់ទៅមនុស្សវ័យចំណាស់ម្នាក់ទៀត យ៉ាងណាមិញអាការៈជំងឺទូទៅមួយចំនួនមានដូចជា៖
អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺញ័រតែនៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជាពិសេសពេលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះអ្នកជំងឺមិនកម្រើកដៃឬជើង។
ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយពេលច្រើនក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។
អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងមានកម្រិតក្នុងការធ្វើចលនា។
អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។
អ្នកជំងឹអាចថយសមត្ថភាពក្នុងការធ្វើចលនាដោយមិនដឹងខ្លួនដូចជា ការព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។
អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេលបុក ឬបះអ្វីមួយ។ នៅពេលព្យាយាមបោះជំហានដើរទៅមុខ អ្នកជំងឺអាចមានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី។

អ្នកជំងឺអាចនិយាយមិនសូវឮ លឿន ត្រដិត និងស្មើដោយគ្មានការលើកដាក់សំឡេង។
អ្នកជំងឺមានការពិបាកក្នុងការសរសេរ ហើយអក្សរប្រែតូចជាងមុន និងពិបាកមើល។
ជំងឺប៉ាគីនសិនមិនអាចព្យាបាលជាទេ ប៉ុន្តែការព្យាបាល និងការហាត់ប្រាណអាចជួយកាត់បន្ថយអាការជំងឺបាន។ ជាពិសេសការព្យាបាលដោយចលនា និងវិធីព្យាបាលមួយចំនួនទៀត អាចជួយអ្នកជំងឺឱ្យដើរ រក្សាលំនឹង និយាយ ញ៉ាំ និងលេបអាហារបាន។
អត្ថបទគួរអាន៖