បញ្ហារង្វង់ភ្នែកខ្មៅភាគច្រើន គឺមិនមានអ្វីគួរឲ្យបារម្ភឡើយ ពីព្រោះវាកើតឡើងដោយសារតែទារកហត់នឿយ អាលែកហ្ស៊ី ឬអាចមកពីកត្តាហ្សែន។ យ៉ាងណាមិញ នៅក្នុងករណីកម្រខ្លះ រង្វង់ភ្នែកខ្មៅអាចបណ្ដាលមកពីដុំសាច់។ ប្រសិនបើប៉ាម៉ាក់សង្កេតឃើញកូនមានរង្វង់ភ្នែកខ្មៅជ្រៅដែលខុសប្លែកពីធម្មតា ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។

មូលហេតុដែលកូនមានរង្វង់ភ្នែកខ្មៅ
កត្តាទូទៅមួយដែលធ្វើឲ្យទារកមានរង្វង់ភ្នែកខ្មៅ មានដូចជា៖
- ស្បែកស្ដើងនៅខាងក្រោមភ្នែកទារក
- កត្តាហ្សែន
- ទារកដែលនឿយហត់អស់កម្លាំង
- មានករណីខ្លះ រង្វង់ភ្នែកខ្មៅអាចបណ្ដាលមកពីលក្ខខណ្ឌស្បែក ដូចជា ត្រអក ការឆ្លងមេរោគក្នុងប្រហោងឆ្អឹង ការឆ្លងមេរោគផ្លូវដង្ហើម និងការខ្វះជាតិទឹក
- អាលែកហ្ស៊ី