backup og meta

ចង់​ឲ្យ​ស្បែក​អា​អូន​​ទន់រលោង មិនងាកៗប្រតិកម្ម តិចនិក​ប៉ុន្មាន​ចំណុច​​នេះ​អាច​ជួយ​ម៉ាក់​ប៉ា​បាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 02, 2020

    ចង់​ឲ្យ​ស្បែក​អា​អូន​​ទន់រលោង មិនងាកៗប្រតិកម្ម តិចនិក​ប៉ុន្មាន​ចំណុច​​នេះ​អាច​ជួយ​ម៉ាក់​ប៉ា​បាន

    ម៉ាក់​ប៉ា​ថ្មី​ថ្មោង​តែង​បារម្ភ​រឿង​បញ្ហា​លើ​ស្បែក​កូន ព្រោះ​ស្បែក​ទារក​មាន​សភាព​ទន់ និង​ងាយ​ប្រតិកម្ម។ បើ​យើង​មើល​ថែ​ស្បែក​អា​អូន​មិន​ប្រយ័ត្ន និង​មិន​បាន​ការពារ​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​កូន​រលាក​ស្បែក ឬ​អាលែកហ្សី​ស្បែក​ក៏​ថា​បាន។ ហេតុ​នេះ​ហើយ គ្រូពេទ្យ​ជំនាញ​ណែនាំ​ពី​វិធី​ល្អៗ​សម្រាប់​ម៉ាក់​ប៉ា ដើម្បី​ថែ​ទាំ​ស្បែក​កូន​ឲ្យ​មាន​សុខភាព​ល្អ។

    ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ពី​តម្រូវ​ការ​ស្បែក​របស់​កូន និង​ប្រើ​ផលិតផល​ធម្មជាតិ គ្មាន​បន្ថែម​សារធាតុ​គីមី​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ស្បែក​កូន។ ប្រសិន​បើ​ម៉ាក់ប៉ា​ថែ​ទាំ​ស្បែក​កូន​បាន​ល្អ​តាំង​ពី​នៅ​ទារក នោះ​ស្បែក​អា​អូន​អាច​មាន​សភាព​ស្អាត មាន​សុខភាព​ល្អ​រហូត​ដល់​ធំ​ពេញ​វ័យ។

    ក្រៅ​ពី​ការ​ងូត​ទឹក លាប​ម្សៅ ឬ​ប្រើ​គ្រីម​លើ​ស្បែក​អាអូន តិចនិក​ទូទៅ​នៃ​ការ​ថែ​ស្បែក​ទារក​ឲ្យ​មាន​សុខភាព​ល្អ​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​គួរ​មើល​រំលង​មាន​ដូច​ជា៖

    • ទារក​ក្រោម​អាយុ​៦ខែ ​មិន​គួរ​ដាក់​ឲ្យ​ត្រូវ​ចំ​កម្ដៅ​ថ្ងៃ​ទេ។ រាល់​ពេល​ចេញ​ខាង​ក្រៅ មេឃ​ក្ដៅ ម៉ាក់​ប៉ា​គួរ​ការពារ​ស្បែក​កូន​ដោយ​សម្លៀក​បំពាក់​វែងៗ ចៀសវាង​ថ្ងៃ​ក្ដៅ​ប៉ះ​ស្បែក​ស្ដើង​របស់​អា​អូន (ទារក​ចាប់​ពី​៦ខែ​ឡើង​ទៅ)
    • រាល់​ពេល​ប្ដូរ​ខោ​អាវ​កូន ត្រូវ​ប្រាកដ​ថា ជា​ខោអាវ​ស្អាត និង​ត្រូវ​បោក​ខោអាវ​ថ្មីៗ មុន​ពេល​ឲ្យ​កូន​ស្លៀក
    • ចៀស​វាង​កូន​រលាក​ស្បែក​តាម​ក្លៀក គន្លាក់​ដៃ ក ដោយ​សារ​ញើស ឬ​កម្ដៅ ម៉ាក់​ប៉ា​គួរ​បង្កើត​បរិយាកាស​ត្រជាក់ ឬ​ស្លៀក​សម្លៀកបំពាក់​ល្ហើយៗ​ឲ្យ​កូន
    • ត្រូវ​ប្រើ​ផលិតផល​ណា​ដែល​គ្មាន​សារធាតុ​គីមី ម្សៅ​ដែល​មាន​ជាតិ Talcum និង​ប្រើ​ផលិតផល​ធម្មជាតិ ដើម្បី​បង្ការ​ស្បែក​កូន​កុំ​ឲ្យ​ឆ្លង​មេរោគ ឬ​កើត​ជា​អាលែកហ្សី​ស្បែក​។ល។

    ស្បែកទារក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម