ទារកកើតមិនគ្រប់ខែ អាចបណ្ដាលមកពីទាំងកត្តាដូចជាម្ដាយក្មេងពេក ចាស់ពេក ម៉ាក់ៗមិនប្រយ័ត្ន ឬបែកទឹកភ្លោះមុនពេលសម្រាលជាដើម។ បើទារកកើតមកមិនគ្រប់ខែ អាអូនអាចជួបនឹងបញ្ហាសុខភាពច្រើនជាងទារកធម្មតា ទាមទារការថែទាំពិសេស។

ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានពន្យល់ឲ្យដឹងថា កាលណាទារកកើតមិនគ្រប់ខែ ទារកនឹងប្រឈមបញ្ហាដំណកដង្ហើម ព្រោះសួតមិនទាន់ទុំល្អ តួនាទីសួត ដំណើរការស្រូបអុកស៊ីសែន និងបញ្ចេញឧស្ម័នកាបូនិចមិនល្អ។ លើសពីនេះ ទារកងាយនឹងឆ្លងមេរោគផ្សេងៗ ព្រោះប្រព័ន្ធភាពស៊ាំនៅខ្សោយ ហើយទារកក៏ប្រឈមនឹងបញ្ហាហូរឈាមក្នុងខួរក្បាល ធ្វើឲ្យមានអត្រាស្លាប់ជុំវិញកំណើតខ្ពស់។
ដើម្បីការពារសុខភាពកូន ម៉ាក់ៗពពោះគួរតែដឹង និងអនុវត្តតិចនិកថែរក្សាខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី ដូចជា៖
លោកវេជ្ជបណ្ឌិតបានណែនាំបន្ថែមថា ក្នុងករណីដែលម៉ាក់ៗមានរោគសញ្ញាសង្ស័យដូចជា ធ្លាក់ឈាម ក្ដៅខ្លួនខ្លាំង ចុកពោះ ម៉ាក់ៗត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានឆាប់ ព្រោះវាអាចជាសញ្ញាទារកកើតមិនគ្រប់ខែ មិនអាចបន្លាយយូរឡើយ។
អត្ថបទគួរអាន៖