ទារកសម្រាលដោយវះកាត់ អាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមមួយនេះ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​ដែល​សម្រាល​ដោយ​វះកាត់ អាច​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​រយៈពេល​ខ្លី ដោយសារ​ការ​នៅ​សេស​សល់​ទឹកភ្លោះក្រោយ​សម្រាល​រួច គ្មាន​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន។ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។

១- រោគ​សញ្ញា​វិបត្តិ​ស្ទះ​​ផ្លូវ​ដង្ហើម

ទារក​ដែល​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​រយៈពេល​ខ្លី ​អាច​មាន​រោគ​សញ្ញា​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​ម៉ាក់ប៉ា​ត្រូវ​សង្កេត​មើល​កូន​ឲ្យ​បាន​ដិត​ដល់។

– ទារក​ឡើង​សម្បុរ​ស្វាយ
– ដក​ដង្ហើម​ញាប់​ខ្លាំង
– ចុង​ដង្ហើម និង​ចន្លោះ​ឆ្អឹង​ជំនី​ផត​ជ្រៅ
– ទារក​ថ្ងូរ
– ទ្រូង​ប៉ោង​មួយ​ចំហៀង
– ចង្វាក់​ជីពចរ​ថយ​ចុះ
– សម្ពាធ​ឈាម​ទារក​ថយ​ចុះ ឬ​ឡើង​ខ្លាំង។

អត្ថបទពាក់ព័ន្ធ៖ 

២- ការ​ព្យាបាល​វិបត្តិ​ស្ទះ​ផ្លូវ​ដង្ហើម

វិបត្តិ​ស្ទះ​ផ្លូវ​ដង្ហើម​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ចំពោះ​ទារក ក្នុង​ករណី​ម៉ាក់ប៉ា​សង្ស័យ​ថា កូន​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​បន្ទាប់​ពី​សម្រាល​រួច ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ឲ្យ​បាន​ឆាប់​បំផុត។ ចំពោះ​ទារក​ដែល​ជួប​វិបត្តិ​ផ្លូវ​ដង្ហើម​រយៈពេល​ខ្លី បើ​ព្យាបាល​ទាន់​ពេល​វេលា និង​ត្រឹម​ត្រូវ ​វា​អាច​បាត់​ទៅ​វិញ​ក្នុងរ​យៈពេល ២ ឬ៣ ថ្ងៃ​ប៉ុណ្ណោះ។

ក្រៅ​ពី​វិបត្តិ​ផ្លូវ​ដង្ហើម​ខាង​លើ ទារក​ទើប​នឹង​កើត​ក៏​ជួប​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ដែរ ដូចជា ឈ្លក់​ទឹក​ព្រៃ​មិន​ល្អ មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ (ទារក​កើត​មិន​គ្រប់​ខែ) ជំងឺ​ធ្លាយ​ស្រោម​សួត ជំងឺ​លើស​សម្ពាធឈាមអាកទែរ​ក្នុង​សួត ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​វិច្ឆិកា 6, 2019 | កែសម្រួលចុងក្រោយ ខែ​វិច្ឆិកា 6, 2019

អ្នកអាចចូលចិត្ត