backup og meta

ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់

ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់

នៅ​ពេល​ដែល​កូន​តូច​បៅ​ឈ្លក់​យើង​ពិតជា​បារម្ភ​ខ្លាំង​ណាស់ ដូចនេះ​ហើយ​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូន​បៅ​ទៅ​មាន​អាការៈ​បែប​នោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ប្រភេទ​ទារក​ងាយ​បៅ​ឈ្លក់​ដូច​ខាងក្រោម៖

  • ទារក​កើត​មិន​គ្រប់​ខែ ឬ​មិន​គ្រប់​ទម្ងន់
  • ទារក​មាន​បញ្ហា​បេះដូង
  • ទារក​មិន​គ្រប់​លក្ខណៈ​ពី​កំណើត​ដូចជា​ឆែប​មាត់ ឬ​ក្រអូម​មាត់
  • ក​ក្រពះ​តូច
  • ទារក​ក្អែ​ញឹកញាប់

ក្រៅ​ពី​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​របស់​ទារក​នោះ​ហើយ នៅ​មាន​កាយវិការ​ឲ្យ​ទារក​បៅ ឬ​ការ​បំបៅ​មិន​បាន​ត្រឹមត្រូវ ក៏​ជា​ហេតុ​នាំឲ្យ​កូន​ឈ្លក់​ដូច​គ្នា​ដូចជា៖

  • ឲ្យ​កូន​គេង​បៅ
  • បំបៅ​ទារក​ទាំង​កំពុង​គេង
  • ប្រឡែង​លេង​ជាមួយ​កូន​ទាំង​កំពុង​បៅ
  • ពេល​លើក​កូន​បំបៅ​ក្បាល​ទាប​ជាង​គូទ

វិធី​ការពារ​កុំឲ្យ​ទារក​ឈ្លក់​ទឹកដោះ​នៅ​ពេល​បំបៅ ព្រោះ​បើ​ឈ្លក់​ច្រើន​ដង​ពេក វា​ប៉ះពាល់​រលាក​ផ្លូវ​ដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ ហើយ​ធ្វើឲ្យ​ទារក​មិន​សូវ​ឡើង​ទម្ងន់។ ដូចនេះ​ត្រូវ​ធ្វើ​បែប​នេះ ទើប​កូន​មិន​ឈ្លក់៖

  • ពេល​លើក​ទារក​ឲ្យ​បៅ​ដោះ យើង​ត្រូវ​លើក​ថ្នម​ៗ រួច​យក​មក​ផ្អឹប​ដើមទ្រូង ហើយ​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​គូទ
  • កុំ​បង្ខំ​កូន​ឲ្យ​បៅ
  • នៅ​ពេល​បៅ បើ​កូន​ក្អក ឬ​យំ ត្រូវ​ដក​ក្បាល​ដោះ​ចេញ​ពី​មាត់
  • ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​ឲ្យ​ស៊ប់​នឹង​ក្បាល​ដោះ

វិធី​ជួយ​សង្គ្រោះ​ពេល​កូន​ឈ្លក់​ទឹក​ដោះ គឺ​យើង​ត្រូវ​លើក​បញ្ឈរ និង​រឹត​ខ្នង ហើយ​កុំ​អាល​ទាន់​ឲ្យ​កូន​បៅ​បន្ត​ទៀត និង​ព្យាយាម​ជូត​សម្អាត​មាត់ ច្រមុះឲ្យ​បាន​ស្អាត។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម