backup og meta

ធ្លាប់​តែ​ឃើញ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​បើ​ទារក​ជ្រុះដែរ ​មាន​បញ្ហាទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

    ធ្លាប់​តែ​ឃើញ​មនុស្ស​ចាស់​ជ្រុះ​សក់ ចុះ​បើ​ទារក​ជ្រុះដែរ ​មាន​បញ្ហាទេ?

    គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឃើញ​ហើយ ទារក​ទើប​នឹង​កើត​មួយ​ចំនួន​សក់​ក្រាស់​នោះ​ក្រាស់ ខ្លះ​ខ្មៅ​ក្រឹប​ពេញ​ក្បាល ដូច​មនុស្ស​ធំ​ពេញ​វ័យ​ដែរ។ ប៉ុន្តែ នៅ​ពេល​អាអូន​លូតលាស់​ធំ​ទៅ​ ពី​១​ខែ​ទៅ​១​ខែ ស្រាប់​តែ​ចាប់​ផ្ដើម​ជ្រុះ​សក់​មក​ស្ដើង​វិញ តែ​អ្នក​ជំនាញ​អះអាង​ថា វា​ជា​ធម្មជាតិ​របស់​ក្មេង ភាគ​ច្រើន​មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​កូន​យើង​ទេ។

    លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ បាន​ពន្យល់​ឲ្យ​ដឹង​ថា យោង​ទៅ​តាម American Academy of Pediatric (AAP) ភាគ​ច្រើន​នៃ​ទារក ឬ​ស្ទើរ​តែ​គ្រប់​ទារក​ទាំង​អស់​ជ្រុះសក់​ក្នុង​អំឡុង​ពេល​អាយុ​ក្រោម​ ៦​ខែ ជា​ពិសេស​ជ្រុះ​សក់​ច្រើន​នៅ​អាយុ​ ៣ខែ។ ​នេះ​គឺ​ជា​រឿង​ធម្មតា ដែលបណ្ដាល​មក​ពី​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ទារក និង​អាច​បណ្ដាល​មក​ពី​ទី​តាំង​នៃ​ការ​គេង។ សក់​នឹង​ចាប់​ផ្ដើម​ដុះ​វិញ​នៅ​អាយុ ​៦​ខែ​-​១​ខួប។ សក់​ដែល​ដុះ​មក​ហើយ​មាន​អាយុ​កាល​ប្រហែល​ ៣-៦​ខែ​ នឹង​ជ្រុះ​ទៅ​វិញ។

    មូលហេតុ​ទារក​ត្អើក​ញឹកញាប់

    វេជ្ជបណ្ឌិត​ឯកទេស​កុមារ​សញ្ញា​ប័ត្រ​ពី​ប្រទេស​បារាំងរូបនេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​កូន​តូច​របស់​ម៉ាក់​ប៉ា​មាន​អាយុ​លើស​ពី​៦ខែ ហើយ​សក់​នៅ​តែ​បន្ត​ជ្រុះ​ច្រើន និង​មិន​ដុះ​មក​វិញ​សោះ ម៉ាក់ប៉ា​គួរ​តែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតជំនាញ ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​មាន​បញ្ហា​សុខភាព​ស្បែក​ដូច​ជា​មេរោគ​ផ្សិត ជំងឺ​​ Alopecia areata ឬ​បញ្ហា Hair shaft trauma។ល។

    តិចនិក​ថែ​ទាំ​សក់​ទារក

    ១. ប្រា​កដ​ថា យើង​ប្រើ​សាប៊ូ​ស្រទន់​ស្រាល​សម្រាប់​ទារក កក់​សក់​ឲ្យ​កូន ដើម្បី​ចៀសវាង​ផល​រំខាន

    ២. ចៀសវាង​កក់​សក់​កូន​រាល់​ថ្ងៃ តាម​ការ​ណែនាំ​ AAP ម៉ាក់​ប៉ា​អាច​កក់​សក់​ឲ្យ​កូន ​២-៣​ដង/​សប្ដាហ៍​ បាន​ហើយ (កក់​ច្រើន​ដង​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត)

    ៣. ចៀសវាង​ប្រើ​ក្រចក​អេះ ឬ​កេះ​ស្បែក​ក្បាល​កូន យក​ល្អ​គួរ​ប្រើ​ម្រាម​ដៃ ឬ​កំណាត់​ទន់​ៗ​លាង​សម្អាត​ក្បាល​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម