backup og meta

មានកូនតូចពិបាកបន្តិចហើយ នេះជាតិចនិកការពារទារកទើបកើត-១ឆ្នាំ ពីជំងឺកូវីដ ១៩

មានកូនតូចពិបាកបន្តិចហើយ នេះជាតិចនិកការពារទារកទើបកើត-១ឆ្នាំ ពីជំងឺកូវីដ ១៩

បច្ចុប្បន្ន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​មិន​ទាន់​មាន​សញ្ញា​ថមថយ​នោះ​ទេ តើ​យើង​ត្រូវ​ការពារ​កូន​តូច​ជា​ទីស្រលាញ់ ដែល​ទើប​ចាប់​កំណើត​លើ​ផែនដី​នេះ​ពី​ជំងឺ​កូវីដ ១៩ ដោយ​របៀប​ណា?

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គការ UNICEF បន្ថែម​លើ​ដំបូន្មាន​ទាំង​អស់​ដែល​បាន​ផ្តល់​កន្លង​មក​ដល់​ម៉ាក់ប៉ា អំពី​ការ​លាង​សម្អាត​ដៃ ការ​រក្សា​គម្លាត សុវត្ថិភាព និង​ការ​ឧស្សាហ៍​ធ្វើ​អនាម័យ​ឱ្យ​ទាករ​តូចៗ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ទារក​តូចៗពី​ការ​ឆ្លង​ជំងឺ។ ម៉ាក់ៗ​ត្រូវ​បំបៅដោះ​កូន ប្រសិន​បើ​អាច​ធ្វើ​បាន ព្រោះ​បច្ចុប្បន្ន​ពុំ​មាន​ការ​ស្រាវ​ជ្រាវ​ណា ដែល​បង្ហាញ​ថា​ទឹកដោះ​ម្តាយ​អាច​ចម្លង​វីរុស​នេះ​នោះ​ឡើយ ហើយ​ម៉ាក់ៗ​គួរ​អនុវត្ត​តាម​ទម្លាប់​អនាម័យ​ធម្មតា និង​ការពារ​ផ្លូវ​ដង្ហើម (ពេល​បំបៅ​កូន ក៏​ដូច​ជា​ពេល​វេលា​ផ្សេង​ទៀត) ដើម្បី​ចៀស​វាង​ការ​ឆ្លង​តាម​ផ្លូវ​ដង្ហើម។

បន្ថែម​ពីនោះ​ត្រូវ​ប្រើ​កំណាត់​ជូត​ដែល​មាន​ថ្នាំ​សម្លាប់​មេរោគ​ប្រសិន​បើ​មាន ដើម្បី​ជូត​ផ្ទែក​ខាង​លើ និង​ផ្ទៃ​សម្រាប់​ប្តូរ​ខោ​ទឹក​នោម​កូន​ឱ្យ​បាន​ម្តង/ថ្ងៃ ធានា​ថា​ក្មេង​តូចៗ មាន​អ្នក​ថែទាំ​ដដែលៗ ដើម្បី​កាត់​បន្ថយ​ចំនួន​មនុស្ស​ដែល​មក​ប៉ះពាល់​ជាមួយ​ពួកគេ។ ចំពោះ​អ្នក​មើល​ថែ​កូន​យើង​ត្រូវ​ប្រាប់​ពួក​គេ​ឲ្យ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ញឹក​ញាប់ ចៀស​វាង​ប្រើប្រាស់​វត្ថុ​រួមគ្នា​ដែល​យក​មក​ប៉ះពាល់​មាត់ ដូចជា​ពែង​ជា​ដើម និង​មិន​ត្រូវ​នៅ​ជិត ក្មេង​ឡើយ​បើ​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។

ប្រសិន​បើ​កូន​ឈឺក ក្អក ឬ​ក្តៅខ្លួន ត្រូវ​ទូរស័ព្ទ​ពេទ្យ​ដើម្បី​សុំ​ដំបូន្មាន​សិន មុន​នឹង​យក​កូន​ទៅ​ពេទ្យ។ប៉ុន្តែ​បើ​កូន​មាន​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ ដូចជា​ថប់ដង្ហើម ឬ​មិន​ស្រួល​ខ្លួន​ខុស​ធម្មតា សូម​ទូរស័ព្ទ​ទៅ​កាន់លេខ ១១៥ ឬ​យក​ពួក​គេ​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​បំផុត។

អង្គការ UNICEF ក៏​បាន​បញ្ជាក់​ថា ក្មេង​ភាគ​ច្រើន​ដែល​មាន​ជំងឺ​កូវីដ១៩ មាន​រោគ​សញ្ញា​ស្រាលៗ ឬ​ពុំ​មាន​រោគ​សញ្ញា​ទាល់​តែ​សោះ។ ប៉ុន្តែ​ជា​ការ​សំខាន់​ដែល​ត្រូវ​ការពារ​មនុស្ស​ចាស់ និង​អ្នក​ដទៃ​ទៀត​ដែល​ងាយ​រងគ្រោះ​ដោយសារ​ការ​ឆ្លង​រោគ​ធ្ងន់ធ្ងរ។

កូវីដ ១៩

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់​ៗ​ដឹង​អត់?​​ សារធាតុសៗជាប់ស្បែកទារកមានប្រយោជន៍​អ្វី​ខ្លះ​?

ទារកកើតមិនគ្រប់ខែមានផលប៉ះពាល់ច្រើន ម៉ាក់ៗពពោះមកដឹងវិធីបង្ការ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម