brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានបញ្ហាអត់ បើទារកទើបកើតមិនជុះលាមកព្រៃ?

លាមកព្រៃគឺជាលាមកដំបូងរបស់ទារកទើបនឹងកើត មានសភាពខាប់ ស្អិត​​ និងមានពណ៌បៃតងចាស់។ ជាធម្មតាទារកនឹងជុះលាមកព្រៃក្នុងរយៈពេល ២៤ ម៉ោងដំបូងបន្ទាប់ពីកើត និងយូរបំផុត មិន​លើសពី ៤៨ ម៉ោង។ ចុះមានបញ្ហាអត់ បើទារកមិនជុះលាមកព្រៃ?

មានបញ្ហាអត់ បើទារកទើបកើតមិនជុះលាមកព្រៃ?

លាមកព្រៃកើតឡើងពីកោសិកាពោះវៀនរបស់ទារក កាកសំណល់ដែលបញ្ចេញ​ដោយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក និងទឹកភ្លោះដែលទារកលេបចូលក្នុងពោះពេលនៅក្នុងផ្ទៃ។ ទារកចាប់​ផ្តើម​មានលាមកព្រៃនៅដើមត្រីមាសទី ២ នៃការមានផ្ទៃពោះរហូតដល់ពេលសម្រាល។

មានបញ្ហាអត់បើទារកទើបកើតមិនជុះលាមកព្រៃអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ

ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃក្នុងអំឡុងពេល ៤៨ ម៉ោងទេ ទារកអាចប៉ោងពោះ និង​ក្អួត។ វាអាចបណ្តាលមកពី៖

– លាកមកព្រៃស្អិតខ្លាំង

– ជំងឺក្រពេញទីរ៉ូអ៊ីត

– ជំងឺសួត និងប្រព័ន្ធរំលាយអាហារស្ទះដោយសារស្លេស្ម

– ស្ទះ ឬបាត់ផ្នែកណាមួយនៃពោះវៀន

– ពោះវៀនរួមតូច

– ទារកគ្មានរន្ធគូទ

ប្រសិនបើទារកទើបកើតមិនជុះលាមកព្រៃទេ ប៉ាម៉ាក់ត្រូវប្រាប់ពេទ្យជាបន្ទាន់ ការយឺតយ៉ាវក្នុងការព្យាបាលអាចធ្វើឱ្យទារកមានគ្រោះថ្នាក់។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 19/08/2021