home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តើការឈឺក្បាលប្រកាំងអាចធ្វើឲ្យអ្នកជំងឺពិការបានអត់?

តើការឈឺក្បាលប្រកាំងអាចធ្វើឲ្យអ្នកជំងឺពិការបានអត់?

មាន​តែ​គ្នា​យើង​ធ្លាប់ឆ្លង​កាត់ ឬ​កំពុង​តែ​ឈឺ​ក្បាល​ប្រកាំង​ទេ ទើប​ដឹង​ថា​ការ​ឈឺ​ក្បាល​មួយ​នេះ​ឈឺ​ខ្លាំង​កម្រិត​ណា។ ដោយ​សារ​តែ​អ្នក​ជំងឺ​មិន​សូវ​ចាប់​អារម្មណ៍​អំពី​រោគ​សញ្ញា លក្ខណៈ​នៃ​ការ​ឈឺ ក៏​ដូច​ជា​ផល​វិបាក​បណ្ដាល​មក​ពី​ការ​ឈឺ​ក្បាល​ប្រកាំង ដូច​នេះ​ហើយ​ទើប​បាន​ជា​មាន​អ្នក​ជំងឺ​ជា​ច្រើន មិន​អាច​ចែក​គ្នា​ដាច់​រវាង​ការ​ឈឺ​ក្បាល​ធម្មតា ជាមួយ​ការ​ឈឺក្បាល​ប្រកាំង​បាន។

១-បែកចែកការ​ឈឺក្បាលធម្មតាជាមួយឈឺក្បាលប្រកាំង

– ឈឺក្បាលធម្មតា

ឈឺ​ក្បាល​គឺ​ជា​ពាក្យ​មួយ​ម៉ាត់​ដែល​ប្រើ ដើម្បី​រៀប​រាប់​អំពី​អាការៈ​ឈឺ​ចាប់​ក្នុង​ក្បាល លើ​មុខ និង​នៅ​ក។ ឈឺ​ក្បាល​ធម្មតា​គឺ​ខុស​គ្នា​ពី​ឈឺ​ក្បាល​ប្រកាំង ដែល​ឈឺ​ក្បាល​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្តា​បរិយាកាស​ជុំ​វិញ និង​កត្តា​អ្វី​មួយ​ផ្សេង ដែល​អាច​មាន​ដូច​ជា៖

  • មាន​អារម្មណ៍​ឧស្សាហ៍​​តឹង​ៗ​តាម​ថ្គាម
  • មាន​អារម្មណ៍​ឃ្លាន​ក្នុង​រយៈ​ពេល​យូរ
  • បាក់​ទឹក​ចិត្ដ ឬ​អារម្មណ៍​មិន​ស្ងប់
  • គេង​មិន​គ្រប់
  • អង្គុយ​ ឬ​ឈ​រ​មិន​ត្រូវ​ជាមួយ​ដង​ខ្លួន
  • ការ​ឆ្លង​មេរោគ
  • ស្ត្រេស
  • ដោយ​សារ​លេប​ថ្នាំ​មួយ​ចំនួន

អត្ថបទពាក់ព័ន្ធ៖

ប្រភេទ​ឈឺ​ក្បាល​ដែល​ឧស្សាហ៍​កើត​ឡើង​មាន​ដូច​ជា៖

– ឈឺក្បាល​ប្រភេទ​តឹង​ណែន (Tension-type headaches)៖ នេះជា​ប្រភេទ​ឈឺ​ក្បាល​ដែល​ឧស្សាហ៍​កើត​ឡើង​ច្រើន​ជាង​គេ។ អារម្មណ៍​ឈឺ​មាន​លក្ខណៈ​ជា​សម្ពាធ​យ៉ាង​តឹង​នៅ​ក្នុង​ក្បាល​របស់​យើង ហើយ​ការ​ឈឺ​ចាប់​ប្រភេទ​មួយ​នេះ ភាគ​ច្រើន​ឈឺ​នៅ​ជុំ​វិញ​ក្បាល​ ឈឺ​តាម​កន្លែង​មួក​ដែល​យើង​ពាក់ ឬ​ឈឺ​នៅ​កន្លែង​ដែលយើង​​ចង​សក់។
– ឈឺក្បាល​តែ​មួយ​ចំហៀង​ក្បាល (Cluster-type headaches) ៖ ការ​ឈឺ​ក្បាល​ប្រភេទ​នេះ គឺ​ឈឺ​នៅ​តែ​ផ្នែក​ម្ខាង​ណា​មួយ​របស់​ក្បាល ហើយ​តាម​កន្លែង​ដែល​ឈឺ​នោះយើង​​​អាច​មាន​សញ្ញា​ផ្សេង​ដូច​ជា ហូរ​ទឹក​ភ្នែក ឬ​ក្រហម​ភ្នែក​ជា​ដើម។ ភាគ​ច្រើន​ឈឺក្បាលបែបនេះ​ចាប់​ផ្ដើម​ឈឺ​​ចេញ​ពី​ជុំ​វិញ​ភ្នែក ហើយ​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​ក និង​ក្បាល។ គេ​ហៅ​អាការៈ​នេះ​ថា​ជា​ការ​ឈឺ​ក្បាល​បែប​ចង្កោម ដោយ​សារតែ​ពេល​វា​​ធ្វើ​ទុក្ខ​ជា​លក្ខណៈ​ចង្កោម ហើយ​​អាច​ឈឺ​ពី ១ ទៅ៨ដង​ក្នុង​មួយ​ថ្ងៃ។
– ឈឺក្បាល​ផ្នែក​ខាង​មុង​លើ​ខ្ទង់​ច្រមុះ (Sinus headaches)៖ ការ​ឈឺ​ក្បាល​មួយ​ប្រភេទ​នេះ ភាគ​ច្រើន​បណ្ដាល​ម​ពី​ការ​បង្ក​រោគ​នៅ​តាម​ប្រហោង​រន្ធ​ច្រមុះ (Sinus) របស់​យើង។ អ្នក​ជំងឺ​ឈឺ​ក្បាល​ប្រភេទ​នេះ ភាគ​ច្រើន​​មាន​រោគ​សញ្ញា​នៃ​ការ​រលាក​ដោយ​សារ​មេរោគ​ផ្សេង​មក​ជាមួយ ឬ​មាន​ការ​រលាក​នៅ​ក្នុង​ប្រហោង​រន្ធ​ច្រមុះ (Sinus) ដែល​មាន​ដូច​ជា​ក្ដៅ​ខ្លួន តឹង​រន្ធ​ច្រមុះ ក្អក ឬ​មាន​អារម្មណ៍​តឹង​លើ​មុខ។

– ឈឺ​ក្បាល​ប្រកាំង

អាការៈឈឺក្បាលប្រកាំង​មាន​ភាព​ខុស​គ្នា​ពី​ជំងឺ​ឈឺ​ក្បាល​ធម្មតា​បន្តិច ដែល​រោគ​សញ្ញា​របស់​ជំងឺ​ឈឺ​ក្បាល​ប្រកាំង ​គឺ​ចាប់​ផ្ដើម​ពី​ការ​ឈឺ​បែប​មាន​អ្វី​មក​ចាក់​ក្បាល​របស់យើង។ កម្រិត​នៃ​ការ​ឈឺ​អាច​មាន​ចាប់​ពី​កម្រិត​មធ្យម រហូត​ទៅ​ដល់​ឈឺ​ខ្លាំង ហើយ​ពេល​យើង​ធ្វើ​សកម្មភាព​អ្វី​មួយ ឬ​ពេល​កម្រើក​ខ្លួន នោះ​ការ​ឈឺ​ចាប់​នឹង​កើន​ឡើង​កាន់​តែ​ខ្លាំង។ រោគ​សញ្ញា​ដំបូង​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ឈឺ​មាន​ដូច​ជា អារម្មណ៍​ចង្អោរ និង​ក្អួត​ពេល​យើង​ប៉ះ​ជាមួយ​ពន្លឺ និង​ឮសំឡេង​ខ្លាំង​ណា​មួយ ហើយ​អ្នកជំងឺ​ក៏​មាន​អារម្មណ៍​តឹង​រួយ​តាម​ស្មា និងកដូច​គ្នា។ ប្រភេទ​នៃ​ការ​ឈឺ​ក្បាល​ប្រកាំង​គឺ​មាន​ពីរ គឺ​ឈឺ​ក្បាល​មាន​លាយ ឬ​មិន​មាន​លាយ​គ្នា​ជាមួយ​អារម្មណ៍​រំខាន​​​ដល់​ផ្លូវ​អារម្មណ៍ (Aura)។ ការ​ឈឺក្បាល​ប្រកាំងដោយ​មិន​ដឹង​មុន​គឺកើតមា​នញឹញាប់​ជាង​ប្រភេទ​ផ្សេង​ទៀត។​

ឈឺ​ក្បាល​ប្រកាំង​មិន​មាន​ការ​បែក​ខ្ញែក​អារម្មណ៍​ចូល​ជាមួយ អាច​កើត​ឡើង​ញឹក​ញាប់​ជាង​ប្រភេទ​មួយ​ទៀត។ គេ​និយាយ​ថា​អាការៈ​នេះ​កើត​ឡើង​ប្រហែល ៧៥​ភាគរយ​ក្នុង​ប្រភេទ​ឈឺ​ក្បាល​ប្រកាំង​ទាំង​អស់។ ចំណែក​ឯ​ការ​ឈឺ​ក្បាល​ប្រកាំង​អាច​មាន​កម្រិត​​ឈឺ​ខុស​គ្នា​ពី​ការ​ឈឺ​រាល់​ដង ហើយ​មាន​មនុស្ស​មួយ​ចំនួន​អាច​ធ្លាប់​មាន​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​ទាំង​ពីរ​ប្រភេទ​កើត​ឡើង​ក្នុង​ជីវិត​របស់​គាត់។

Aura គឺ​ចង់​និយាយ​អំពី​ការ​បែក​ខ្ញែក​អារម្មណ៍​ដែល​ភាគ​ច្រើន​កើត​ឡើង​ក្នុង​រយៈ​យ៉ាង​ខ្លី មុន​ពេល​អ្នក​ចាប់​ផ្ដើម​ឈឺ​ក្បាល​ប្រកាំង។ ជា​ទូទៅ​បញ្ហា​នេះ​​ទៅ​រំខាន​ដល់​របប​គំហើញ​របស់​អ្នកជំងឺ​ មាន​ដូចជា៖

  • មាន​លេច​ឡើង​តំបន់​ដែល​អ្នក​ជំងឺ​មិន​អាច​មើល​ឃើញ​ក្នុង​របប​គំហើញ​​​
  • មាន​លេច​ឡើង​ចំណុច​ពណ៌​ក្នុង​របប​គំហើញ​
  • មាន​ពន្លឺ​ចាំង​ក្នុង​ភ្នែក
  • គំហើញ​មាន​លក្ខណៈ​រូង​ទៅ​មុខ
  • មានបន្ទាត់​ឆ្នូត​ក្នុង​គំហើញ
  • ស្រវាំង​ភ្នែក និង​អាច​មិន​អាច​មើល​អ្វី​ឃើញ​ក្នុង​មួយរយៈ​ពេល

រោគ​សញ្ញា​របស់ Aura មួយ​ចំនួន​ផ្សេង​ទៀត ដែល​មិន​ពាក់​ព័ន្ធ​ជាមួយ​គំហើញ​​មាន​ដូច​ជា៖

  • ឈឺ​ និង​ស្ពឹក
  • និយាយ​មិន​ត្រូវ​ពាក្យ
  • មាន​អារម្មណ៍​ចាក់​ៗ​តាម​ដៃ និង​ជើង​
  • មាន​អារម្មណ៍​ខ្សោយ​ផ្នែក​ខាង​​ណា​មួយ​នៃ​ដង​ខ្លួន
  • វិល​មុខ
  • អស់​កម្លាំង

ឈឺក្បាល

២-ឥទ្ធិពលនិងផលរំខានរបស់ជំងឺឈឺក្បាលប្រកាំង

មនុស្ស​ជា​ច្រើន​មិន​បាន​ដឹង​អំពី ផល​វិបាក​បណ្ដាល​មក​ពី​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​អាច​បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​ដល់​ខ្លួន​របស់​យើង​កម្រិត​ណា​នោះ​ទេ ដែល​ផល​វិបាក​របស់​វា អាច​មាន​កម្រិត​ពី​តិច​តួច រហូត​ដល់​ធ្ងន់​ធ្ងរ​ខ្លាំង។ ខាង​ក្រោម​នេះ​គឺ​ជា​ផលវិបាក​នៃ​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​មួយ​ចំនួន អាច​កើត​ឡើង៖

ពិការមួយចំហៀងខ្លួនដោយសារឈឺក្បាលយប្រកាំង (Hemiplegic Migraine)

អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង​មួយ​ចំនួន អាច​នឹង​វិវត្ដ​ទៅ​រក​ការ​ពិការ​ផ្នែក​ម្ខាង​ណា​មួយ​នៃ​ដង​ខ្លួន​មួយ​រយៈ។ គេ​ចាត់​ទុក​ប្រភេទ​ឈឺ​ក្បាល​ប្រកាំង​មួយ​នេះ​ជា ការ​ឈឺ​ក្បាល​ប្រកាំង​មួយ​ផ្សេង ដែល​រោគ​សញ្ញា​នៃ​ការ​ពិការ​នេះ​ ភាគ​ច្រើន​មាន​ដូច​ជា​ការ​ពិការ​ក្នុង​ការ​និយាយ​ស្ដី និង​វង្វេង​វង្វាន់។ វា​គួរ​ឲ្យ​ខ្លាច ដោយ​សារ​រោគ​សញ្ញា​របស់​វា​មាន​សភាព​ដូច​គ្នា​ជាមួយ​ជំងឺ​ដាច់​សរសៃ​ឈា​ខួរ​ក្បាល​ដែរ។ ហើយ​ការ​ពិការ​នេះ អាច​មាន​រយៈ​ពេល​ចន្លោះ​ពី​ប៉ុន្មាន​ម៉ោង រហូត​ដល់​ប៉ុន្មាន​ថ្ងៃ ដែល​រោគ​សញ្ញា​មាន​រយៈ​ពេល​ខ្លី​ជាង​គេ ភាគ​ច្រើន​វា​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២៤ម៉ោង។

ឈឺ​ក្បាលប្រកាំង​មិនបាត់​ទៅ​វិញ (Status Migrainosus)

ការឈឺ​កបាល​ប្រ​កាំង​ប្រ​ភេទនេះ​ ​ជា​ផល​វិបាក​មួយ​កម្រ​កើត​ឡើង តែ​វា​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​ដែល​វា​កើត​មាន​។ ការ​ឈឺ​ក្បាល​ប្រកាំង​មាន​ aura ​មក​ជាមួយ​អាច​មាន​រយៈ​ពេល​រហូត​ដល់ ៧២​ម៉ោង ហើយ​មាន​ពេល​ខ្លះ​អ្នក​ជំងឺ​ត្រូវ​ចូល​សម្រាក​គេង​ពេទ្យ ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ពិបាក​ទ្រាំ​ពេក។

ហូរឈាម​ក្នុង​ខួរ​ក្បាល​ទាក់​ទង​ជាមួយ​ឈឺ​ក្បាល​ប្រកាំង (Migrainous Infarction)

ផល​វិបាក​មួយ​នេះ គឺ​ដាច់​​សរសៃ​ឈាម​ខួរ​ក្បាល​ពាក់​ព័ន្ធ​ជាមួយ​ការ​ឈឺ​ក្បាល​ប្រកាំង។ ក្នុង​ករណី​ភាគ​ច្រើន គឺ​កើត​លើ​ការ​ឈឺ​ក្បាល​ប្រកាំង​មាន​ aura មក​ជាមួយ​ និង​មាន​រយៈ​ពេលចាប់​ពី​មួយ​ម៉ោង​ឡើង​ទៅ។ ហើយ​អារម្មណ៍ aura អាច​នៅ​បន្ត​មាន​ទោះ​បី​ជា​ការ​ឈឺ​ក្បាល​បាត់​ទៅ​វិញ​ហើយ​ក្ដី។ ម្យ៉ាង​បើ​អារម្មណ៍​មួយ​នេះ​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ នោះ​អ្នកជំងឺ​​អាច​ប្រឈម​ជាមួយ​ការ​ហូរ​ឈាម​ផ្នែក​ខាង​ក្នុង​របស់​ខួរ​ក្បាល​ហើយ។

ឈឺក្បាលប្រកាំងមានរយៈពេលយូរមិនមានទាក់ទងជាមួយការហូរឈាមក្នុងខួរក្បាល (Lasting Migraine Without Infarction)

វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹងការ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​បណ្ដាល​មក​ពី​ឈឺ​ក្បាល​ប្រកាំង​ដែរ តែ​ខុស​គ្នា​ត្រង់​វា​មិន​មាន​ការហូរ​ឈាម​ក្នុង​ខួរ​ក្បាល​ចូល​រួម​ទេ តែ​អារម្មណ៍​រំខាន​អាច​មាន​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​រហូត​ដល់​ការ​ឈឺ​ក្បាល​ប្រកាំង​បាត់​ទៅ​វិញ។

Migralepsy

ការ​ឈឺ​ក្បាល​ប្រកាំង​ប្រភេទ​មួយ​នេះ គឺបណ្ដាល​ឲ្យ​មាន​ការ​ប្រកាច់ ដែល​វា​ភ្ញោច​ឲ្យ​​កើត​ឡើង​បន្ទាប់​ពី​ឈឺ​ក្បាល​ប្រកាំង ដែល​វា​ជា​អ្នក​ភ្ញោច​ឲ្យ​មាន​​ការ​ឈឺ​ក្បាល​​កើត​ឡើង។ ភាគ​ច្រើន​វា​កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​​បន្ទាប់​ពី​មាន​ការ​ឈឺ​ក្បាល​ប្រកាំង។ ប៉ុន្តែ​ផល​វិបាក​មួយ​នេះ គឺ​ជា​ករណី​កម្រ​មួយ។

Migrainous Stroke

ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​​ជាទូទៅ​កើត​ឡើង​នៅ​ពេល ឈាម​រត់​ទៅ​ក្នុង​ខួរ​ក្បាល​ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​មាន​អ្វី​មករាំង​​ស្ទះ។ វា​អាច​បណ្ដាល​មក​ពី​ស្ទះ​សរសៃ​ឈាម មាន​ដុំ​កក ដូច​ជា​ដុំ​ខ្លាញ់​ក្នុង​សរសៃ​ឈាម។ ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ការ​ឈឺ​ក្បាល​ប្រកាំង ជាមួយ​​ការ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល គឺ​គេ​មិន​ទាន់​មាន​​ការ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ ហើយ​ភាគ​ច្រើន​មាន​ពាក់​ព័ន្ធ​ជាមួយ​ការ​ឈឺ​ក្បាល​ប្រកាំង​ដែល​មាន​ aura មក​ជាមួយ។ ប៉ុន្តែ​រឿង​ដែល​ល្អ​នោះ​គឺ​ផល​វិបាក​មួយ​នេះ គឺ​ជា​ករណី​ដែល​កម្រ​កើត​ខ្លាំង​​ណាស់។

និយាយ​ឲ្យ​ខ្លី​មក ការ​ឈឺ​ក្បាល​ប្រកាំង​គឺ​មិន​មែន​ត្រឹម​តែ​ជា​ការ​ឈឺ​ចាក់​ក្នុង​ក្បាល​តែ​មួយ​មុខ​នោះ​ទេ វា​ក៏​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថិភាព​របស់​បុគ្គល​ម្នាក់​ៗ​បាន​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៀត​នោះ ឈឺក្បាល​ប្រកាំង​​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក្នុង​ទម្រង់​ជាច្រើន​ និង​អាច​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​បាន​ទៀត​ផង។ ដូច​នេះ​ហើយ​ការ​ស្វែង​យល់​អំពី​គ្រោះ​ថ្នាក់​ទាំង​អស់​នេះ អាច​ជួយ​ដល់​អ្នក​កើត​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​បាន​យ៉ាង​ច្រើន។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ បូក​ជា​មួយ​ការ​ការពារ​​បាន​គ្រប់​គ្រាន់ អាច​ជួយ​កាត់​បន្ថយ​ផល​វិបាក​របស់​ជំងឺ​ឈឺ​ក្បាល​ប្រកាំង​បាន។ ប៉ុន្តែយើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពេល​ដែល​ការ​ឈឺ​ក្បាល​ប្រកាំង ឬ​អារម្មណ៍​​ aura កើត​ឡើង​យូរ​លើស​ពី​រាល់​ដង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ណៃ ទូច
កែ 10/09/2020
x