ម៉ាកប៉ាគួរតែស្វែងយល់ពីជំងឺរលាកខួរក្បាល ជេអ៊ី និងវ៉ាក់សាំង

    ម៉ាកប៉ាគួរតែស្វែងយល់ពីជំងឺរលាកខួរក្បាល ជេអ៊ី និងវ៉ាក់សាំង

    វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ជំងឺ​ទូទៅ និង​កុមារ បាន​ឲ្យ​ដឹង​ថា ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី បង្ក​ឡើង​ដោយសារ​មូស​ខាំ ហើយ​ភាគច្រើន​បំផុត​កើត​ឡើង​នៅ​តំបន់​អាស៊ី និង​កើត​ច្រើន​នៅ​រដូវ​វស្សា និង​រដូវ​ទឹកជំនន់។ ខាងក្រោម​នេះ​លោក​នឹង​រៀបរាប់​ពី​ស្ថានភាពជំងឺ​ និង​អត្ថប្រយោជន៍​វ៉ាក់សាំង ដែល​គួរតែ​យក​កូន​ទៅ​ចាក់កុំ​បី​ខាន៖

    – ជំងឺ​នេះ​មិន​មាន​ថ្នាំ​ព្យាបាល​ទេ តែ​វា​មាន​វ៉ាក់សាំង​ការពារ
    – ប្រទេស​អាស៊ី​ជាង ២៤ ប្រទេស និង​មនុស្ស​ជាង ៣ ពាន់​លាន​នាក់ ប្រឈម​នឹង​ជំងឺ​នេះ
    – មនុស្ស​ដែល​កើត​ជំងឺ​នេះ ប្រហែល​ជា ៣០ ទៅ ៥០ % មាន​ពិការ​ភាព​ផ្នែក​អវយវៈ និង​បញ្ញា​ស្មារតី​ក្រោយ​ពេល​ជា
    រោគ​សញ្ញា​ជំងឺ៖

    • រោគ​សញ្ញា​នឹង​មាន​អំឡុង ៤ ទៅ ១៤ ថ្ងៃ​បន្ទាប់ពី​ឆ្លង​មេរោគ
    • រោគ​សញ្ញា​ទូទៅ​រួមមាន ក្ដៅ​ខ្លួន​ខ្លាំង ឈឺក្បាល ចុកពោះ ក្អួត រឹង​ក បង្ហើយ​ប៉ោង (ទារក) វង្វេង សន្លប់ ប្រកាច់ និង​អាច​ស្លាប់ ( អត្រាស្លាប់ ៣០% ជាមួយ​រោគ​សញ្ញា​នេះ)
    • កើត​ច្រើន​លើ​ក្មេង​អាយុ​ចាប់ពី ១-១៥ឆ្នាំ ហើយ​មនុស្ស​ចាស់​ក៏​កើត​ដែរ។

    វ៉ាក់សាំង

    ចំពោះ​ការព្យាបាល គ្រូពេទ្យ​នឹង​ព្យាបាល​តាម​រោគសញ្ញា និង​គាំទ្រ​ថែទាំ​អ្នកជំងឺ។ ដូចនេះ​ដើម្បី​ការពារ​ជំងឺ​រលាក​វ៉ាក់សាំង​​ខួរក្បាល​ជេអ៊ី ទី​១ ការពារ​កុំ​ឲ្យ​មូស​ខាំ ទី​២ ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ។

    នៅ​ប្រទេស​កម្ពុជា ក្រសួង​សុខាភិបាល​បាន​ផ្ដល់​វ៉ាក់សាំង​ការពារ​រលាក​ខួរក្បាល​ជេអ៊ី​ចំនួន ២ ដូស​ដោយ​ឥត​គិត​ថ្លៃ ពេល​ក្មេង​អាយុ​អំឡុង ៩ ខែ និង ១៨ ខែនៅតាមមន្ទីរពេទ្យរដ្ធ និងមណ្ឌលសុខភាពទូទាំងប្រទេស ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 05/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត