backup og meta

ដឹងទេ! ការ​ថើប​កូន​ទើបកើត​​ អាចនឹង​​​បង្ក​​គ្រោះថ្នាក់​ដល់​កូន

ដឹងទេ! ការ​ថើប​កូន​ទើបកើត​​ អាចនឹង​​​បង្ក​​គ្រោះថ្នាក់​ដល់​កូន

ទារក​​តូច​ៗ​ គឺ​គួរ​ឲ្យ​ស្រលាញ់​ណាស់​ ​ដែល​ធ្វើ​ឲ្យ​​អ្នក​គ្រប់​គ្នា​តែងតែ​​ក្រឺត​ក្នាញ់​។​ ជាមួយ​នឹង​ម្រាម​​ដៃ​ជើង​តូច​ៗ​ ស្នាម​ញញឹម​​ខ្ជូត​ៗ​ និង​ថ្ពាល់​ក្រម៉ាប់​ៗ​ យើង​ពិបាក​នឹង​ហាម​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ថើប​​ទារក​តូច​ៗ​ទាំង​នោះ​ណាស់​។​ ពិត​ណាស់​ ការ​ថើប​គឺ​ជា​វិធីសាស្ត្រ​​មួយ​ក្នុង​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​ ​ហើយ​វា​មើល​ទៅ​​ហាក់​ដូចជា​ពុំ​មាន​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។​ ​ប៉ុន្តែ​ ​ដើម្បី​សុវត្ថិភាព​កូន​តូច​ យើង​ចាំបាច់​ត្រូវ​ជៀសវាង​ការ​ថើប​ទារក​ដែល​ទើប​នឹង​កើត​។​

. ហេតុ​អី្វ​យើង​មិន​គួរ​ថើប​ទារក​ដែល​ទើប​នឹង​កើត​?

ជាទូទៅ​ ​​​ទារក​ទើប​នឹង​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ ដែល​ទាមទារ​ការ​ថែទាំ​ជា​ពិសេស​សម្រាប់​ពួក​គេ​ នៅ​ក្នុង​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​។​ ​ការ​ប៉ះពាល់​ទៅ​នឹង​មេរោគ​ ក៏​ដូចជា​បាក់តេរី​​ប្រភេទ​ណា​មួយ​ គឺ​អាច​​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពួក​គេ​។​ ​សូម្បី​តែ​​មុន​ពេល​ប៉ះពាល់​​ ឬ​បី​ទារក​ ក៏​ទាមទារ​ឲ្យ​យើង​ត្រូវ​​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​​ជា​មុន​សិន​ដែរ​ ពីព្រោះ​ដៃ​របស់​យើង​គឺ​ជា​ប្រភព​នៃ​​ភ្នាក់ងារ​បង្ក​មេរោគ​រាប់​ពាន់​។​ ស្រដៀង​គ្នា​នេះ​ដែរ​ មុខ​របស់​យើង​ក៏​គ្របដណ្ដប់​ដោយ​មេរោគ រាប់​ពាន់​ នៅ​ពេល​ដែល​យើង​ថើប​ ហើយ​ភ្នាក់ងារ​បង្ក​រោគ​ទាំង​នេះ​ នឹង​ត្រូវ​បាន​​ផ្ទេរ​ទៅ​លើ​ស្បែក​របស់​ទារក​តូច​ៗ​​ជាក់​ជា​មិន​ខាន​។

. មេរោគ​អាច​ធ្វើ​ឲ្យ​ទារក​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត

​​​​​​ជាក់ស្ដែង​ ​ទារក​ងាយ​នឹង​ប្រឈម​ជាមួយ​នឹង​ជំងឺ​រើមណាស់ ហើយ​​ជំងឺ​​នេះ​ បណ្ដាល​ឲ្យ​មាន​ដំបៅ​នៅ​ជុំវិញ​មាត់​ និង​បបូរ​មាត់​​​ចំពោះ​មនុស្ស​ពេញ​វ័យ​។​ ពេល​ខ្លះ​ ​ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ជាក់លាក់​ណាមួយ​ចំពោះ​មនុស្ស​ពេញ​វ័យ​នោះ​ទេ​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​បាន​។​ ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ នៅ​អាយុ​៤០​ឆ្នាំ​ ​គ្នា​យើង​ជាង​៩០%​​បាន​ប្រឈម​​ទៅ​នឹង​មេរោគ​ជាក់លាក់​នេះ​ និង​អាច​ចម្លង​ទៅ​ទារក​ដែល​ទើប​នឹង​កើត​​បាន​ផង​ដែរ។​ ទោះ​បី​ជា​នរណា​ម្នាក់​​​ដែល​មាន​មេរោគ​ប្រភេទ​នេះ​​ ប៉ះពាល់​ដៃ​របស់​ទារក​ ហើយ​ទារក​យក​ដៃ​ទៅ​ញី​ភ្នែក​ ច្រមុះ​ ឬ​មាត់​ ក៏​មេរោគ​អាច​​រាលដាល​ទៅ​ដល់​ភ្នាសរម្អិល​​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​ទៅ​កាន់​ទារក​បាន​ដូច​គ្នា​​។​ ​​ដោយ​សារ​តែ​ទារក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ មេរោគ​អាច​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​​ក្នុង​ខួរក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​​ថែម​ទៀត​ផង​។

ថើបកូន២

. ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

​​នៅ​រយៈពេល​ពីរ​បី​ខែ​ដំបូង​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​ទារក​ ដែល​ប៉ា​ម៉ាក់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​។​ ​យើង​គួរ​តែ​​​ឲ្យ​អ្នក​ដែល​ឈឺ​នៅ​​ឲ្យ​ឆ្ងាយ​ពី​​ទារក​តូច​ៗ​។ បន្ថែម​ពី​នេះ​ ប្រសិនបើ​នរណា​​ម្នាក់​ចង់​ប៉ះពាល់​ ឬ​កាន់​ទារក​ដែល​ទើប​នឹង​កើត​ ចូរ​ឲ្យ​ពួក​គេ​លាង​សម្អាត​ដៃ​​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន​។​ ​ការ​លាង​សម្អាត​ដៃ​ជាមួយ​នឹង​ទឹក​លាង​ដៃ​ ក៏​ជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផង​ដែរ​។​ ដូចគ្នា​នេះ​ដែរ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ ចូរ​ជៀសវាង​នាំ​កូន​ទៅ​ទី​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ក៏​ដូចជា​​មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​ភ្ញៀវ​ច្រើន​មក​លេង​ផ្ទះ​របស់​យើង​នោះ​ឡើយ​​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្ដីប្រពន្ធថ្មីថ្មោងត្រូវដឹង រឿងរ៉ាវ ៥ យ៉ាងនេះ ពេលចង់បានកូន

កូនម៉ឹមទឹកដោះគោ កុំបន្តធ្វើទម្លាប់ ៤ យ៉ាងនេះទៀត ប្រយ័ត្នកូនឈឺឥតល្ហែ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម