ចំណាំមើលផង! មានសញ្ញានេះ កូនកើតជំងឺរាកស្រួចស្រាល់ហើយ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

អាការៈ​រាក​រូសគ្រាន់​តែ​ជា​បញ្ហា​ទូទៅ ដែល​អ្នក​ណាៗ​ក៏​ធ្លាប់​ជួប​ប្រទះ​ដែរ តែ​បើ​កូន​តូចៗ​ កើត​ជំងឺ​រាក វា​ជា​រឿង​ផ្សេង​ខុស​ពី​យើង។ ពេល​អា​អូន​តូច​មាន​អាការៈ​រាក ម៉ាក់​ប៉ា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​កូន​អាច​កើត​ជំងឺ​រាក​ស្រួច​ស្រាល់ អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ខ្លាំង។

និយាយ​ដល់​រឿង​រាក​ស្រួច​ស្រាល់នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ​បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មតា ពេល​កូន​តូច​​បន្ទោបង់​លាមក​រាវ​ជាង​ធម្មតា ចំនួន​លើស​ពី​ ៣ដង/ថ្ងៃ ដែល​មាន​រយៈ​ពេល​តិច​ជាង​ ២​សប្ដាហ៍ មាន​ន័យ​ថា អា​អូន​មាន​ជំងឺ​រាក​ហើយ។ លោក​ស្រី​បន្ត​ថា ភ្នាក់​ងារ​មួយ​ចំនួន​ដែល​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​អា​អូន​កើត​មាន​ជំងឺ​រាក​ស្រួច​ស្រាល់មាន​ដូច​ជា៖

ទី១៖ វីរុស (៧០-៨០% ភាគ​ច្រើន​ជា Rotavirus)
ទី២៖ បាក់តេរី (១០-២០%)
ទី៣៖ ប៉ារ៉ាស៊ីត <១០%

ចំណែក​ឯ​រោគ​សញ្ញា​នៃ​ជំងឺ​រាកស្រួច​ស្រាល់លើ​កុមារ ឪពុក​ម្ដាយ​គួរ​កត់​សម្គាល់​​វិញ​រួម​មាន៖

  • អា​អូន​រាក​លើស​ពី​៣ដង/ថ្ងៃ
  • រាក​មាន​ឈាម​ដែល​មូល​ហេតុ​បណ្ដាល​មក​ពី​បាក់តេរី
  • ក្អួត
  • ក្ដៅ​ខ្លួន។ល។

វេជ្ជបណ្ឌិត​ឯក​ទេស​ជំងឺ​កុមារ​រូប​នេះ បាន​បន្ថែម​ទៀត​ថា ចំពោះ​កូន​ក្មេង ពិសេស​អា​អូន​តូចៗ មាន​បញ្ហា​រាក​​អាច​នឹង​ឆាប់​ខ្សោះ​ជាតិ​ទឹក​​ខ្លាំង។ ដូច​នេះ​ហើយ ទើប​ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ពេទ្យ​ពិនិត្យ បើ​សិន​ជា​អាការៈ​រាក​កូន​មិន​ធូរ​ស្បើយ​ក្នុង​រយៈ​ពេល ​២៤​ម៉ោង ឬ​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹកដូចជា ខោ​ទឹក​នោម​មិន​សើម (រយៈ​ពេល​ ៣​ម៉ោង​ឡើង​ទៅ) ក្ដៅ​ខ្លួន​លើស​ពី​ ៣៩​អង្សាសេ លាមក​ខ្មៅ ឬ​ឈាម ស្ងួត​មាត់ យំ​អត់​ចេញ​ទឹក​ភ្នែក ងងុយ​ដេក សន្លឹម ពោះ ភ្នែក ឬ​ថ្ពាល់​រូង​ខូង ពិសេស​ចំពោះ​ទារក​អាយុ​ក្រោម​ ៦​ខែ

ទាក់ទង​នឹង​ការ​ព្យាបាល​វិញ លោក​ស្រី​បញ្ជាក់​ថា អាការៈ​រាក​ភាគ​ច្រើន​នឹង​បាត់​ទៅ​វិញ ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល ២-៣ថ្ងៃ តែ​ម៉ាក់​ប៉ា​អាច​ជួយ​បំបាត់​រោគ​សញ្ញា​រាក​របស់​កូន​បាន​ដោយ​សាក​ល្បង​តាម​វិធី​ខាង​ក្រោម​នេះ​គឺ៖

– ឲ្យ​អា​អូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ដូច​ជា ទឹក​ធម្មតាដែលដាំពុះឬទឹកសុទ្ធ ទឹក​ដោះ​គោ ទឹក​អូរ៉ាលីត្រ
– ប្រើ​ថ្នាំ​សម្លាប់​បាក់តេរី ចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ
– បញ្ចូល​សេរ៉ូម ក្នុង​ករណី​កូន​មាន​សញ្ញា​ខ្សោះ​ជាតិ​ទឹក​ខ្លាំង អា​អូន​ក្អួត ញឹក​ញាប់ និង​មិន​អាច​ញ៉ាំ ឬ​ផឹក​បាន។ល។

រាករូស

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
Share now :

ត្រួតពិនិត្យថ្ងៃទី 13/01/2021 | កែសម្រួលចុងក្រោយ 13/01/2021

អត្ថបទគួរអាន

ឆក់ខ្សែភ្លើង

បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ Prem Satya
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 3 នាទី
ស្តាប់លឺ២

ប៉ាម៉ាក់ដឹងអត់ អូនៗ​ទើប​កើត​អាច​ស្ដាប់ឮនៅពេល​ណា​?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 2 នាទី
ទឹកដោះម្តាយ

ម៉ាក់ៗឆ្ងល់អត់ ហេតុអីទឹកដោះមានថ្លា មានខាប់? ២ ប្រភេទនេះខុសគ្នាម៉េចខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 1 នាទី
អាយុច្រើន១

ក្រៅពីហានិភ័យ ស្រីៗអាយុច្រើនទើប​យក​កូន ក៏មាន​គុណសម្បត្តិដែរ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 3 នាទី

អ្នកអាចចូលចិត្ត

ទារករលាកស្បែកមុខ ទៅជាគ្រើម ឡើងពណ៌ក្រហមៗ អាចមកពីបញ្ហាប៉ុន្មាននេះ

ស្រែងទឹកដោះ-ក្នុង​នោះ​យើង​សង្កេត​ឃើញស្បែក​មុខ​ទារក​ងាយ​រលាក ទៅ​ជា​គ្រើម ឡើង​ពណ៌​ក្រហម ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ស្រែង​ទឹកដោះ។

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ថែទាំកូន, ចិញ្ចឹមកូន 14/01/2021 . អាន 2 នាទី

កូនអាយុ៣ឆ្នាំចុះក្រោម ប៉ាម៉ាក់ត្រូវដឹងវិធីអប់រំទាំងនេះ

អប់រំកូន - យោង​តាម​អ្នក​ជំនាញ​ ពេល​កូនយើង​​នៅ​តូច​​​មិន​គួរ​ទំនើង​ពេកទេ យើង​ត្រូវ​លើក​ទឹក​ចិត្ដ​ឲ្យ​កូន​​​​​​ប្រព្រឹត្ដ​តែ​​រឿង​ល្អ​ និង​​មិន​គាំ​ទ្រ​នូវ...

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ Prem Satya

ហេតុផល​នេះហើយ ប៉ាម៉ាក់​មិនគួរ​ឈ្លោះ​គ្នានៅ​មុខ​កូន​ៗ

ជម្លោះគ្រួសារ -ឈ្លោះ​គ្នា បែរ​ជា​យក​កូន​មក​ធ្វើ​ជា​ប្រធាន​បទ អាច​ធ្វើ​ឲ្យ​កូន​យើង​គេ​គិត​ថា​ខ្លួន​ជា​ខុស ពិបាក​ចិត្ត ឬ​អាច​ឈាន​ដល់​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ក៏​មាន

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ Prem Satya

ធ្វើបាន ៥ ចំណុចនេះ មិនព្រួយរឿងកូនកើតផ្តាសាយញឹកទេ

ផ្តាសាយ-អាកាស​ធាតុ​ចុះ​ត្រជាក់ គួប​ផ្សំ​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​ខ្សោយ​ផង​នោះ ជំងឺ​ផ្តាសាយ​នឹង​វាយ​លុក​លើ​ក្មេងៗ។ ទោះ​ជា​បែប​នេះ​ក្តី យើង​នៅ​តែ​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ថែទាំកូន, ចិញ្ចឹមកូន 12/01/2021 . អាន 2 នាទី