ម៉ាក់ប៉ាគួរដឹង ការឆ្លុះអេកូមើលជំងឺបេះដូងពីកំណើតកូនមានប្រយោជន៍ប៉ុនណា?

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ធម្មតា មនុស្ស​គ្រប់​រូប​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ច្រើន ក្នុង​នោះ​ដែរ​ទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ក៏​អាច​មាន​បញ្ហា​កើត​ជំងឺ​ពី​កំណើត​ដែរ ទើប​ពេទ្យ​ទាមទារ​ឲ្យ​មាន​ការ​ឆ្លុះ​ពិនិត្យ​រក​មើល​ជំងឺ​ទាំង​នោះ​ ពិសេស​ភាព​មិន​ប្រក្រតី​នៃ​បេះដូង។

ហេតុ​អ្វី​ត្រូវ​ការ​ពិនិត្យ​រក​មើល​ជំងឺ​បេះ​ដូង​ពី​កំណើត?

តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​រក​មើល​ភាព​មិន​ប្រក្រតី​នៃ​បេះ​ដូង អាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ក្នុង​ចន្លោះ​ពេល​១៨-​២២សប្ដាហ៍​ នៃ​គភ៌ ដែល​ភាគ​រយ​នៃ​ការ​រក​ឃើញ​មាន​ពី ​៨០-៩០​%​។ ការ​ធ្វើ​អេកូ​បេះ​ដូង​ទារក​ក្រោយ​កើត ជា​វិធី​ស្វែង​រក​លក្ខណៈ​ទូទៅ គឺ​ជា​វិធីសាស្ត្រ​ល្អ​ដែល​មាន​លទ្ធផល​ខ្ពស់ ក្នុង​ការ​រក​ឃើញ​ជំងឺ​បេះ​ដូង​ពី​កំណើត និង​អាច​ព្យាបាល​ឲ្យ​ទារក​បាន​ទាន់​ពេល​ទាន់​វេលា។ ម៉្យាងវិញទៀត ការធ្វើអេកូមើល​បេះដូងទារកជាវិធីសាស្ត្រងាយ និងមិនមានការឈឺចាប់ ប៉ុន្តែ​តម្រូវ​ឲ្យប្រើពេលវេលា និងគ្រូពេទ្យជំនាញមានបទពិសោធន៍ច្បាស់លាស់។

ក្នុង​ចំណោម​ជំងឺ​ដែល​មាន​ពី​កំណើត ភាព​មិន​ប្រក្រតី​របស់​បេះដូង គឺ​ជា​ជំងឺ​សម្បូរ​ជាង​គេ ដែល​មាន​អត្រា​ប្រហែល ១%​នៅ​លើ​ពិភពលោក​នេះ។ ភាព​មិន​ប្រក្រតី​របស់​បេះ​ដូង ចែក​ចេញ​ជា​២ប្រភេទ​គឺ ប្រភេទ​ស្រាល និង​ប្រភេទ​ធ្ងន់ធ្ងរ៖

ករណី​ស្រាល៖ មិន​ប៉ះពាល់​ទៅ​ដល់​ការ​លូត​លាស់​របស់​ទារក និង​កុមារ​ ដែល​ប្រភេទ​នេះ​មាន​ចំនួន​ច្រើន ខ្លះ​អាច​វិវត្ត​ទៅ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង ឬ​បន្ទាប់​ពី​​វះ​កាត់។

ករណី​ធ្ងន់ធ្ងរ៖ អាច​បណ្ដាល​ឲ្យ​ខ្សោយ​បេះ​ដូង និង​បាត់​បង់​ជីវិត ប៉ុន្តែ​អាច​ជួយ​ព្យាបាល​បាន​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មីៗ នា​ពេល​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា។

ប្រសិនក្រុមគ្រូពេទ្យរកឃើញថា ទារកមានបញ្ហាបេះដូងពីកំណើតករណីស្រាល ពេទ្យអាចតាមដានមើលបន្តក្នុងរយៈពេលពី១-៦ខែ ទៅតាម​សភាពជាក់ស្ដែង។ ចំណែក​ករណីធ្ងន់ធ្ងរ គឺត្រូវព្យាបាល​ដោយការប្រើថ្នាំ ឬដោយការវះកាត់។

មន្ទីរពេទ្យ កាល់​ម៉ែត បញ្ជាក់​ថា ការ​រក​មើល​ជំងឺ​បេះ​ដូង​ពី​កំណើត ដោយ​វិធីសាស្ត្រ​អេកូ​បេះ​ដូង​លើ​ទារក និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​គឺ​ជា​ការ​ចាំ​បាច់​បំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 29/06/2020 | កែសម្រួលចុងក្រោយ 29/06/2020

អត្ថបទគួរអាន

បេះដូងពីកំណើត

មកដឹងលម្អិតពីជំងឺប្រហោងថតបេះដូងខាងក្រោមពីកំណើតរបស់ក្មេង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 បានអាន​ចំនួន
ញ៉ាំបាយ

កូនអាយុ ២-៣ឆ្នាំ តែអត់ចេះញ៉ាំបាយ អាចសាកល្បងតិចនិកទាំងនេះ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 30/06/2020 . 2 បានអាន​ចំនួន
ក្មេង​លេងភក់ឆ្លាត

ជឿអត់! ក្មេងៗចូលចិត្តលេងដីភក់ ភាគ​ច្រើន​មាន​សុខភាពល្អហើយ​ឆ្លាត​ទៀត

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 29/06/2020 . 3 បានអាន​ចំនួន
baby

ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 26/06/2020 . 2 បានអាន​ចំនួន

អ្នកអាចចូលចិត្ត

ចេះកើតអីតែចាស់ៗ ទារកក៏មានបញ្ហារំលាយអាហារដែរ

ក្រពះ ពោះវៀន - ដឹងស្រាប់ហើយថា មនុស្សធំមួយចំនួនមានបញ្ហារំលាយអាហារ​ដែលធ្វើឲ្យរាក ទល់លាមក ប៉ុន្តែបញ្ហារំលាយអាហារនេះ ទារកក៏អាចកើតបានដែលបណ្ដាលពី....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, ចិញ្ចឹមកូន 25/06/2020 . 2 បានអាន​ចំនួន

វិធី​ងាយៗ​នេះ​អាច​ជួយ​អូនតូចៗ​បាន ពេល​រាក​តិច​តួច​ (វីដេអូ)

ក្មេងៗ​រាក​បណ្តាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ក្នុង​នោះ​ការ​ញ៉ាំ​​ទឹក ភេសជ្ជៈ ...

ត្រួតពិនិត្យដោយ Chan Vutha
ដោយ Thearith Kuy
វីដេអូ, ថែទាំកូន 24/06/2020 . 1 បានអាន​ចំនួន

ពេលកំពុងបៅ ហេតុអីទារកមានខ្យល់ក្នុងពោះ?

ខ្យល់ក្នុងពោះ - ការបៅដោះម្ដាយ មានអត្ថប្រយោជន៍ច្រើនដល់ទារក ប៉ុន្តែទារក​បៅ​ដោះ​មួយ​ចំនួន ជួប​បញ្ហា​មាន​ខ្យល់​ក្នុង​ពោះ វាអាចបណ្ដាលមកពីការឆ្លង....

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ថែទាំកូន, បំបៅដោះ, ចិញ្ចឹមកូន 23/06/2020 . 2 បានអាន​ចំនួន

តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង

ទឹកភ្លោះ - ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើង តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ វាជាវត្ថុរាវដែលមានតួនាទីចាំការពារ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ 23/06/2020 . 2 បានអាន​ចំនួន