backup og meta

បកស្រាយ​​ចម្ងល់​! ម៉ាក់​ៗ​គួរ​ច្របាច់​ដោះ​កូន​ឬ​អត់​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2021

បកស្រាយ​​ចម្ងល់​! ម៉ាក់​ៗ​គួរ​ច្របាច់​ដោះ​កូន​ឬ​អត់​?

ផល​ប៉ះពាល់​នៃ​​​អ័រម៉ូន​ចំពោះ​ទារក​ទើប​កើត​ អាច​កើត​ឡើង​នៅ​ក្នុង​ស្បូន​ ដោយ​សារ​តែ​ទារក​​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជា​ច្រើន​ ដែល​នៅ​ក្នុង​ចរន្ត​ឈាម​របស់​ម្ដាយ​។​ ​បន្ទាប់​ពី​សម្រាល​​រួច​ ទារក​នឹង​លែង​រង​ឥទ្ធិពល​​ពី​​អ័រម៉ូន​ទាំង​នេះ​ទៀត​។​ ប៉ុន្តែ​ការ​ប៉ះពាល់​នេះ​ ក៏​អាច​បង្ក​ជា​ស្ថានភាព​សុខភាព​បណ្ដោះអាសន្ន​ចំពោះ​អា​អូន​ទើប​កើត​ផង​ដែរ​ ដូចជា​ហើម​ដោះ ឬ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ជាដើម​។

ហេតុអ្វី​បាន​ជា​ដោះ​អា​អូន​ហើម​?

​ពិត​ណាស់​ ​​​អ័រម៉ូន​ពី​ម្ដាយ គឺ​ជា​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ឆ្លង​កាត់​សុក​ចូល​ទៅ​ក្នុង​ឈាម​របស់​ទារក​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​ អ័រម៉ូន​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​ទារក​បាន​។

ជាក់​ស្ដែង ស្ត្រី​ពពោះ​ផលិត​អ័រម៉ូន​Estrogen​នៅ​ក្នុង​កម្រិត​ខ្ពស់​។​ កត្តា​នេះ​​បណ្ដាល​ឲ្យ​សុដន់​របស់​ម៉ាក់​ៗ​រីក​ធំ​។​ ​នៅ​រយៈពេល​​៣​ថ្ងៃ​ ក្រោយ​សម្រាល​ ទារក​ទើប​កើត​ទាំង​ស្រី​ និង​ប្រុស​អាច​កើត​មាន​អាការៈ​ហើម​​ដោះ​។​ យ៉ាង​ណា​មិញ​ អាការៈ​ហើម​នេះ​មិន​មាន​រយៈពេល​យូរ​ឡើយ ប៉ុន្តែ​វា​ក៏​ក្លាយ​​​ជា​ការ​បារម្ភ​របស់​ប៉ា​ម៉ាក់​ថ្មីថ្មោង​​ជាក់​ជា​មិន​ខាន​។

ប៉ា​ម៉ាក់​គួរ​ច្របាច់​ដោះ​ទារក​ឬ​ទេ​?

ការ​ហើម​ដោះ​នឹង​បាត់​ទៅ​វិញ​នៅ​សប្ដាហ៍​ទី​២​បន្ទាប់​ពី​សម្រាល​ ខណៈ​ពេល​​អា​អូន​លែង​មាន​អ័រម៉ូន​​ទាំង​នេះ​ទៀត​។​ ​ប៉ា​ម៉ាក់​មិន​ត្រូវ​ច្របាច់​ ឬ​ម៉ាស្សា​ដោះ​របស់​ទារក​ទើប​កើត​​ឡើយ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ខាង​ក្រោម​ស្បែក​ (អាប់​សែ)​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ អ័រម៉ូន​​ដែល​បាន​មក​ពី​ម្ដាយ​ក៏​អាច​នាំ​ឲ្យ​មាន​សារធាតុ​រាវ​លេច​ចេញ​ពី​ក្បាល​ដោះ​របស់​ទារក​ដូច​គ្នា​ ហើយ​ជា​ទូទៅ​ វា​នឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​។​

ច្របាច់ដោះកូន២

ការ​ប្រែប្រួល​ដទៃ​ទៀត​ចំពោះ​ទារិកា​

មួយ​វិញ​ទៀត​ ចំពោះ​ទារិកា​​អាច​នឹង​មាន​ការ​ប្រែប្រួល​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​​បរិវេណ​ទ្វារ​មាស​។

  • ​ជាលិកា​ស្បែក​នៅ​ជុំវិញ​បរិវេណ​ទ្វារ​មាស​ ​មើល​ទៅ​ហើម​ដែល​ជា​លទ្ធផល​នៃ​ការ​ប៉ះពាល់​នឹង​អ័រម៉ូន​Estrogen​។
  • ​មាន​សារធាតុ​រាវ​ពណ៌​ស ហូរ​ចេញ​ពី​ទ្វារ​មាស​ ដែល​ហៅ​ថា​ ធ្លាក់​ស​បែប​ធម្មជាតិ​។
  • មាន​ឈាម​តិច​ៗ​ចេញ​ពី​ទ្វារ​មាស​។

ជា​ទូទៅ​ ការ​ប្រែប្រួល​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​នៅ​​ពេល​ដែល​ទារក​អាយុ​បាន​២​ខែ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម