backup og meta

កោរ​សក់​កូន​ ពិត​ជា​​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ជាង​មុន​មែន​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 06, 2021

    កោរ​សក់​កូន​ ពិត​ជា​​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ជាង​មុន​មែន​អត់?

    មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ ការ​កោរ​សក់​​ទារក​តូច​ៗ​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួកគេ​ដុះ​​មក​ថ្មី​ កាន់​តែ​ក្រាស់​ជាង​មុន​។​ ​​ជា​ពិសេស​ សម្រាប់​​ម៉ាក់​ៗ​​មាន​កូន​ដែល​មាន​សរសៃ​សក់​ទន់​ និង​ស្តើង​ ​ច្បាស់​ជា​សង្ឃឹម​ថា​​ ​សក់​របស់​ពួក​គេ​​កាន់​តែ​លូតលាស់​ល្អ​ជាង​មុន​ជាក់​ជា​មិន​ខាន​​​ ខណៈ​ពេល​ដែល​អ្នក​ម៉ាក់​មួយ​ចំនួន​ទៀត​ ​កោរ​សក់​កូន​សម្រាប់​​ជា​ការ​ធ្វើ​ពិធី​ប្រពៃណី​​​ផ្សេង​ៗ​របស់​ខ្លួន​ទៅ​វិញ​។​ ប៉ុន្តែ​ តើ​ការ​កោរ​សក់​ទារក​ពិត​ជា​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​ដុះ​កាន់​តែ​ក្រាស់​ជាង​មុន​ពិត​មែន​ ឬ​គ្រាន់​តែ​ជា​ជំនឿ​តៗ​គ្នា​?

    ១.​តើ​យើង​គួរ​កោរ​សក់​ទារក​នៅ​អាយុ​ប៉ុន្មាន​ទើប​ល្អ​?

    ​​​​​​​​ប្រសិន​បើ​ម៉ាក់​ៗ​មាន​បំណង​ចង់​កោ​រ​សក់​​ឲ្យ​ទារក​ ​ម៉ាក់​ៗ​គួរ​រង់ចាំ​រហូត​ដល់​ក្បាល​ និង​ក របស់​ក្មេង​រឹង​​ជា​មុន​សិន​។​ ​ពិត​ណាស់​ ​ទារក​តូច​ៗ​ចូលចិត្ត​ធ្វើ​ចលនា​ងាកចុះងាក​ឡើង​ឥត​ឈប់ឈរ​ ហើយ​​ការ​កោរសក់​តម្រូវ​ឲ្យ​ក្មេង​អង្គុយ​ស្ងៀម​មិន​កម្រើក​ទាល់​តែ​សោះ​។​ ដូច​នេះ​ វា​មិន​ត្រឹម​តែ​មាន​ការ​ពិបាក​ក្នុង​ការ​កោរ​សក់​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​បណ្ដាល​ឲ្យ​កូន​មាន​របួស​ជា​យថាហេតុ​​ផង​ដែរ បើអូនៗ​នៅតូចពេក​។

    ​​​២.​តើ​ការ​កោរ​សក់​​អាច​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ជាង​មុន​ពិត​ដែរ​​ឬ​ទេ​?

    ប្រសិន​បើ​ម៉ាក់ៗ​គិត​ថា​ ការ​កោរ​សក់​​ទារក​ អាច​ធ្វើ​ឲ្យ​សក់​របស់​ពួក​គេ​​ដុះ​ក្រាស់​ជាង​មុន​នោះ​ ចូរ​គិត​សា​ជា​ថ្មី​ម្ដង​ទៀត។​ អ្នក​ជំនាញ​ជា​ច្រើន​​បាន​ណែនាំ​ថា​ ការ​កោរ​សក់​មិន​អាច​ធ្វើ​ឲ្យ​សក់​ទារក​ដុះ​​មក​ថ្មី​​ក្រាស់​ជាង​មុន​ឡើយ​។​ ជាក់ស្ដែង​ សក់​យើង​​ដុះ​ចេញ​ពី​ឫស​សក់​ដែល​នៅ​ខាង​ក្រោម​ស្បែក​ក្បាល​។​ នៅ​ពេល​ដែល​យើង​កោរ​សក់​ វា​មិន​មាន​​ផល​ប៉ះពាល់​ដល់​ឫស​សក់​ឡើយ​។​ ដូច្នេះ​ហើយ​ ​ប្រសិន​បើ​វា​ពុំ​មាន​ឥទ្ធិពល​លើ​ឫស​សក់​ទេ​នោះ​ វា​ក៏​​មិន​អាច​ធ្វើ​ឲ្យ​សក់​ដុះ​មក​វិញ​ក្រាស់​ល្អ​នោះ​ដែរ​។​ ​​ជា​ទូទៅ​ សក់​​របស់​ទារក​ដុះ​លូតលាស់​ល្អ​ នៅ​ពេល​ដែល​ពួកគេ​មាន​អាយុ​ចាប់​ពី​​៤ខែ​ឡើង​ទៅ​។ ជា​ធម្មតា​ សរសៃ​សក់​របស់​ទារក​រឹងមាំ​ ឬ​ក្រាស់​ គឺ​អាស្រ័យ​ទៅ​លើ​ហ្សែន​របស់​ប៉ា​ម៉ាក់​ផង​ដែរ​ ប្រសិន​បើ​ប៉ា​ម៉ាក់​មាន​សក់​​ភ្លឺ​រលោង​ និង​ក្រាស់​ល្អ​ កូន​​ក៏​អាច​មាន​សរសៃ​ដូច​គ្នា​ដែរ​។

    កោរសក់២

    ៣.​​​​​តិចនិក​ជួយ​ឲ្យ​សក់​ទារក​ដុះ​ក្រាស់​ល្អ

    • ផ្ដល់​អាហារ​បំប៉ន​ដល់​កូន​​ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ និង​វីតាមីន​ល្អ​ៗ​ ពី​ព្រោះ​របប​អាហារ​ត្រឹមត្រូវ​ក៏​មាន​អត្ថប្រយោជន៍​ដល់​ការ​លូតលាស់​នៃ​សក់​របស់​ទារក​ផង​ដែរ​។
    • ចូរ​ម៉ាស្សា​ស្បែក​ក្បាល​កូន​ថ្នមៗ​ ដោយ​ប្រើ​ប្រេង។ ការ​ធ្វើ​បែប​នេះ​ មិន​ត្រឹម​តែ​ជួយ​បន្ធូរ​អារម្មណ៍​ដល់​ទារក​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ជំរុញ​ចរន្ត​ឈាម​នៅ​ក្នុង​ស្បែក​ក្បាល​ដែល​ចូល​ទៅ​ចិញ្ចឹម​ឫស​សក់​របស់​អា​អូន​តូចផងដែរ​។​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម