១. សារៈសំខាន់នៃការបំបៅដោះកូនដោយទឹកដោះម្តាយ
កូនកើតមកភ្លាម មិនមែនយើងឲ្យបៅម្សៅទឹកដោះគោភ្លែតនោះទេ ត្រូវតែបំបៅដោះកូនភ្លាម
ធ្វើបែបនេះទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ និងមានប្រព័ន្ធ ការពាររឹងមាំ ដែលអាចការពារកូនៗពីការឆ្លងជំងឺផ្សេងៗបានជាច្រើនមុខ។ ដោយហេតុថា
ទឹកដោះម្តាយល្អបំផុតសម្រាប់ទារក ទើបអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រសួងសុខាភិបាលណែនាំឲ្យស្រ្តីជាម្តាយ បំបៅដោះកូនដោយទឹកដោះម្តាយតែមួយគត់រហូតបាន៦ខែ និងបន្តការបំបៅដោះម្តាយរហូតកូនអាយុបាន ២ឆ្នាំ ឬលើសពីនេះ។

២. ជ្រើសរើសទឹកដោះគោម្សៅមាន SYNBIOTIC ជួយប្រព័ន្ធការពាររាងកាយរឹងមាំ
បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ឯកទេសកុមារ អ៊ុន យូ ការជ្រើសរើសម៉ាកទឹកដោះគោម្សៅតាមគ្នាមិនមែនជាជម្រើសល្អឡើយ សំខាន់បំផុតយើងត្រូវមើលរូបមន្តដែលមានផ្សំនៅក្នុងទឹកដោះគោម្សៅ តើទឹកដោះគោម្សៅនោះផ្សំពីអីខ្លះ? ហើយធាតុផ្សំទាំងនោះចាំបាច់សម្រាប់ការលូតលាស់របស់កូនយើងទេ? ផលិតផលទឹកដោះគោនោះមានម៉ាកសញ្ញាត្រឹមត្រូវទេ? ផលិតនៅប្រទេសណា មានការទទួលស្គាល់ពីខាងណាខ្លះ?