backup og meta

ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

    ទឹកដោះគោ​​​កូន​​​ម៉ឹម​​​​​សល់ អាច​​ទុក​​បាន​​ប៉ុន្មាន​​ម៉ោង?​

    ម៉ាក់​ៗ​ខ្លះ ព្រោះតែ​មិន​ចង់​ខ្ជះខ្ជាយ​ទឹកដោះគោ​ដែល​កូន​ទើប​ម៉ឹម​បន្តិច ឬ​ឆុង​ហើយ​កូន​មិន​បៅ ច្រើន​តែ​ស្ដាយ​ក៏​យក​ទៅ​ទុក ឬ​ក្លាស្សេ​ក្នុង​ទូទឹកកក ​ដើម្បី​ឲ្យ​កូន​ញ៉ាំ​ពេល​ក្រោយ​ទៀត។ តើ​​ទឹក​ដោះ​​គោ​ឆុង​រួច​អាចរក្សា​ទុក​បាន​ប៉ុន្មានម៉ោង មិន​ខូច​គុណភាព? ​

    ដើម្បី​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ លោកស្រី​​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារជាតិ​បាន​ប្រាប់​មក Helloគ្រូពេទ្យ​ ថា ទឹកដោះគោ​ឆុង​នៅ​សល់ អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ដែល​មានសីតុណ្ហភាពធម្មតា ឬ​​ក្នុង​ទូទឹកកក​បាន តែ​ទុក​បាន​​ត្រឹម ១-១ ម៉ោងកន្លះ​​ប៉ុណ្ណោះ​។ បើ​ទុក​យូរ​ជាង​នេះ ទឹកដោះ​គោ​ខូច​គុណភាពហើយ ​ត្រូវ​ចាក់​វា​ចោល កុំ​ទៅ​ស្ដាយ​អី ព្រោះពេល​ឲ្យ​កូន​បន្ត​បៅ​ទឹក​ដោះ​គោ​ទាំង​នោះ អាច​ធ្វើឲ្យ​ឈឺពោះ ក្អួត ឬ​រាករូស​ក៏​មាន ​លើស​ពី​នោះ មេរោគនឹង​ចាប់​លូតលាស់​ក្នុង​ទឹក​ដោះ​គោ។

    ទោះ​ទឹកដោះឆុងរួចអាចរក្សាទុកបានពី ១-១ម៉ោងកន្លះ ក្តី តែ​លោក​ស្រី​វេជ្ជបណ្ឌិត​មិន​លើក​ទឹកចិត្ត​ឲ្យ​យើង​ឆុង​ទឹក​ដោះ​គោ​ច្រើន​សល់​ទុក​ឲ្យ​កូន​មឹម​លើក​ក្រោយ​ទៀត​ឡើយ គួរតែ​ឆុង​ត្រឹម​កម្រិត​ល្មម​កូន​ម៉ឹម​អស់ទៅ​បាន​ហើយ។

    ហួរ ដានេ
    វេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ

    ម៉ាក់​ៗ​ដែល​ឲ្យ​កូន​ម៉ឹម​​ដោះ​គោ​ត្រូវ​ចងចាំ​ថា ទឹកដោះគោ​ខុស​ពី​ទឹក​ដោះ​ម្ដាយ ព្រោះ​ទឹក​ដោះ​ម្ដាយ​អាច​រក្សា​ទុក​រហូត​ទៅ​ដល់​ច្រើន​ថ្ងៃ ប្រសិនបើ​យើង​យក​ទៅ​បង្កក។

    អត្ថបទ​ពាក់ព័ន្ធ

  • ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន
  • ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ
  • ប្រសិនបើ​កូន​ម៉ឹម​ផង ឈប់​ផង ពេល​ឈប់យើង​ត្រូវ​យក​គម្រប​ទឹក​ដប​ទឹកដោះគោ​មក​បិទ​ភ្លាម​ៗ ហើយ​បើ​អស់​ហើយ​ត្រូវ​លាង​សម្អាត​ដប​ទឹកដោះគោ​ភ្លាម​ៗ ព្រោះ​បើ​ទុល​ចោល​វា​នឹង​មាន​កំណក​ជាប់​ដប ធ្វើឲ្យ​ពិបាក​លាង​សម្អាត ឬ​ងាយ​នឹង​កើត​មេរោគ។ ចំណែក​ការ​លាង​ស្អាត​ត្រូវ​ប្រើ​ជាមួយ​សាប៊ូ បន្ទាប់​មក​ស្ងោរ​សម្លាប់​មេរោគ ត្រូវ​រលាស់​ទឹក​ឲ្យ​ស្ងួត ដើម្បី​កុំឲ្យ​ដប​បែក​ញើស និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត ស្អាត ​បិទ​ឲ្យ​ជិត កុំឲ្យ​មាន​ធូលី​ចូល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម