home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បង្ហើយទារកសំខាន់យ៉ាងនេះ ម៉ាក់ៗត្រូវដឹងឲ្យច្បាស់កុំចេះតែប៉ះពាល់ផ្ដេសផ្ដាស

បង្ហើយទារកសំខាន់យ៉ាងនេះ ម៉ាក់ៗត្រូវដឹងឲ្យច្បាស់កុំចេះតែប៉ះពាល់ផ្ដេសផ្ដាស

ការលាប ឬ​យក​អ្វី​ទៅ​លើបំពោកលើ​បង្ហើយ​ក្បាល​ទារក​ទើប​នឹង​កើត ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់។ ចំពោះ​ចម្ងល់​របស់​ម៉ាក់ប៉ា​វិញ ចង់​ដឹង​ថា ​បង្ហើយ​នោះ​ជា​អ្វី? យើង​ចាំបាច់​ត្រូវ​ការពារ​អ្វី​ខ្លះ? Helloគ្រូពេទ្យ នឹងបកស្រាយជូនដូចខាងក្រោម។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា បង្ហើយ របស់​ទារក​ទើប​កើត នៅ​ចំ​កណ្ដាល​ផ្នែក​ខាង​មុខ ដែល​យើង​មើល​ទៅ​ឃើញ​មាន​ចន្លោះ​ហើប​មួយ ហើយ​នៅ​ពេល​ស្ទាប ឬ​ប៉ះ វា​មាន​សភាព​ទន់ និង​ប៉ោង​ផត​ចុះ​ឡើង​ៗ។ ក្រៅ​ពី​បង្ហើយ​ខាង​មុខ នៅ​ផ្នែក​ខាង​ក្រោយ​ក្បាល​ក៏​មាន​បង្ហើយ​មួយ​ទៀត​ដែរ តែ​មិន​សូវ​ធំ និង​យើង​មិន​សូវ​បាន​ចាប់អារម្មណ៍​ដូច​ខាង​មុខ ដែល​វា​នៅ​ចន្លោះ​ហើប​តូច​ខាង​ក្រោយ រវាង​ឆ្អឹង​លលាដ៍ក្បាល​ខាង​លើ និង​ឆ្អឹងលលាដ៍ក្បាល​ខាងក្រោយ។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា ជា​ទូទៅ​បង្ហើយ​ផ្នែកខាងមុខមាន​រាង ៤ ជ្រុង ហើយ​ចំណែក​បង្ហើយ​ក្រោយ​មាន​រូបរាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង។ បង្ហើយ​ផ្នែក​ខាង​ក្រោយ​នេះ​នឹង​ចាប់ផ្ដើម​រឹង​ប្រហែល​ជា ៤-៦ ខែ​បន្ទាប់​ពី​ទារក​កើត ចំណែក​ខាង​មុខ​នឹង​ឡើង​រឹង​នៅ​ពេល​កូន​តូច​អាយុ​ចាប់ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ​កន្លះ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ប៉ះពាល់ ឬ​ស្ទាប​បង្ហើយ​អាច​ធ្វើ​បាន គ្រាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ចុច​សង្កត់ ឬ​យក​អ្វី​ទៅ​ចាក់​​ខ្លាំង​ៗ​ទៅ​បាន​ហើយ​។ នៅ​ពេល​យើង​ស្ទាប​ប៉ះ​ទៅ​ឃើញ​ថា បង្ហើយ​ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូន​តូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក ឬ​បើ​ឃើញ​ថា​បង្ហើយ​ឡើង​ប៉ោង​ទុល មិន​លោត​ដូច​ចង្វាក់ជីពចរ នោះ​បញ្ជាក់​ថា កូន​តូច​អាច​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​ គួរ​នាំ​កូន​តូច​ទៅ​ជួប​លោកគ្រូពេទ្យ​ជាបន្ទាន់។

ពី​មុន​ចាស់​ៗ​ទម្លាប់​លាប​ពពួក​ប្រេង​លាប​រឹត​លើ​បង្ហើយ​កូន ដើម្បី​ឲ្យ​វា​ឆាប់​រឹង ប៉ុន្តែ​បច្ចុប្បន្ន ពេទ្យ​បាន​ណែនាំ​មិន​ឲ្យ​លាប​អ្វី​លើ​បង្ហើយ​ទារក​ទេ ហើយ​ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​បង្ហើយ​គេ​ឆាប់​រឹង​ដែរ។ ការ​លាប​អ្វី​លើ​បង្ហើយ ធ្វើឲ្យ​ប៉ះពាល់​សុខភាព​កូន​ទៅ​វិញ​ទេ ជាពិសេស​សារធាតុ​មាន​ជាតិ ម៉ង់តុល (Menthol)។
វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា ការ​ធ្វើ​ឲ្យ​បង្ហើយ​ក្មេង​ឆាប់​រឹង ក៏​មិនមែន​ជា​រឿង​ល្អ​ដែរ។ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា បង្ហើយ​គឺជា​ផ្នែក​ទន់​នៃ​ក្បាល​ទារក​មាន​សារៈសំខាន់​បំផុត​ទៅ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ទម្រង់​ក្បាល។

ចំពោះ​អត្ថប្រយោជន៍​របស់​បង្ហើយ​នេះ​វិញ​មាន ២ យ៉ាង៖

– ធ្វើឲ្យ​ទម្រង់​ក្បាល​ទារក​បង្រួម​ងាយស្រួល​កើត​ចេញ​ពី​ពោះ​ម៉ាក់
– វា​ធ្វើឲ្យ​ទម្រង់​ក្បាល​រីក​ធំ​តាម​ការ​លូតលាស់​របស់​ខួរក្បាល។ ទារក​កើត​មក ក្នុង​ខែ​ដំបូង​ៗ​ខួរក្បាល​គេ​លូតលាស់​យ៉ាង​ឆាប់​រហ័ស មាន​ន័យ​ថា ខួរក្បាល​គេ​នឹង​ត្រូវ​រីក​ធំ​ទៅ​តាម​ការ​លូតលាស់​កូន។

ពេល​ខួរក្បាល​លូតលាស់ និង​រីក​ធំ​ទម្រង់​ក្បាល​របស់​គេ​ក៏​ត្រូវ​តែ​រីក​ឲ្យ​ស្រប​គ្នា​ដែរ ហើយ​ទម្រង់​ក្បាល​អាច​រីក​បាន​លុះ​ណា​តែ​មាន​ផ្នែក​ទន់​ទាំង​អស់​នោះ។ ដូចនេះ​កុំ​ធ្វើអ្វី​លើ​បង្ហើយ ទុក​ឲ្យ​គេ​រឹង​ទៅ​តាម​ការ​វិវត្ត​របស់​កូន គឺ​ល្អ​បំផុត​ហើយ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 08/09/2020
x