ទឹកដោះគោកូនបៅមិនអស់គួរចាក់ចោល កុំទុកឲ្យបៅបន្ត

    ទឹកដោះគោកូនបៅមិនអស់គួរចាក់ចោល កុំទុកឲ្យបៅបន្ត

    ការ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ទោះមានគុណសម្បត្តិ​មួយ​ចំនួនមែន តែជា​រឿង​ពិបាក​ ចំណាយ​ពេលក៏​ច្រើន នឿយហត់ និង​បញ្ហា​កង្វះ​អនាម័យ។ ក្នុង​នោះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ​ណែនាំ​ថា​ក្រោយ​កូន​បៅ​រួច​ត្រូវ​ប្រញាប់​ចាក់ចោល​ភ្លាម ទោះ​នៅ​សល់​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

    វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មាន​ម៉ាក់​ៗ​មួយ​ចំនួន​​កូន​បៅ​ទឹក​ដោះ​គោ​សល់​ហើយ មិន​ព្រម​ចាក់ចោល​ឡើយ​ដោយ​ទុក​ឲ្យ​បៅ​នៅ​ពេល​បន្ទាប់​ទៀត។ ទង្វើ​បែប​នេះ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទារក ព្រោះ​ទឹក​ដោះ​គោ​ដែល​នៅ​សេសសល់​អាចក​កើត​ជា​បាក់តេរី​ឡើង ក្រោយ​សល់​យូរ​ម៉ោង។

    បៅម្សៅ​ទឹក​ដោះ​សត្វ

    ទោះ​ជា​សល់​មិន​យូរ​ក៏​ដោយ ព្រោះពេល​ខ្លះ​ក្រោយ​កូន​បៅ​រួច យើង​មិន​បាន​គ្រប​ឲ្យ​បាន​ជិត​ល្អ ដោយសារ​ជាប់​រវល់​មើល​កូន ហើយ​រុយ​ ឬសត្វល្អិត​ផ្សេងទៀត​ក៏រោម ឬ​មាន​កម្ទេចកំទីធូលីប៉ើងមកជាប់។ ក្រោយសត្វ​រុយ​​ទុំ និង​រោម​របស់កខ្វក់ នៅ​ពេល​វា​មកទុំ​លើ​ក្បាល​ដប​កូន​បៅ​ ជាតិ​កខ្វក់ដែល​បន្សល់​ទុក​ដោយ​រុយនោះ ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុងមាត់កូន ឆ្លងកាត់​បំពង់ក ​ក្រពះ-ពោះវៀន​កូន ​អាច​បណ្ដាល​ឲ្យក្អួត ​រាករូស ឬ​មេរោគ​បង្ក​ទៅ​ជា​​រលាក​បំពង់ក​ទៅ​វិញ។

    មួយ​វិញ​ទៀត​ទឹក​ដោះ​គោ​ក្រោយ​ឆុង​រួច អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ស្អាត ​មាន​សីតុណ្ហភាព​ធម្មតា ឬ​​ក្នុង​ទូទឹកកក​បាន​ត្រឹម ១-១ ម៉ោង​កន្លះ​​ប៉ុណ្ណោះ។ ដូចនេះ​ទោះ​សល់​តិច​ច្រើន យូរ ឆាប់ គួរតែ​ចាក់ចោល និង​ឆុង​កំប៉ុង​ថ្មី​ដែល​លាង​សម្អាត​រួច ទើប​មាន​សុវត្ថិភាព​ជាង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ 08/10/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម