ដើម្បីឲ្យច្បាស់ពីបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិបានប្រាប់មក Helloគ្រូពេទ្យ ថា ទឹកដោះគោឆុងនៅសល់ អាចយកទៅទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា ឬក្នុងទូទឹកកកបាន តែទុកបានត្រឹម ១-១ ម៉ោងកន្លះប៉ុណ្ណោះ។ បើទុកយូរជាងនេះ ទឹកដោះគោខូចគុណភាពហើយ ត្រូវចាក់វាចោល កុំទៅស្ដាយអី ព្រោះពេលឲ្យកូនបន្តបៅទឹកដោះគោទាំងនោះ អាចធ្វើឲ្យឈឺពោះ ក្អួត ឬរាករូសក៏មាន លើសពីនោះ មេរោគនឹងចាប់លូតលាស់ក្នុងទឹកដោះគោ។
ទោះទឹកដោះឆុងរួចអាចរក្សាទុកបានពី ១-១ម៉ោងកន្លះ ក្តី តែលោកស្រីវេជ្ជបណ្ឌិតមិនលើកទឹកចិត្តឲ្យយើងឆុងទឹកដោះគោច្រើនសល់ទុកឲ្យកូនមឹមលើកក្រោយទៀតឡើយ គួរតែឆុងត្រឹមកម្រិតល្មមកូនម៉ឹមអស់ទៅបានហើយ។
វេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ ម៉ាក់ៗដែលឲ្យកូនម៉ឹមដោះគោត្រូវចងចាំថា ទឹកដោះគោខុសពីទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយអាចរក្សាទុករហូតទៅដល់ច្រើនថ្ងៃ ប្រសិនបើយើងយកទៅបង្កក។